អង្គការ OECD

ឥណ្ឌូណេស៊ីមានបំណងចង់ក្លាយជាសមាជិកអង្គការសេដ្ឋកិច្ច ដ៏ធំមួយនៅក្នុងតំបន់នៅ៣ឆ្នាំខាងមុខ


រដ្ឋមន្ត្រីជាន់ខ្ពស់របស់ឥណ្ឌូនេស៊ីមួយរូបបាននិយាយកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌូនេស៊ីមានបំណងចូលជាសមាជិកអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) មានមូលដ្ឋាននៅទីក្រុងប៉ារីស ក្នុងរយៈពេលពីរបីឆ្នាំទៀត។ ឥណ្ឌូនេស៊ីសង្ឃឹមថា ក្រោយក្លាយជាសមាជិករបស់អង្គការនេះ ខ្លួននឹងអាចទាក់ទាញការវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែច្រើន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អង្គការ OECD
ដោយ

ការបញ្ជាក់របស់រដ្ឋមន្ត្រីឥណ្ឌូនេស៊ីនេះបានធ្វើឡើងបន្ទាប់ពីអង្គការ OECD ដែលមានប្រទេសសមាជិកចំនួន៣៨ បានសម្រេចចិត្តកាលពីសប្តាហ៍មុនថា នឹងបើកការពិភាក្សាសម្រាប់ការចូលជាសមាជិករបស់ឥណ្ឌូនេស៊ី បន្ទាប់ពីប្រទេសនេះបានដាក់ពាក្យសុំចូលកាលពីអំឡុងខែកក្កដា ឆ្នាំមុន។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី លោក អែរឡាងហ្កា ហាតាតូ (Airlangga Hartarto) បាននិយាយថា ឥណ្ឌូនេស៊ីមានសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលបានសមាជិកអង្គការ OECD ដោយសារប្រទេសនេះបានគោរពតាមស្តង់ដាររបស់អង្គការនេះរួចហើយ រួមទាំងសម្រាប់សេដ្ឋកិច្ចប្រកបដោយយុត្តិធម៌ និងការប្រឆាំងអំពើពុករលួយផងដែរ។​

បន្ទាប់ពីពិធីបរិភោគអាហារពេលល្ងាចកាលពីថ្ងៃពុធ ជាមួយនឹងឯកអគ្គរដ្ឋទូតរបស់ប្រទេសជាសមាជិកអង្គការ OECD ទាំង៣៣រួចហើយ លោកបានប្រាប់អ្នកសារព័ត៌មានថា គោលការណ៍ផ្សេងៗទៀតគឺដូចគ្នាដូច្នេះជាមូលដ្ឋានឥណ្ឌូនេស៊ី បានអនុវត្តតាមស្តង់ដាររបស់អង្គការ OECD នេះរួចស្រេចហើយ។ ដូច្នេះហើយប្រទេសនេះសង្ឃឹមថា ដំណើរការចូលជាសមាជិក អង្គការ OECD អាចត្រូវបានបញ្ចប់ក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខទៀត។ បើយោងតាមអង្គការ OECD ឥណ្ឌូនេស៊ី គឺជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលបានដាក់ពាក្យសុំចូលជាសមាជិករបស់អង្គការនេះ។ ​

លោករដ្ឋមន្ត្រី ហាតាតូ បាននិយាយថា ឥណ្ឌូណេស៊ី ឥឡូវនេះនឹងធ្វើការរួមគ្នាជាមួយអង្គការ OECD ដើម្បីបំពេញឯកសារផែនទីបង្ហាញផ្លូវ ដែលកំណត់រយៈពេល លក្ខខណ្ឌ និងដំណើរការសម្រាប់ការចូលជាសមាជិក ហើយគ្រោងនឹងបង្ហាញឯកសារទាំងនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់អង្គការ OECD នៅអំឡុងខែឧសភា ខាងមុខនេះ។ ​

ដំណើរការចូលជាសមាជិករបស់ឥណ្ឌូនេស៊ីនេះ នឹងត្រូវឆ្លងកាត់ការពិនិត្យយ៉ាងហ្មត់ចត់ដែលក្របដណ្ដប់លើបញ្ហាពាណិជ្ជកម្ម ការប្រឆាំងអំពើពុករលួយ និងបម្រែបម្រួលអាកាសធាតុដើម្បីធានាថា ប្រទេសនេះបំពេញតាមស្តង់ដាររបស់អង្គការ OECD៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


២០ឆ្នាំខាងមុខ វៀតណាមនឹងមានហេដ្ឋារចនាសម្ព័ន្ធទំនើបដូចប្រទេសជឿនលឿន

វៀតណាម ដែលជាប់ភូមិផងរបងជាមួយកម្ពុជា នឹងមានហេដ្ឋារចនាសម្ព័ន្ធទំនើបដូចបណ្ដាប្រទេសជឿនលឿន ឬប្រទេសអភិវឌ្ឍន៍នៅត្រឹមឆ្នាំ២០៤៥ ហើយនេះ គឺជាផែនក…

តើសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះនឹងប្រែប្រួលយ៉ាងណា ក្រោយសេដ្ឋកិច្ចអាម៉េរិកមានកំណើនយ៉ាងរឹងមាំឡើងវិញ?

តើសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះនឹងប្រែប្រួលយ៉ាងណា ក្រោយសេដ្ឋកិច្ចអាម៉េរិកមានកំណើនយ៉ាងរឹងមាំឡើងវិញ? បើគេមើលទៅលើការចំណាយរបស់ពលរដ្ឋអាម៉េរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ