ឥណ្ឌូនេស៊ីហាមការលក់ទ្រព្យឌីជីថល (Crypto)

អាជ្ញាធរឥណ្ឌូនេស៊ីហាមក្រុមហ៊ុនហិរញ្ញវត្ថុសម្របសម្រួលឲ្យមានការលក់ទ្រព្យឌីជីថល (Crypto)


អាជ្ញាធរសេវាហិរញ្ញវត្ថុឥណ្ឌូនេស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញមកព្រមានខ្លាំងៗទៅកាន់ក្រុមហ៊ុនហិរញ្ញវត្ថុ ដោយមិនត្រូវអនុញ្ញាតឲ្យមានការសម្របសម្រួល និងលក់ទ្រព្យសកម្មឌីជីថល ឬហៅថា Crypto assets នោះឡើយ ខណៈដែលបច្ចុប្បន្នការជួញដូរទ្រព្យសកម្មឌីជីល Cryptoនេះ កំពុងមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
ឥណ្ឌូនេស៊ីហាមការលក់ទ្រព្យឌីជីថល (Crypto)
ដោយ

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​និយ័ត​ករ​ឥណ្ឌូ​នេ​ស៊ី បាន​បញ្ជាក់​ថា អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ បាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​ចំពោះ​ស្ថាប័ន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ ពី​ការ​ប្រើប្រាស់ ធ្វើ​ទីផ្សារ ឬ​ជួយ​សម្រួល​ដល់​ការ​ជួញដូរ​ទ្រព្យសកម្ម​គ្រីប​តូ ឬ​ហៅ​ថា Crypto Assets​។ អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី​ព្រមាន​ទៀត​ថា តម្លៃ​នៃ​ទ្រព្យសកម្ម​គ្រីប​តូ​ទាំងនេះ តែងតែ​មានការ​ប្រែប្រួល​លឿន​រហ័ស ហើយ​អ្នកទិញ​យក​ទ្រព្យសកម្ម​គ្រីប​តូ ក៏​ត្រូវ​តែ​ដឹង​ឲ្យ​បាន​ច្បាស់​ពី​ហានិភ័យ​របស់​វា​ផង​ដែរ​។ ការ​ចេញ​មក​ព្រមាន​របស់​អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​គ្នា​ដែល​ធនាគារកណ្ដាល​ថៃ និង​សិង្ហ​បុរី​ក៏​មាន​ក្ដី​បារម្ភ​អំពី​បញ្ហា​នេះ​ដូច​គ្នា​ដែរ​។

ទ្រព្យសកម្ម​គ្រីប​តូ​នេះ គឺជា​ទ្រព្យសកម្ម​ឌី​ជី​ថ​ល ដែល​គេ​ធ្វើការ​ជួញដូរ​នៅ​លើ​បណ្ដាញ​អន​ឡាញ នៅ​ក្នុង​បច្ចេកវិទ្យា​ប្លុក​ឆេ​ន ដូច​ជា Bitcoin ជាដើម ហើយ​នៅ​ប្រទេស​ខ្លះ វា​ក៏​ត្រូវ​បាន​ប្រើប្រាស់​លើ​ការ​ទូទាត់​ផង​ដែរ បើ​ទោះបីជា​ការ​ទូទាត់​ទាំងនោះ​ភាគច្រើន​មិន​ទាន់​ស្រប​តាម​ច្បាប់​ក៏​ដោយ​។

ពាណិជ្ជកម្ម​ទ្រព្យសកម្ម​ឌី​ជី​ថ​ល ឬ Crypto Assets ក៏​កំពុង​មានការ​កើនឡើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដោយ​មាន​ប្រតិបត្តិការ​សរុប​កាលពី​ឆ្នាំ​២០២១ ដល់​ទៅ ជិត​៦០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើន​ពី​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០២០​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូ​នេ​ស៊ី​។

បើ​ទោះបីជា ឥណ្ឌូ​នេ​ស៊ី រឹតត្បិត​លើ​ការ​ជួញដូរ​ទ្រព្យសកម្ម​ឌី​ជី​ថ​ល ប៉ុន្ដែ​ប្រទេស​នេះ បច្ចុប្បន្ន ក៏​កំពុង​សម្របសម្រួល​បង្កើត​ទីផ្សារ​ដាច់​ដោយឡែក​មួយទៀត សម្រាប់​ទ្រព្យសកម្ម​ឌី​ជី​ថ​ល​នេះ​ដែរ ដែល​គេ​ឲ្យ​ឈ្មោះ​ថា Digital Futures Exchange និង​រំពឹង​ថា ដាក់​ឲ្យ​ដំណើរការ​នៅ​ត្រីមាស​ទី​១​នៅ​ឆ្នាំ​នេះ​។ ទោះ​យ៉ាងណា រូបិយ​វត្ថុ​ឌី​ជី​ថ​ល ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកត្តាអ្វីធ្វើឱ្យកំណើន GDP របស់កូរ៉េខាងត្បូងកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២១?

ព័ត៌មាន
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ២០២១បានស្ទុះងើបឡើងវិញខ្លាំងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ។ តើកត្តាអ្វីខ្លះជ…

វៀតណាមមានរំពឹងថាចំណូលពីការនាំចេញកៅស៊ូនៅឆ្នាំ២០២២នឹងកើនដល់ ៣,៥ពាន់លានដុល្លារ

ព័ត៌មាន
អ្នកជំនាញវៀតណាមបានអះអាងថា ប្រាក់ចំណូលដែលបានមកពីការនាំចេញកៅស៊ូរបស់វៀតណាមត្រូវបានរំពឹងថា នឹងឈានដល់ ៣ពាន់៥រយលានដុល្លារក្នុងឆ្នាំ ២០២២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ