នៅក្នុងឆ្នាំ២០២០កន្លងទៅ សេដ្ឋកិច្ចឥណ្ឌាត្រូវបានធ្លាក់ចូលក្នុងវិបត្តិយ៉ាងខ្លាំង ដោយសារតែកូវីដ១៩ បានរាលដាលពាសពេញៅផ្ទៃប្រទេស ជាហេតុបង្ខំឲ្យរដ្ឋាភិបាលបិទខ្ទប់សកម្មភាពក្នុងប្រទេសទាំងអស់ ដើម្បីបញ្ចៀសពីការឆ្លងរាលដាលកាន់តែខ្លាំង។
យ៉ាងណាក៏ដោយចុះ ឥណ្ឌានៅជាប្រទេសឈរនៅលេខរៀងទី២ មានឆ្លងកូវីដ១៩ច្រើនជាងគេកាលពីឆ្នាំមុន ពោលគឺមានដល់ជិត១១លានករណី។
របាយការណ៍ដដែលបានបង្ហាញថា កត្តាដែលអាចឲ្យឥណ្ឌាសម្រេចបានកំណើនច្រើនបែបនេះ គឺមកពីដំណើរការប្រមូលពន្ធរបស់រដ្ឋមានគុណភាព និងតម្លា សកម្មភាពកសិកម្មប្រព្រឹត្តទៅបានប្រសើរ ភាពរីកចម្រើននៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងលើសពីនេះទៀត គឺមានការរួមចំណែកពីការកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រភេទ Astra Zeneca របស់អង់គ្លេស ដែលត្រូវបានយកមកផលិតបន្ដដោយឥណ្ឌាខ្លួនឯងផ្ទាល់។
សូមបញ្ជាក់ថា
កាលពីខែមករាកន្លងទៅមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF)
ធ្លាប់បានព្យាករសេដ្ឋកិច្ចឥណ្ឌា
ដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយកូវីដ១៩ថា បានធ្លាក់ចុះ ១០,៣%
ក្នុងឆ្នាំ២០២០៕