រូបិយប័ណ្ណឌីជីថល

​តើរូបិយប័ណ្ណឌីជីថល ឬគ្រីប.តូ អាចជួញដូរនៅកម្ពុជា បានដែរឬទេ?


និយ័តករមូលបត្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពី គោលការណ៍គ្រប់គ្រងរូបិយប័ណ្ណឌីជីថល និងក្រុមហ៊ុនផ្តល់សេវារូបិយប័ណ្ណឌីជីថល ដើម្បីកំណត់ក្របខណ្ឌបទប្បញ្ញត្តិឱ្យបានច្បាស់លាស់ចំពោះបុគ្គល ឬក្រុមហ៊ុនដែលផ្តល់សេវាពាក់ព័ន្ធនឹងទ្រព្យនិម្មិតនៅកម្ពុជា។
រូបិយប័ណ្ណឌីជីថល
ដោយ

ចំណាត់ការនេះធ្វើឡើងក្រោយអាជ្ញាធរមើលឃើញថា កំណើននៃការជួញដូររូបិយប័ណ្ណនេះអាចបង្កើតជាហានិភ័យម៉ាក្រូសេដ្ឋកិច្ច ការឆបោក ការលាងលុយកខ្វក់ និងប៉ះពាល់ដល់ការការពារអ្នកវិនិយោគ។ អាជ្ញាធរក៏បានគូសបញ្ជាក់ជាថ្មីថា តាមច្បាប់ជាធរមានរូបិយប័ណ្ណឌីជីថលមិនមែនជារូបិយវត្ថុស្របច្បាប់ និងមិនត្រូវបានធានាដោយរដ្ឋាភិបាល ឬធនាគារកណ្តាលឡើយ។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា រាល់ការធ្វើសកម្មភាពអាជីវកម្ម ឬការផ្តល់សេវាពាក់ព័ន្ធនឹងទ្រព្យឌីជីថល ឬទ្រព្យនិម្មិតអាចធ្វើទៅបានលុះត្រាតែមានអាជ្ញាបណ្ណ ឬការអនុញ្ញាតផ្លូវការពីស្ថាប័នជំនាញជាមុនសិន។ មន្ត្រីជាន់ខ្ពស់រូបនេះបានព្រមានថា ការប្រតិបត្តិការដោយគ្មានការអនុញ្ញាត គឺជាអំពើខុសច្បាប់ និងត្រូវប្រឈមមុខចំពោះមុខច្បាប់ជាធរមាន។ បច្ចុប្បន្នក្រុមការងារថ្នាក់ជាតិ កំពុងស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល ដើម្បីបង្កើតជាក្របខ័ណ្ឌគតិយុត្តិរឹងមាំ ក្នុងការការពារវិនិយោគិន និងទប់ស្កាត់សកម្មភាពសម្អាតប្រាក់។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានថ្លែងថា ការចាប់យកបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍ផ្នែកបទប្បញ្ញត្តិ រួមមាន ការអនុវត្តសាកល្បង, ការប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា, ថ្នាលផ្ទៀងផ្ទាត់អត្តសញ្ញាណ និងប្រព័ន្ធជួញដូរស្វ័យប្រវត្តិត្រូវតែធ្វើឡើងក្នុងស្មារតីធានាបាននូវស្ថិរភាព និងសុវត្ថិភាពប្រព័ន្ធហិរញ្ញវត្ថុជាតិយ៉ាងម៉ឺងម៉ាត់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជាត្រូវក្តាប់យកកាលានុវត្តភាពពីបច្ចេកវិទ្យាថ្មីៗទាំងនេះ ដើម្បីជំរុញការអភិវឌ្ឍវិស័យមូលបត្រជាតិឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាព។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ និយ័តករមូលបត្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពី គោលការណ៍នៃការគ្រប់គ្រងទ្រព្យឌីជីថល និងក្រុមហ៊ុនផ្តល់សេវាទ្រព្យឌីជីថល ដើម្បីឆ្លើយតបទៅនឹងការរីកដុះដាលយ៉ាងឆាប់រហ័ស នៃការវិនិយោគលើរូបិយប័ណ្ណឌីជីថល ដែលអាចបង្កហានិភ័យពហុទិដ្ឋភាព ដូចជា៖ ហានិភ័យម៉ាក្រូសេដ្ឋកិច្ច, ការប្រែប្រួលតម្លៃខ្លាំង, ការឆបោក, ឧក្រិដ្ឋកម្មសាយប័រ, ការគេចវេសពន្ធ, និងហានិភ័យហិរញ្ញប្បទានភេរវកម្ម ឬការសម្អាតប្រាក់។ អាជ្ញាធរហិរញ្ញវត្ថុកម្ពុជា បានក្រើនរំលឹក និងអំពាវនាវដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងវាយតម្លៃលើហានិភ័យឱ្យបានហ្មត់ចត់បំផុតមុននឹងសម្រេចចិត្តវិនិយោគ ព្រោះទ្រព្យនិម្មិតទាំងនេះពុំមានការធានាផ្លូវច្បាប់ ឬមានកិច្ចគាំពារពីរដ្ឋាភិបាល និងធនាគារកណ្តាលនោះឡើយ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យអាជ្ញាធរចាត់វិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់កំណើនអ្នកកើតជំងឺមិនឆ្លងរ៉ាំរ៉ៃ ដែលកំពុងវាយប្រហារជីវភាព និងសេដ្ឋកិច្ចជាតិ

ជំងឺមិនឆ្លងរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ខូចតម្រង់នោម និងលើសសម្ពាធឈាមជាដើម កំពុងក្លាយជាឃាតករលាក់មុខ និងគំរាមកំហែងដល់សុខភាពមនុស្សគ្រប…

ក្រុមហ៊ុន Metfone ទិញបានសិទ្ធិផ្សាយបន្តផ្ទាល់ផ្តាច់មុខនៃព្រឹត្តិការណ៍ FIFA ASEAN Cup 2026 នៅកម្ពុជានៅនាទីចុងក្រោយ

ភ្នំពេញ៖ អ្នកស្នេហាវិស័យបាល់ទាត់កម្ពុជាទទួលបានព័ត៌មានដ៏រំភើបមុនពេលការប្រកួតចាប់ផ្តើម ខណៈដែលក្រុមហ៊ុន Metfone បានទទួលសិទ្ធិផ្សាយបន្តផ្ទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ