ហេដ្ឋារចនាសម្ព័ន្ធ

ឥណ្ឌា នឹងចំណាយថវិកា៣០០លានដុល្លារ ដើម្បីរៀបចំប្រព័ន្ធរំដោះគ្រោះទឹកជំនន់


រដ្ឋាភិបាលឥណ្ឌានឹងចំណាយថវិកាជិត៣០០លានដុល្លារ ដើម្បីពង្រីកអាងស្តុកទឹកមានបឹងជាដើម និងសង់ប្រព័ន្ធលូនៅតាមទីក្រុងចំនួន៧ រួមទាំងទីក្រុងមុមបៃ ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ និងរក្សាទឹកទុកសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុងទាំងនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

ជាធម្មតាទីក្រុងធំៗមួយចំនួននៅប្រទេសឥណ្ឌា តែងតែរងគ្រោះដោយសារទឹកជំនន់ ដែលបានបណ្ដាលឱ្យមនុស្ស និងសត្វជាច្រើនស្តាប់ជារៀងរាល់រដូវវស្សាចូលមកដល់ ដោយសារតែមានការស្ទះប្រព័ន្ធលូ និងការលុបបឹង ដើម្បីអភិវឌ្ឍន៍ទីក្រុងនៅប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសនៅក្នុងទីក្រុងញូវដែលី និងទីក្រុងបេនហ្កាលូរូ (Bengaluru) ជាកន្លែងដែលបឹងជាច្រើនត្រូវបានលុប។

ទីភ្នាក់ងារវាយតម្លៃ Moody's បានព្រមានកាលពីខែមិថុនា ថា ការគំរាមកំហែងដោយគ្រោះទឹកជំនន់កាន់តែកើនឡើងនៅឥណ្ឌា ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។ កត្តានេះបានជំរុញឱ្យរដ្ឋាភិបាលឥណ្ឋា អនុម័តកញ្ចប់ថវិកាចំណាយជិត ៣០០លានដុល្លារ ដើម្បីគ្រប់គ្រងទឹកជំនន់ដោយផ្ដោតសំខាន់លើការបង្កើតអាងស្តុកទឹក និងប្រព័ន្ធលូរំដោះទឹកជំនន់ជាដើម។

លោក គ្រីស្នា អេស វ៉ាតសា (Krishna S. Vatsa) សមាជិកអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយក្នុងបទសម្ភាសមួយថា វិធានការនេះអាចក្លាយជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយក្នុងការកាត់បន្ថយគ្រោះទឹកជំនន់នៅក្នុងទីក្រុងសំខាន់ៗមួយចំនួន៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


កំណើនវិស័យថាមពលសូឡានៅអាស៊ាន រងការគំរាមកំហែងពីជម្លោះពាណិជ្ជកម្មរវាងអាម៉េរិក និងចិន

កំណើននៃវិស័យថាមពលសូឡាក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងរងការគំរាមកំហែងពីជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២របស់ពិភពលោក ព…

វៀតណាម គ្រោងបើកដំណើរការរថភ្លើងក្រោមដីដំបូងបង្អស់របស់ខ្លួននៅចុងឆ្នាំនេះ ក្រោយពន្យារពេលជាង១០ឆ្នាំ

ក្រោយរង់ចាំយ៉ាងអន្ទះសាអស់រយៈពេលប្រមាណ១០ឆ្នាំកន្លងមកនេះ ទីបំផុតវៀតណាម ដែលអ្នកភូមិផងរបងជាមួយកម្ពុជា គ្រោងដាក់ឱ្យដំណើរការខ្សែរថភ្លើងក្រោមដី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ