សំណើហាមឃាត់ការប្រើប្រាស់ ចែកចាយ និងផលិតគ្រឿងស្រវឹងនៅទូទាំងប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានពន្យារពេលតាំងពីឆ្នាំ២០១៥នោះ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនៃគំនិតផ្ដួចផ្ដើមច្បាប់ ដែលមានអាទិភាពរបស់សភាតំណាងរាស្ត្រឥណ្ឌូនេស៊ីសម្រាប់ឆ្នាំក្រោយនេះ។
សមាជិកសភាខ្លះថា ច្បាប់នេះ នឹងជួយសង្គ្រោះអាយុជីវិតរបស់មនុស្សវ័យជំទង់បាន។ អគ្គលេខាធិការនៃគណបក្សអភិវឌ្ឍន៍សហរដ្ឋ បាននិយាយថា «យើងកំពុងព្យាយាមគ្រប់គ្រងភេសជ្ជៈ ដែលមានជាតិអាល់កុលតែប៉ុណ្ណោះ។ ភេសជ្ជៈដែលមានជាតិអាល់កុលទាំងនោះ បានបណ្ដាលឲ្យយុវជនឥណ្ឌូនេស៊ីជាច្រើនបានស្លាប់បាត់បង់ជីវិត។ ដូច្នេះ តាមរដ្ឋធម្មនុញ្ញ យើងជឿជាក់ថា ការដកចោលនូវគ្រឿងស្រវឹងអាចជាដំណោះស្រាយសម្រាប់បញ្ហានេះ»។
ទោះយ៉ាងណា អ្នករកស៊ីក្នុងវិស័យនេះ បាននិយាយថា សំណើច្បាប់នេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មគ្រឿងស្រវឹងក្នុងស្រុក។ ពួកគេនិយាយថា ភេសជ្ជៈមានជាតិអាល់កុល នឹងរលាយបាត់បន្ដិចម្ដងៗ ប្រសិនបើ ធាតុផ្សំសំខាន់នៃការផលិតផលិតផលនេះ ពិបាកក្នុងការរកបានមកប្រើប្រាស់។ ដូច្នេះ អ្នកមិនដឹង នឹងលាយស្រាតាមតែអាចធ្វើទៅបាន។ នេះ អាចនឹងបណ្ដាលឲ្យមានការកើនឡើងនូវភេសជ្ជៈពីក្រៅប្រទេស ហើយអាជីវកម្មក្នុងស្រុកនឹងបាត់បន្តិចម្ដងៗ។
ទោះយ៉ាងណា ក៏មានការលើកលែងមួយចំនួនចំពោះការហាមឃាត់នេះផងដែរ ដូចជាការប្រើប្រាស់គ្រឿងស្រវឹងនៅអំឡុងពេលមានពិធីប្រពៃណី, សាសនា ឬការប្រើប្រាស់នៅក្នុងផលិតផលឱសថ។
ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមានដែលមានយកពន្ធខ្ពស់លើការនាំចូលភេសជ្ជៈមានជាតិអាល់កុល។ អ្នកវិភាគ ម្ហូបអាហារ និងភេជ្ជសៈ បានលើកឡើងថា ប្រសិនបើសំណើច្បាប់នេះ ត្រូវបានអនុម័ត វានឹងមានបន្ទុកធ្ងន់លើសេដ្ឋកិច្ចរបស់ប្រទេសនេះ៕