សេដ្ឋកិច្ច

ចិនសម្រេចបានកំណើនសេដ្ឋកិច្ច ៤,៥% ក្នុងត្រីមាសទី៣ និងបានដាក់កំហិតលើការនាំចេញបច្ចេកវិទ្យាសូឡា


សេដ្ឋកិច្ចចិនសម្រេចបានកំណើន ៤,៥% ក្នុងត្រីមាសទី៣ ដោយសារការកើនឡើងតម្រូវការពីទីផ្សារបរទេសលើផលិតផលបច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ ចិនបានស្នើរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាផលិតថាមពលពន្លឺព្រះអាទិត្យចំនួន ១២ មុខ ដោយលើកឡើងពីហេតុផលសន្តិសុខជាតិ។
បច្ចេកវិទ្យា

លោក ធៀនចេន ស៊ូ (Tianchen Xu) សេដ្ឋវិទូជាន់ខ្ពស់នៅស្ថាប័ន Economist Intelligence Unit បានលើកឡើងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិនកាលពីខែកញ្ញា បានជួយស្រោចស្រង់ និងរុញច្រានសន្ទុះសេដ្ឋកិច្ច ដែលហាក់មានភាពស្ងប់ស្ងាត់កាលពីខែកក្កដា និងសីហា ឱ្យពុះកញ្ជ្រោលឡើងវិញ។ អ្នកជំនាញរូបនេះបានវាយតម្លៃថា សន្ទុះកំណើនសេដ្ឋកិច្ចរបស់ចិននេះ កើតឡើងក្រោយរដ្ឋាភិបាលចិនបានបង្កើនការវិនិយោគសាធារណៈ ដែលជួយទប់ទល់ការធ្លាក់ចុះនៃការវិនិយោគលើទ្រព្យសកម្មថេរ រួមផ្សំជាមួយនឹងកំណើននាំចេញផលិតផលបច្ចេកវិទ្យាដ៏រឹងមាំ ខណៈដែលអតិរេកពាណិជ្ជកម្មប្រចាំខែរបស់ចិនបានហក់ឡើងដល់កម្រិតកំណត់ត្រាប្រវត្តិសាស្ត្ររហូតដល់ជាង១៣៣ពាន់លានដុល្លារ។ លោកជឿជាក់ថា សន្ទុះសេដ្ឋកិច្ចនេះនឹងបន្តរុញច្រានរហូតដល់ត្រីមាសទី៤ ដោយលោកព្យាករថា កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំរបស់ចិននឹងសម្រេចបានក្នុងអត្រា៤,៧%។

ទន្ទឹមនឹងការស្ទុះងើបឡើងវិញនៃវិស័យនាំចេញ ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃសុក្រ ទី១៦ ខែតុលា បានស្នើដាក់បញ្ចូលបន្ថែមនូវបច្ចេកវិទ្យាផលិតថាមពលពន្លឺព្រះអាទិត្យចំនួន១២មុខទៅក្នុងបញ្ជីរឹតបន្តឹង និងគ្រប់គ្រងការនាំចេញក្រោមហេតុផលបារម្ភពីសន្តិសុខជាតិ។ ទីក្រុងប៉េកាំងបានសង្កត់ធ្ងន់ថា ការរឹតបន្តឹងនេះជារឿងចាំបាច់ ព្រោះបច្ចេកវិទ្យាផលិតសូឡាទាំងនេះកំពុងត្រូវបានគេយកទៅប្រើប្រាស់កាន់តែច្រើនក្នុងវិស័យរសើបៗដូចជាវិស័យអាកាសចរណ៍ និងវិស័យការពារជាតិជាដើម។

បន្ថែមលើនេះ ចិនក៏បានរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាផលិតឧបករណ៍សូឡាទៅកាន់ប្រទេសឥណ្ឌាផងដែរ។ ក្រុមអ្នកវិភាគបានតម្លៃថា ការរឹតបន្តឹងនេះ គឺជារបៀបវារៈនយោបាយរបស់ទីក្រុងប៉េកាំង ក្នុងការរក្សាឧត្តមភាព និងការក្តោបក្តាប់ទីផ្សារថាមពលពិភពលោក ខណៈដែលឥណ្ឌាកំពុងខិតខំកសាងសមត្ថភាពផលិតកម្មក្នុងស្រុក ដើម្បីផ្តាច់ខ្លួនចេញពីការពឹងផ្អែកលើប្រទេសចិន៕




អត្ថបទបន្ទាប់


បាតុកម្មដ៏ហិង្សានៅបារាំង! មនុស្សរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ខណៈហាងលក់ទំនិញរាប់រយត្រូវបានបំផ្លាញ និងលួចប្លន់

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង អំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីបាតុកម្មហិង្សាប្រឆាំងការឡើងថ្លៃទំនិញ ធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវ…

ស្ថានទូតចិនប្រចាំទីក្រុងបាងកក ព្រមានពលរដ្ឋខ្លួនឱ្យប្រយ័ត្នរឿងចាប់ជំរិត និងការឆបោក ពេលធ្វើដំណើរទៅកាន់ប្រទេសថៃ

ស្ថានទូតចិនប្រចាំទីក្រុងបាងកកបានព្រមានពលរដ្ឋខ្លួនឱ្យបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរទៅប្រទេសថៃ ដោយសារការព្រួយបារម្ភអំពីករណីចាប់ជំរិត ជួញដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ