កូរ៉េ​ខាងត្បូង​នឹង​ផលិតវ៉ាក់សាំង​រុស្ស៊ី Sputnik V

សម្ព័ន្ធក្រុមហ៊ុន​នៅកូរ៉េខាងត្បូង​​នឹង​ផលិត​វ៉ាក់សាំងរុស្ស៊ី Sputnik V ១០០​លានដូស​ក្នុង​មួយខែ


ក្រុមហ៊ុន Huons Global របស់​កូរ៉េខាងត្បូង​ បាននិយាយនៅថ្ងៃនេះ (ទី១៦ ខែមេសា) ថា ខ្លួន​នឹង​ដឹកនាំ​សម្ព័ន្ធ​ក្រុមហ៊ុន​មួយ ដើម្បីផលិត​វ៉ាក់សាំងកូវីដ-១៩​ ប្រភេទ Sputnik V របស់​រុស្ស៊ី ចំនួន ១០០​លាន​ដូស​ក្នុង​មួយខែ ស្របពេលដែល​ប្រទេសរុស្ស៊ី​សម្រុក​បង្កើន​ផលិតកម្ម​ដើម្បី​ផ្គត់ផ្គង់ទៅកាន់​ក្រៅប្រទេស ។
វ៉ាក់សាំងកូវីដ-១៩ Sputnik V ផលិតដោយប្រទេសរុស្ស៊ី ។ រូបភាព រ៉យទ័រ
ដោយ

ក្រុមហ៊ុន Huons Global នឹងដឹកនាំ​ក្រុមហ៊ុន​ក្នុងស្រុក​កូរ៉េខាងត្បូង ៣ទៀត គឺក្រុមហ៊ុន Prestige BioPharma, Humedix និង Boran Pharma នៅក្នុង​គម្រោងនេះ ដែល​នឹង​ចាប់ផ្ដើម​ផលិត​វ៉ាក់សាំងគំរូ​ដំបូង នៅខែ​សីហា ខាងមុខ​នេះ ដើម្បី​ឆ្លើយតប​ទៅនឹងតម្រូវការ​ការផ្គត់ផ្គង់​ពី​មូលនិធិ​វិនិយោគ​ផ្ទាល់​រុស្ស៊ី (RDIF) ។ នេះ​បើ​យោង​តាម​ការផ្សាយ​របស់ ស៊ីអិនប៊ីស៊ី ។

សម្រាប់​ដំណើរការ​ផលិត​នេះ សម្ព័ន្ធ​ក្រុមហ៊ុន​ទាំង​៤​ខាងលើ នឹង​ស្ថាបនា​រោងចក្រ​ថ្មី​មួយ ។ ដំណឹងនេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​របស់ក្រុមហ៊ុន Huons Global បាន​កើនឡើង ២៩% នៅក្នុងអំឡុងពេល​ជួញដូរ​នាព្រឹក​ថ្ងៃសុក្រនេះ ។ 

គួរបញ្ជាក់ថា វ៉ាក់សាំង​កូវីដ-១៩​របស់រុស្ស៊ី ឈ្មោះ Sputnik V នេះ មួយរយៈចុងក្រោយនេះ បានទទួល​ការ​គាំទ្រ​ពីប្រទេស​នានា​កាន់​តែច្រើន​ឡើង ខណៈ​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នឹង​រលកទី៣​នៃ​ការ​ឆ្លងរាតត្បាត​នៃវីរុស​កូវីដ-១៩ ។ 

នៅដើម​សប្ដាហ៍​នេះ ឥណ្ឌា​ដែលជា​ប្រទេសផលិត​វ៉ាក់សាំង​ធំបំផុត​មួយនឹងគេដែរនោះ ក៏បាន​អនុម័ត​សម្រេច​ប្រើប្រាស់​វ៉ាក់សាំង Sputnik V របស់រុស្ស៊ី ផងដែរ ហើយ​បើ​តាម​មន្ត្រី​ការទូត​ឥណ្ឌា​ប្រចាំ​ទីក្រុង​មូស្គូ បាន​ឲ្យ​ដឹងថា វ៉ាក់សាំង​ Sputnik V គ្រោង​នឹងដឹក​ជញ្ជូន​ទៅ​ឲ្យ​ឥណ្ឌា នៅដំណាច់​ខែ​មេសានេះ ។

ចំណែក​ឯ​នៅ​អឺរ៉ុបវិញ ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​កំពុង​ធ្វើការពិនិត្យ​ទៅលើ​វ៉ាក់សាំង​រុស្ស៊ី ខណៈដែល​ប្រទេស​នៅអឺរ៉ុប​ជាច្រើន​កំពុងខិតខំ​បង្កើន​ការចាក់វ៉ាក់សាំង​ឲ្យ​ប្រជាជន​របស់ខ្លួន ដែល​ត្រូវបាន​ប៉ះពាល់​ដោយសារ​តែការផ្គត់ផ្គង់​វ៉ាក់សាំងយឺតយ៉ាវ ៕ (ប្រភព៖ ស៊ីអិនប៊ីស៊ី)




អត្ថបទបន្ទាប់


ឥណ្ឌា​ក្លាយ​ជា​ប្រទេសទី៦០ ដែល​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​រុស្ស៊ី Sputnik V

ព័ត៌មាន
នៅដើម​សប្ដាហ៍នេះ ឥណ្ឌា​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់​​ នូវ​វ៉ាក់សាំង​កូវីដ​-១៩ ដែល​ផលិត​ដោយ​ប្រទេស​រុស្ស៊ី ឈ្មោះ វ៉ាក់សាំង Sputni…

កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន២៦២នាក់ទៀតស្របពេលអ្នកជាសះស្បើយមាន៧៤នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៦២នាក់បន្ថែមទៀត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ