ឥណ្ឌា​សម្រេច​ប្រើ​វ៉ាក់សាំងរុស្ស៊ី Sputnik V

ឥណ្ឌា​ក្លាយ​ជា​ប្រទេសទី៦០ ដែល​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​រុស្ស៊ី Sputnik V


នៅដើម​សប្ដាហ៍នេះ ឥណ្ឌា​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់​​ នូវ​វ៉ាក់សាំង​កូវីដ​-១៩ ដែល​ផលិត​ដោយ​ប្រទេស​រុស្ស៊ី ឈ្មោះ វ៉ាក់សាំង Sputnik V ដែលនាំ​ឥណ្ឌា​ជា​ប្រទេស​ទី៦០ ដែល​សម្រេច​ប្រើ​ប្រាស់​វ៉ាក់សាំង​របស់រុស្ស៊ី ។ នេះ​បើ​តាម​ការផ្សាយរបស់ ស៊ីអិនប៊ីស៊ី ។
ឥណ្ឌា​ក្លាយ​ជា​ប្រទេសទី៦០ ដែល​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​រុស្ស៊ី Sputnik V
ដោយ

ការប្រកាស​អនុញ្ញាត​ប្រើ​វ៉ាក់សាំរុស្ស៊ី​បាន​ធ្វើ​ឡើង​បន្ទាប់ពីប្រទេស​ឥណ្ឌា​កើន​ឡើង​នូវករណីឆ្លង​វីរុស​កូវីដ-១៩​ថ្មី​ យ៉ាង​គំហុក ដោយ​វ៉ាដាច់​ប្រទេស​ប្រេស៊ីល ក្លាយជា​ប្រទេស​ឆ្លង​វីរុស​កូវីដ-១៩​ច្រើន​ជាង​គេ​បំផុតទីពីរ នៅ​លើ​ពិភព​លោក ។ 

គិតត្រឹមថ្ងៃអង្គារ ទី១៣ មេសា សប្ដាហ៍នេះ ឥណ្ឌា​មាន​ករណី​ឆ្លង​កូវីដ-១៩ លើស​ ១សែនករណី​ក្នុង​មួយថ្ងៃ ចំនួន ៨ថ្ងៃជាប់ៗគ្នា​ហើយ ហើយ​ប្រទេស​ដែលមាន​ប្រជាជនជាង ១,៣​ពាន់លាន​នាក់នេះ មាន​អ្នក​ឆ្លង​កូវីដ-១៩សរុប ជាង ១៣,៨លាន​នាក់ និងមាន​អ្នក​ស្លាប់​ជាង ១សែន ៧ម៉ឺននាក់​ហើយ ។ 

វ៉ាក់សាំងរុស្ស៊ី Sputnik V នេះ​ មានតម្លៃ​តិច​ជាង ១០ដុល្លារ​សម្រាប់​មួយដូស ដែលត្រូវគេគិតថា​មានតម្លៃទាប ហើយកន្លងមក មានប្រទេស​កំពុង​អភិវឌ្ឍន៍កាន់តែច្រើនឡើង​បាន​សម្រេច​ផ្ដល់​ការអនុញ្ញាត​សម្រាប់​ការប្រើប្រាស់​បន្ទាន់នូវ​វ៉ាក់សាំងរុស្ស៊ី​នេះ ខណៈដែលប្រទេសទាំងនោះកំពុង​ជួប​ភាពវឹកវរ​ដោយសាររលកឆ្លង​រាលដាល​លើក​ទី៣ ។ 

ទោះបីមានការរិះគន់ពីកង្វះតម្លាភាពពីសំណាក់​សហគមន៍​វិទ្យាសាស្ត្រ​សុខាភិបាល​របស់​លោក​ខាងលិចក្ដី អាជ្ញាធរសុខាភិបាលរុស្ស៊ីបានប្រកាសថា វ៉ាក់សាំង Sputnik V នេះ​មាន​ប្រសិទ្ធភាព​ការពារ​ការ​ឆ្លង​វីរុស​កូវីដ-១៩​ដល់ទៅ ៩១,៦% ។ 

ប្រទេស​ឥណ្ឌា​បានសម្រេច​អនុញ្ញាត​​ប្រើ​វ៉ាក់សាំងកូវីដ-១៩ ចំនួន ៣ ប្រភេទ សម្រាប់​ចាក់​ឲ្យ​ប្រជាជន​របស់ខ្លួន គឺ Covishield, Covaxin និង Sputnik V ។ វ៉ាក់សាំង Covishield និង Covaxin ជាវ៉ាក់សាំង​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា រីឯ Sputnik V ជាវ៉ាក់សាំងរបស់រុស្ស៊ី ៕




អត្ថបទបន្ទាប់


កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៤៤នាក់ទៀតខណៈអ្នកជាសះស្បើយមាន២៩នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៥ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៤៤នាក់បន្ថែមទ...

សម្ព័ន្ធក្រុមហ៊ុន​នៅកូរ៉េខាងត្បូង​​នឹង​ផលិត​វ៉ាក់សាំងរុស្ស៊ី Sputnik V ១០០​លានដូស​ក្នុង​មួយខែ

ព័ត៌មាន
ក្រុមហ៊ុន Huons Global របស់​កូរ៉េខាងត្បូង​ បាននិយាយនៅថ្ងៃនេះ (ទី១៦ ខែមេសា) ថា ខ្លួន​នឹង​ដឹកនាំ​សម្ព័ន្ធ​ក្រុមហ៊ុន​មួយ ដើម្បីផលិត​វ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ