ធនាគារកណ្ដាលថៃ

ធនាគារកណ្ដាលថៃបានដំឡើងអត្រាការប្រាក់គោល ០,២៥%បន្ថែមទៀត នាំឲ្យអត្រាប្រាក់កើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៩ឆ្នាំ


ដូចការគ្រោងទុកមែន នៅទីបំផុតធនាគារកណ្តាលរបស់ប្រទេសថៃបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន០.២៥%បន្ថែមទៀតឱ្យឡើងដល់អត្រា ២.២៥%នៅក្នុងកិច្ចប្រជុំលើកទី៧ដែលជាកម្រិតមួយខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជាង៩ឆ្នាំមកនេះខណៈដែលកម្រិតអតិផរណាស្ថិតនៅក្នុងកម្រិត ២.៥% តាមការកំណត់របស់ធនាគារកណ្ដាលថៃ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ធនាគារកណ្ដាលរបស់ថៃបានដំឡើងអត្រាការប្រាក់គោល០.២៥%បន្ថែមទៀតឱ្យឡើងដល់២.២៥%
ដោយ

គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីដំឡើងអត្រាការប្រាក់គោល០.២៥%បន្ថែមទៀតឱ្យឡើងដល់អត្រា២.២៥%ដូចដែលខ្លួនបានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ថានឹងធ្វើការដំឡើងបន្ថែមនៅដើមខែសីហានេះ។

គណៈកម្មាធិការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងបរិបទនៃការបន្តជំរុញ​បង្កើនសេដ្ឋកិច្ច គោលនយោបាយរូបិយវត្ថុគួរតែរក្សាអតិផរណាប្រកបដោយស្ថិរភាពនៅក្នុងកម្រិតគោលដៅ និងជំរុញស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុរយៈពេលវែងតាមរយៈការជំរុញឱ្យបង្កើតអតុល្យភាពហិរញ្ញវត្ថុដែលអាចកើតឡើងនៅក្នុងអត្រាការប្រាក់ទាបសម្រាប់រយៈពេលវែង។

គណៈកម្មាធិការនេះបានបន្ថែមថា អត្រាការប្រាក់គោលកើនខ្ពស់ក៏ជាផ្នែកមួយជួយរក្សាជំហរ​គោលនយោបាយផងដែរក្រោយពីមានទស្សនវិស័យមិនច្បាស់លាស់កាន់ខ្លាំងឡើង។

គណៈកម្មាធិការនេះក៏បានព្យាករ​ផងដែរពីអត្រាអតិផរណានៅឆ្នាំនេះថាស្ថិត​នៅអត្រា ២.៥%ដែលស្ថិត​នៅក្នុងកម្រិតគោលដៅរបស់ធនាគារកណ្តាលនៅចន្លោះពី១%ទៅ៣%។ តួលេខអតិផរណានៅ​ខែមិថុនា​បានកើនឡើងត្រឹមតែ ០.២៣%បើធៀបនឹងឆ្នាំមុន និងស្ថិតនៅទាបជាងកម្រិតគោលដៅ​របស់​ធនាគារនេះ។

ប៉ុន្តែ អ្នកសេដ្ឋកិច្ចមួយចំនួនដែលត្រូវបានស្ទង់មតិក្នុងខែកក្កដាកន្លងមកឃើញថា ធនាគារ កណ្តាលថៃនេះ អាចនឹងដំឡើងអត្រាការប្រាក់គោលម្ដងទៀត​នៅក្នុងកិច្ចប្រជុំនៅខែកញ្ញាក្រោយនេះ​ប្រសិនបើការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើនរឹងមាំបានជំរុញឱ្យអតិផរណា​កើនឡើងម្តងទៀតមែននោះ។

ក្រោយពីការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភាហើយ គណៈកម្មាធិការរូបិយវត្ថុ​របស់ថៃបាន​ធ្វើកិច្ចប្រជុំមួយ​ដោយទទួលស្គាល់នៅក្នុងខែឧសភាថា សក្ដានុពលអតិផរណាគឺអាស្រ័យលើ​គោលនយោបាយ​របស់រដ្ឋាភិបាលដែលនឹងចូលមកកាន់អំណាចក្នុងពេលខាងមុខ។ គណបក្សឈ្នះឆ្នោតទាំង២ គឺបក្សឆ្ពោះទៅមុខ និងបក្សភឿថៃ បានធ្វើយុទ្ធនាការដោយបង្ហាញពី​គោលនយោបាយស្ដីពី​ការដំឡើងប្រាក់ឈ្នួលអប្បបរមាដែលធនាគារកណ្តាលថៃ បានព្រមានថាអាចជំរុញឱ្យតម្លៃពលកម្មកើនឡើងដែលប៉ះពាល់ដល់អ្នកប្រើប្រាស់។

ធនាគារកណ្តាលថៃបានចាប់ផ្តើមការរឹតបន្តឹងនៅក្នុងខែសីហា ឆ្នាំ២០២២បន្ទាប់ពីបានរក្សា​អត្រាការប្រាក់គោល​នៅ​កម្រិតទាបបំផុតគឺត្រឹម០.៥%ចាប់តាំងពីខែឧសភា ឆ្នាំ២០២០ដោយសារជំងឺកូវីដ១៩បានប៉ះពាល់ដល់សេដ្ឋកិច្ច៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ រដ្ឋចំណាយថវិកាអស់ ១២៣លានដុល្លារ ដើម្បីដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាអស់១២៣លានដុល្លារលើការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋក្នុងការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលទើបសម្ពោធដាក…

ទីក្រុងប៉េកាំងកំពុងរងនូវព្យុះភ្លៀងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ១៤០ឆ្នាំ ខណៈព្យុះទីហ្វុងកំណាចមួយផ្សេងទៀតកំពុងវាយប្រហារលើប្រទេសជប៉ុន និងតៃវ៉ាន់

ព័ត៌មាន
រដ្ឋធានីប៉េកាំងរបស់ប្រទេសចិនកំពុងទទួលរងនូវភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល១៤០ឆ្នាំ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ