ឥណ្ឌូនេស៊ី ជាប្រទេសនៅអាស៊ានមួយទៀតហើយ ដែលចង់ចូលជាសមាជិក BRICS

ឥណ្ឌូនេស៊ី ជាប្រទេសនៅអាស៊ានមួយទៀតហើយ ដែលចង់ចូលជាសមាជិក BRICS


ក្រសួងការបរទេសឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញពីបំណងចង់ចូលរួមជាសមាជិកជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗ ហៅកាត់ថា BRICS ដែលមាន៣៧% នៃទិន្នផលសេដ្ឋកិច្ចពិភពលោក និងជាមធ្យោបាយមួយសម្រាប់ជួយពង្រឹងប្រទេសកំពុងរីកចម្រើន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ឥណ្ឌូនេស៊ី ជាប្រទេសនៅអាស៊ានមួយទៀតហើយ ដែលចង់ចូលជាសមាជិក BRICS
ដោយ

ស្របពេលក្រុមមេដឹកនាំនៃក្រុមប្រទេសប្រ៊ីក បានជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលរបស់ក្រុមនេះនៅក្នុងសប្តាហ៍នេះនៅទីក្រុងកាហ្សានប្រទេសរុស្ស៊ី ក្រសួងការបរទេសរបស់ឥណ្ឌូនេស៊ី បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ឥណ្ឌូនេស៊ីចង់ចូលរួមជាមួយក្រុមប្រទេសក្នុងប្លុក BRICS ហើយដំណើរការនៃការចូលរួមក្នុងក្រុមនេះបានចាប់ផ្តើមហើយ។

លោក ស៊ូជីណូ (Sugiono) ដែលទើបកាន់តំណែងជារដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បាននិយាយថា ការចូលរួមរបស់ឥណ្ឌូនេស៊ីនៅក្នុងក្រុមប្រទេស BRICS គឺជាការបង្ហាញពីគោលនយោបាយការបរទេសសកម្ម-ឯករាជ្យរបស់ខ្លួន និងបង្ហាញពិភពលោកថា ឥណ្ឌូនេស៊ីមិនចូលរួមក្នុងប្លុកជាក់លាក់ណាមួយទេ ពោលគឺប្រទេសនេះបានចូលរួមយ៉ាងសកម្មនៅក្នុងគ្រប់វេទិការទាំងអស់ ទោះបីជាឥណ្ឌូនេស៊ីប្រកាន់គោលនយោបាយបរទេសមិនចូលបក្សសម្ព័ន្ធក៏ដោយ។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវូ ស៊ូប៊ីអានតូ (Prabowo Subianto) តែងតែលើកឡើងជារឿយៗថា លោកនឹងធ្វើជាមិត្តជាមួយនឹងប្រទេសទាំងអស់ មិនថាប្រទេសចិន ឬក៏សហរដ្ឋអាម៉េរិកនោះទេ ប៉ុន្តែឥណ្ឌូនេស៊ីនឹងមិនចូលរួមក្នុងប្លុកយោធាណាមួយឡើយ។

លោក ស៊ូជីណូ បាននិយាយថា ក្រុមប្រទេសប្រ៊ីក គឺស័ក្តិសមសម្រាប់កម្មវិធីសំខាន់ៗរបស់រដ្ឋាភិបាលដឹកនាំដោយលោក ស៊ូប៊ីអានតូ ជាពិសេសទាក់ទងនឹងសន្តិសុខស្បៀង ថាមពល ការលុបបំបាត់ភាពក្រីក្រ និងការបង្កើនធនធានមនុស្ស ហើយថា ឥណ្ឌូនេស៊ីមើលឃើញថាក្រុមនេះជាយានជំនិះមួយ ដើម្បីពង្រីកផលប្រយោជន៍នៅប៉ូលភាគខាងត្បូងពិភពលោក។

សូមបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀ ពូទីន បាននិយាយថា ប្រទេសជាង៣០បានបង្ហាញបំណងចង់ចូលរួមជាមួយប្លុកប្រទេស ប្រ៊ីក ខណៈដែលបច្ចុប្បន្នក្រុមប្រទេសនេះមានសមាជិកចំនួន៩ក្រោយពីបានបន្ថែមសមាជិក៤ប្រទេសទៀត កាលពីឆ្នាំមុន រួមមាន អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប៊ីសាអូឌីត។ ក្រៅពីឥណ្ឌូនេស៊ី នៅក្នុងតំបន់អាស៊ានមានប្រទេសចំនួនពីរផ្សេងទៀតរួមមានថៃ និងម៉ាឡេស៊ី ដែលបានបង្ហាញបំណងចង់ចូលធ្វើជាសមាជិករបស់ប៊្រីក៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


IMF ព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមានកំណើនទាប និងបំណុលខ្ពស់

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានកាលពីថ្ងៃទី២៤ ខែតុលា…

IMF ព្យាករថា កូរ៉េខាងត្បូង នឹងបន្តវ៉ាឈ្នះប្រទេសជប៉ុន និងតៃវ៉ាន់នៅឆ្នាំនេះ

យោងតាមរបាយការណ៍របស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បង្ហាញថា ប្រាក់ចំណូលជាមធ្យមសម្រាប់ពលរដ្ឋម្នាក់ៗរបស់ប្រទេសកូរ៉េខាងត្បូង នឹងកើនល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ