ការវិនិយោគពីក្រៅប្រទេស -វៀតណាម

វិនិយោទុន​បរទេស សម្រុកទៅវិនិយោគនៅវៀតណាម ក្នុងតម្លៃ ១៤ពាន់លានដុល្លារ ៤ខែដំបូងឆ្នាំនេះ


គិតត្រឹមតែរយៈពេល ៤ខែដំបូង ដើមឆ្នាំ ២០១៩នេះ ប្រទេសវៀតណាម ទទួលបានការវិនិយោគពីក្រៅប្រទេស កើនឡើងខ្ពស់រហូតដល់ជាង ១៤ពាន់លានដុល្លារអាមេរិកឯណោះ ដែលកើនឡើងប្រមាណជាង ៨០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៨។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។
វៀតណាម រំពឹងនាំចេញគ្រឿងសមុទ្រតម្លៃជាង ៣.៥00 លានដុល្លារ ក្នុងឆ្នាំ ២០១៩នេះ (www.vietnamnet.vn)
ដោយ

ទីក្រុង ហាណូយ ទាក់ទាញ​ចំណែកវិនិយោគ​ធំជាង​គេ​រហូតដល់​ទៅ ៤.៤០០ លាន​ដុល្លារ​អាមេរិក ស្មើនឹង ៣០ភាគរយនៃ ការវិនិយោគ​សរុប រីឯទីក្រុង​ហូជីមិញ ជាប់លំដាប់​ទី ២ ទាក់ទាញ​ការវិនិយោគ​ជាង ២.៣០០ លាន​ដុល្លារអាមេរិក។

ក្រសួងផែនការ និងវិនិយោគ​វៀតណាម​ បានបង្ហាញ​ឲ្យដឹងថា វិនិយោគិន​បរទេស បាន​ចាក់បញ្ចូលទុន​របស់ពួកគេ​ទៅក្នុង ១៩វិស័យផ្សេងៗគ្នា ក្នុង​នោះវិស័យ​ឧស្សាហកម្ម​ផលិត មានជាង ១០,៥ ពាន់​លាន​ដុល្លារអាមេរិក​ ស្មើនឹង ៧២ភាគរយ​នៃលំហូរ​វិនិយោគសរុប។

ការវិនិយោគ​ក្នុងវិស័យ​អចលនទ្រព្យ​នៅតែខ្លាំង ដែលមាន​ទុនវិនិយោគជាង ១ពាន់​លានដុល្លារ​អាមេរិក និងវិស័យលក់ដុំ និងរាយ ជាមួយទុន​ជាង ៧៤០លានដុល្លារ​អាមេរិក។

ឆ្នាំនេះវៀតណាម​មានការវិនិយោគ​លើ គម្រោងថ្មី មានរហូត​ដល់ទៅជាង ១ពាន់គម្រោង ដែលទទួល​បានការអនុញ្ញាត​ជាស្ថាពរ ដែលមានទុន​ចុះបញ្ជី ៥ពាន់លាន​ដុល្លារអាមេរិក ខណៈដែរ គម្រោងដែល​មានស្រាប់​ជិត ៤០០គម្រោង មានការ​បន្ថែមទុន​ជាង ២ពាន់លាន​ដុល្លារ​អាមេរិក។

ហុងកុង ជាអ្នកវិនិយោគ​ច្រើនជាង​គេបង្អស់ ដែលបាន​បោះទុន​ប្រមាណ ៤.៧០០​លាន​ដុល្លារ​អាមេរិក ក្នុងចំណោម​ប្រទេសទាំង ៨០ ដែលកំពុង​វិនិយោគ​នៅក្នុង​វៀតណាម ខណៈដែរ កូរ៉េ ឈរលំដាប់​ថ្នាក់លេខ ២ វិនិយោគជិត ២ពាន់លាន​ដុល្លារអាមេរិក និងសិង្ហបុរី ជាប់លេខ ៣ វិនិយោគ​ជាង ១,៨ពាន់​លាន​ដុល្លារអាមេរិក។

គួរជម្រាបដែរថា ក្នុងឆ្នាំ ២០១៨កន្លងទៅ ប្រទេសវៀតណាម ទទួលបាន​ការវិនិយោគ​ដោយផ្ទាល់ពី​បរទេស គិតជាទឹក​ប្រាក់ប្រមាណ ១៩ពាន់លាន​ដុល្លារអាមេរិក ដែលកើន​ឡើងប្រមាណ ៩ភាគរយ ធៀបនឹងឆ្នាំ ២០១៧៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាប័នផ្សព្វផ្សាយទេសចរណ៍របស់អាល្លឺម៉ង់ ជ្រើសរើសខេត្តសៀមរាប ជាគោលដៅទេសចរណ៍លេខ ១ សម្រាប់ឆ្នាំ ២០១៩

ព័ត៌មាន
ស្ថាប័នផ្សព្វផ្សាយទេសចរណ៍អន្តរជាតិរបស់អាល្លឺម៉ង់មួយ ដែលមានឈ្មោះថា You Discover បានជ្រើសរើសយក ខេត្តសៀមរាប ជាគោលដៅទេសចរណ៍លេខ ១ សម្រាប់ឆ្ន…

ធនាគារជាតិ ចេញមុខបកស្រាយរឿង រិះគន់ការប្រើប្រាស់ ក្រដាសប្រាក់យ័នចិន ក្នុងទីផ្សារកម្ពុជា

ព័ត៌មាន
ធនាគាជាតិនៃកម្ពុជាបានចេញមុខបកស្រាយ ដើម្បីបញ្ចប់មន្ទិលសង្ស័យពីការប្រើប្រាស់សាច់ប្រាក់យ័នចិនទៅដល់សាធារណៈជន ដែលបានធ្វើការរិះគន់កន្លងមកនេះថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ