ការតវ៉ាប្រឆាំងបានផ្ទុះឡើងនៅឥណ្ឌូនេស៊ី ជុំវិញការកើនឡើងនៃតម្លៃប្រេង

ពលរដ្ឋឥណ្ឌូនេស៊ីក្រោកឡើងបាតុកម្មទូទាំងប្រទេស ជុំវិញរឿងតម្លៃប្រេងកើនខ្ពស់មិនធ្លាប់មាន


មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងធំៗក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ ទី ៦ ខែ សីហា ដោយបានស្រែកទាមទារឲ្យរដ្ឋាភិបាលលុបចោលការដំឡើងតម្លៃប្រេងឥន្ធនៈជាលើកដំបូង ក្នុងរយៈពេលប្រាំបីឆ្នាំមកនេះ ចំពេលដែលប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ីគ្នេយ៍មួយនេះមួយ កំពុងជួបប្រទះនឹងអតិផរណាកើនឡើងផងនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ពលរដ្ឋឥណ្ឌូនេស៊ីក្រោកឡើងបាតុកម្មទូទាំងប្រទេស ជុំវិញរឿងតម្លៃប្រេងកើនខ្ពស់មិនធ្លាប់មាន

ក្រោមសម្ពាធនៃការគ្រប់គ្រងតម្លៃថាមពលកំពុងប៉េងប៉ោងនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo កាលពីចុងសប្ដាហ៍មុនបាននិយាយថា លោកមានជម្រើសតិចតួចណាស់ គឺត្រូវតែកាត់បន្ថយប្រាក់ជំនួយឧបត្ថម្ភធន និងអនុញ្ញាតឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងប្រហែល៣០%បន្ថែមទៀត ធៀបនឹងកាលពីឆ្នាំមុនគឺបានកើនឡើង៣២% ។

មែនទែនទៅ ការតវ៉ាប្រាឆាំងនឹងកើនឡើងនៃតម្លៃប្រេងនេះ បានផ្ទុះឡើងនៅក្នុង និងជុំវិញរដ្ឋធានីហ្សាការតា និងនៅទីក្រុងធំៗផ្សេងៗទៀត ក្នុងនោះរួមមានក្រុមនិស្សិត ក្រុមកម្មករជាដើម ដែលទាមទារឲ្យរដ្ឋាភិបាលទម្លាក់ចោលការការដំឡើងតម្លៃប្រេង ព្រមទាំងបង្កើនប្រាក់ឈ្នួលអប្បបរមាដល់កម្មករផងដែរ។

ជាមួយគ្នានេះ ប៉ូលីសរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងទីក្រុងហ្សាកាតា និងនៅស្ថានីយ៍ប្រេងឥន្ធនៈជាច្រើនផ្សេងទៀត ដែលធ្វើឲ្យមានការព្រួយបារម្ភថា នឹងមានបាតុភាពកើតឡើងកាន់តែខ្លាំង ដោយពួកសហជីពនិយាយថា ការដំឡើងថ្លៃប្រេងនេះ គឺពិតជាប៉ះពាល់យ៉ាងខ្លាំងណាស់ ដល់ជីវភាពកម្មករ និងប្រជាជនក្រីក្រឯទៀត។

ទោះបីជាយ៉ាងណា ប្រាក់ឧបត្ថម្ភធនរបស់រដ្ឋាភិបាលក្នុងការជួយបញ្ចុះតម្លៃប្រេង គឺជាបញ្ហាដ៏រស៊ើបមួយ នៅក្នុងសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលមានប្រជាជនជាង២៧០លាននាក់នោះ។ ដូច្នេះហើយ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបែរមកឧបត្ថម្ភជាសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រជាង២០លាននាក់វិញ ក៏ប៉ុន្តែវិធានការនេះមិនអាចទប់ទល់នឹងអតិផរណាបានឡើយ ដោយសារតែតម្លៃប្រេងចេះតែកើនឡើងលើទីផ្សារពិភពលោកនោះ។

តែយ៉ាងណា អាជ្ញាធរប្រទេសឥណ្ឌូនេស៊ីបាននិយាយថា ទឹកប្រាក់ចំនួនជាង ១,៦ទ្រីលានដុល្លារ នៅតែបន្តក្នុងកម្មវិធីសុខុមាលភាពសង្គម ដែលអាចជួយដល់ប្រជាជនដែលត្រូវការវា ពិសេសអ្នកដែលមានចំណូលទាបតែម្តង។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោកស្រី ទ្រី រីស្ម៉ាហារីនី (Tri Rismaharini) បានប្រាប់សន្និសីទសារព័ត៌មានមួយថា «នេះគឺជាស្ថានការដ៏លំបាកមួយ ប៉ុន្តែប្រសិនបើគេក្រឡេកមើលជំនួយដែលផ្តល់ដោយរដ្ឋាភិបាលនោះ វាពិតជាធំធេងណាស់»។

ទន្ទឹមនេះ លោកអាមេដ ខូរុល (Ahmad Choirul Furqon) ដែលជាមន្រ្តីម្នាក់នៅសមាគមពាណិជ្ជករទីផ្សារប្រពៃណីឥណ្ឌូនេស៊ីបាននិយាយថា «ការកើនឡើងតម្លៃប្រេងឥន្ធនៈនេះ នឹងមានឥទ្ធិពលជះដល់ការកើនឡើងនៃតម្លៃទំនិញផ្សេងទៀត ហើយនឹងជំរុញឲ្យរដ្ឋាភិបាលគិតឡើងវិញ នូវវិធានការគាំទ្រជាសាច់ប្រាក់របស់ខ្លួននាពេលកន្លងមក»៕




អត្ថបទបន្ទាប់


ការប្រមូលចំណូលថវិការដ្ឋសម្រេចបានជាង ៤ពាន់លានដុល្លារ នៅ៨ខែឆ្នាំ២០២២

នៅរយៈពេល៨ខែ ឆ្នាំ២០២២ ការប្រមូលចំណូលថវិការដ្ឋ សម្រេចបានប្រមាណជាង ៤ពាន់លានដុល្លារ ស្មើនឹង៧០% ធៀបនឹងច្បាប់ថវិកាជាតិ ខណៈដែលចំណូលសារពើពន្…

ដើម្បីអបអរសាទរ ពិធី បុណ្យ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ បុរី មេគង្គ លែន មានការផ្តល់ជូនប្រូម៉ូសិន យ៉ាងពិសេសជូនដល់អតិថិជនរបស់ខ្លួន !

ដូចដែលអ្នកទាំងអស់គ្នា ធ្លាប់បានឮ និងស្គាល់រួចមកហើយអំពី កេរ្តិ៍ឈ្មោះដែលត្រូវបានអតិថិជន ជាច្រើនទទួលស្គាល់ អំពីគុណភាពសំណង់ និង ជាពិសេសទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ