សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក

សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក៖ រដ្ឋមន្ត្រីពាណិជ្មកម្មថ្មីអាមេរិកថានឹងនៅតែបន្តវិធានការណ៍ក្តៅលើចិន


កម្ដៅនៃភ្លើងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នៅតែបន្ដឆេះឆួលមិនទាន់រលត់នោះទេ បើទោះបីជាលោកត្រាំបានត្រូវបានផុតអាណត្តិជាប្រធានាធិបតីអាមេរិកក៏ដោយ។ ជាក់ស្ដែង រដ្ឋមន្ត្រីពាណិជ្ជកម្មថ្មីរបស់អាមេរិក ក្រោមអាណត្តិរបស់លោក ចូ បៃដិន គឺលោកស្រី Gina Raimondo បានថ្លែងកាលពីពេលថ្មីៗនេះថា អាមេរិកនឹងនៅតែបន្តគោលនយោបាយពាណិជ្ជកម្មក្តៅជាមួយចិនដដែល ពិសេសការដំឡើងថ្លៃពន្ធគយលើទំនិញផ្សេងៗរបស់ចិននឹងនៅតែបន្ដ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក (https://www8.gsb.columbia.edu/)
ដោយ

លោកស្រីបានគូសបញ្ជាក់ថា៖«យើងត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រឆាំងនឹងការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌មិនស្មើភាពគ្នារបស់ប្រទេសចិន ហើយយើងនឹងនាំយកវិនិយោគនៅក្នុងការផលិតត្រឡប់មកប្រទេសយើងវិញ»។

រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់អាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា សកម្មភាពរបស់ចិនគឺជាការប្រឆាំងនឹងការប្រកួតប្រជែង និងបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់កម្មករនិយោជិត និងអាជីវកម្មរបស់អាមេរិក។ លោកស្រីបន្ថែមថា ការបង្ខិតបង្ខំ និងការរំលោភបំពានសិទ្ធិមនុស្សពីសំណាក់ប្រទេសចិន អាមេរិកអាចនឹងប្រើប្រាស់យន្ដការបញ្ជីខ្មៅ ឬកាត្វកិច្ចពន្ធគយ ទៅលើប្រទេសចិន នៅពេលកាលៈទេសៈមកដល់។

ស្របពេលនៃការលើកឡើងរបស់លោកស្រីក៏មានផងដែរ មន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃរដ្ឋការលោកចូ បៃដិន បានលើកឡើងស្រដៀងគ្នាថា ពួកគេនឹងនៅតែបន្តគោលនយោបាយសេដ្ឋកិច្ចម៉ឺងម៉ាត់ជាមួយចិន ដូចអ្វីដែលអតីតប្រធានាធិបតីលោកដូណាល់ត្រាំធ្លាប់ធ្វើកន្លងមកដែរ។

ភ្លាមៗក្រោយមានការលើកឡើងជាបន្តបន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាមេរិកដូចនេះ អ្នកពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានចេញមកធ្វើការឆ្លើយតបថា ប្រទេសចិននឹងប្តេជ្ញាបន្តវិធានការចាំបាច់ដូចគ្នា ដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុនចិន និងសេដ្ឋកិច្ចចិនទាំងមូល។ 

លោកថែមទាំងបានក្រើនរំឭកអាមេរិកទៀតថា គួរតែទាញមេរៀនពីរដ្ឋបាលលោកដូណាល់ត្រាំ និងកែកំហុសរបស់ខ្លួន ហើយពិនិត្យមើលថាតើ អាមេរិកបានខាតបង់អ្វីខ្លះកាលពីពេលកន្លងមកក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន។

គួរជម្រាបជូនដែរថា សង្រ្គាមពាណិជ្ជកម្មរវាងចិននិងអាមេរិកបានផ្តើមឡើងតាំងពីឆ្នាំ២០១៨ ដែលកន្លងមកភាគីទាំងពីរក៏ធ្លាប់មានការចរចានិងរកបានដំណោះស្រាយខ្លះៗហើយដែរ ប៉ុន្តែជម្លោះមួយនេះ មិនទាន់អាចបិទបញ្ចប់បានទាំងស្រុងនៅឡើយទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ២០២០មានអ្នកបម្រើការក្នុងវិស័យទេសចរណ៍ជាង ៧០ម៉ឺនរងផលប៉ះពាល់ពីកូវីដ១៩

ព័ត៌មាន
ពេញមួយឆ្នាំ២០២០ អ្នកធ្វើការក្នុងវិស័យទេសចរណ៍នៅទូទាំងប្រទេស ជាង៧០ម៉ឺននាក់បានរងផលប៉ះពាល់ពីកូវីដ១៩។ នេះបើតាមការលើកឡើងរបស់ លោក ហូ វណ្ណ…

អាជីវកម្មសេវាបញ្ចាំនៅតែបន្ដកំណើនល្អ នៅអំឡុងពេលកូវីដ-១៩

ព័ត៌មាន
បើទោះវិស័យមួយចំនួនធំ បានរងវិបត្តិយ៉ាងធ្ងន់ធ្ងរនៅក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កាលឆ្នាំ២០២០កន្លងទៅ តែវិស័យអាជីវកម្មហាងបញ្ចាំ នៅតែដំណើរក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ