សង្រ្គាមពាណិជ្ជកម្ម

តើឥណ្ឌា អាចបោះបង់ចិនទេ ស្របពេលខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកកំពុងរើពីចិន ទៅកាន់ប្រទេសខ្លួន?


ក្រោយខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកបានរុះរើពីចិនទៅឥណ្ឌា ក្រោមសម្ពាធសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិក បានជួយឱ្យឥណ្ឌាវិវត្តខ្លួនក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៥ នៅលើពិភពលោក ហើយក្រោយផ្ទុះបាតុភាពនៅព្រំដែនកាលពីឆ្នាំ២០២២ ឥណ្ឌាបានចាប់ផ្តើមរឹតត្បិត និងដាក់ដែនកំណត់លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយចិន។ ប៉ុន្តែឥណ្ឌាទំនងជានឹងប្តូរគោលនយោបាយវិញ ក្រោយតួលេខវិនិយោគនៅត្រីមាសទី២ឆ្នាំនេះ មានការធ្លាក់ចុះ ដែលអាចធ្វើឱ្យនិន្នាការស្វាគមន៍វិនិយោគិនចិន របស់ឥណ្ឌា មានការកើនឡើងជាថ្មី។
សង្រ្គាមពាណិជ្ជកម្ម
ដោយ

ក្រោយលោក ណារ៉េនដ្រា ម៉ូឌី បានបន្តដឹកនាំឥណ្ឌាក្នុងអាណត្តិទី៣ គោលនយោបាយដើម្បីលើកកម្ពស់ផលិតកម្មនៅក្នុងប្រទេសឥណ្ឌា ទំនងជានឹងមានការផ្លាស់ប្តូរ ដោយអាចផ្តោតលើការទាក់ទាញវិនិយោគិនចិនជាថ្មី។ តាមការវិភាគដោយអ្នកជំនាញការនានា បានឲ្យដឹងថា ផលិតកម្មឧស្សាហកម្មឥណ្ឌារីកចម្រើនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែទន្ទឹមនឹងការរីកចំរើននេះឧស្សាហកម្មរបស់ឥណ្ឌា ក៏នៅមានលក្ខណៈចន្លោះប្រហោងខ្លាំងផងដែរ។

ក្រៅពីនោះស្ថិតិវិនិយោគបរទេសរបស់ឥណ្ឌា នៅក្នុងរយៈពេល៣ខែចុងក្រោយ ពោលគឺពីខែមេសា ដល់ខែមិថុនា បានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ដែលអាចធ្វើឱ្យនិន្នាការស្វាគមន៍ការវិនិយោគពីចិន ត្រូវបានលើកឡើងទាំងក្នុង និងក្រៅរដ្ឋាភិបាលរបស់លោក ម៉ូឌី។

តាមស្ថិតិដែលចេញផ្សាយដោយធនាគាររដ្ឋរបស់ឥណ្ឌា បានឲ្យដឹងថា សំណើសុំវិនិយោគរាប់រយពីក្រុមហ៊ុនចិន ដូចជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD ត្រូវបានផ្អាក ឬច្រានចោលដោយទីក្រុងញូវដែលីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពេលមានការប្រឈមមុខដាក់គ្នាផ្នែកយោធា នៅតាមព្រំដែននៃប្រទេសទាំងពីរ​។ បរិមាណនៃការដាក់ស្នើនេះ ឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍របស់ធុរកិច្ចចិន ក្នុងការកសាងសមត្ថភាពពង្រីកទីផ្សាររបស់ពួកគេក្នុងប្រទេសឥណ្ឌា ។

ជុំវិញនិន្នាការថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មឥណ្ឌាម្នាក់បានទម្លាយឱ្យដឹងថា ការផ្លាស់ប្តូរគោលនយោបាយមួយចំនួនកំពុងដំណើរការ ស្របពេលសំណើវិនិយោគដែលរង់ចាំជាយូរមកហើយពីក្រុមហ៊ុនចិន រួមទាំងគម្រោងមួយមកពីក្រុមហ៊ុន Luxshare Precision Industry ដែលជាក្រុមហ៊ុនដំឡើងទូរស័ព្ទ iPhone ធំជាងគេទី២ ត្រូវបានអនុម័តដោយស្ងាត់ស្ងៀមក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ជុំវិញបញ្ហានេះ លោក ព្រីណា ហ្គានឌី (Prerna Gandhi) សមាជិកក្រុមការងារវិភាគនៃវិទ្យាស្ថានមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវដេលី បាននិយាយថា ចិននិងឥណ្ឌានៅតែប្រឈមបញ្ហាផ្នែកសន្តិសុខដ៏ធំ ប៉ុន្តែប្រសិនបើក្រុមហ៊ុនចិនបង្កើតទ្រព្យតាមរយៈការវិនិយោគនៅក្នុងប្រទេសឥណ្ឌា វាមិនត្រឹមតែជួយដល់កំណើនសេដ្ឋកិច្ចឥណ្ឌាប៉ុណ្ណោះទេ វាអាចកាត់បន្ថយភាពមិនសប្បាយចិត្តដ៏ធំ ដែលទាក់ទងនឹងភាពមិនស៊ីសង្វាក់គ្នាជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរផងដែរ។ កាលពីឆ្នាំ២០២៣ កន្លងទៅពាណិជ្ជកម្មរវាងចិន និងឥណ្ឌាមានទំហំប្រមាណជាង១១៨ពាន់លានដុល្លារ កើនឡើងប្រមាណ៤%៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


មេដឹកនាំចិន និងអេស្ប៉ាញ ជួបពិភាក្សាគ្នា ដើម្បីរកច្រកបន្ធូរបន្ថយជម្លោះពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងចិន

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេនដ្រូ សានឆេស នៅក្នុងរដ្ឋធានីប៉េកាំង កាលពីពេលថ្មីៗ ដើ…

ទូរសព្ទបត់៣តង់របស់ Huawei ទទួលបានការបញ្ជាទិញ៣លានគ្រឿង មុន Apple បញ្ចេញ iPhone 16 ដែលមានបញ្ហាលើការប្រើភាសាជប៉ុន និងចិន

ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះទូរសព្ទបត់៣តង់ (Mate XT tri-fold) របស់ក្រុមហ៊ុនចិន ដ៏ធំ Huawei ទទួលបានការបញ្ជាទិញពីអតិថិជនជាមុនរហូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ