ស្ថានទូតចិនប្រចាំប្រទេសថៃ បានអំពាវនាវឱ្យពលរដ្ឋចិនបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីមានសេចក្ដីរាយការណ៍អំពីករណីមនុស្សបាត់ខ្លួនក្រោយចូលទៅក្នុងប្រទេសថៃ ត្រូវបានឃុំឃាំងដោយបង្ខំ និងត្រូវបានគេលួងលោមឱ្យធ្វើដំណើរទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។
ស្ថានទូតចិនបានព្រមានអំពីការផ្សព្វផ្សាយឱកាសការងារក្លែងក្លាយ ដែលសន្យាផ្ដល់ប្រាក់បៀវត្សរ៍ខ្ពស់ ការផ្ដល់ឱកាសវិនិយោគបោកប្រាស់ និងការឆបោកដែលផ្ដោតលើអ្នកផ្សាយផ្ទាល់តាមអ៊ីនធឺណិត និងអ្នកសម្ដែង តាមរយៈការអញ្ជើញឱ្យថតវីដេអូ ឬចូលរួមសម្ដែងក្លែងក្លាយ។
អាជ្ញាធរចិនបានណែនាំឱ្យពលរដ្ឋរបស់ខ្លួនផ្ទៀងផ្ទាត់ព័ត៌មានអំពីឱកាសការងារឱ្យបានច្បាស់លាស់ ជៀសវាងការរៀបចំមធ្យោបាយធ្វើដំណើរដែលគួរឱ្យសង្ស័យ និងបង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់ ជាពិសេសតំបន់ក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា។