មេដឹកនាំឥណ្ឌូនេស៊ី

ហេតុអ្វីមន្ត្រីកំពូលៗដែលមើលការខុសត្រូវលើការសាងសង់ទីក្រុងថ្មីរបស់ឥណ្ឌូនេស៊ី លាលែងពីតំណែង?


មន្ត្រីកំពូលៗនៅស្ថាប័នត្រួតពិនិត្យការសាងសង់រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី បានលាលែងពីតំណែងកាលពីពេលថ្មីៗនេះដោយបានបង្ហាញពីបញ្ហាប្រឈមនៅក្នុងគម្រោង ដែលចុះហត្ថលេខាដោយប្រធានាធិបតីឥណ្ឌូនេស៊ីជិតផុតតំណែងលោក ចូកូ វីដូដូ នៅមុនពេលពីរខែនៃការផ្លាស់ប្ដូរទីក្រុងថ្មីជាផ្លូវការរបស់ប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេ។
មេដឹកនាំឥណ្ឌូនេស៊ី
ដោយ

នៅខែសីហា ខាងមុខ រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងរើស្ថាប័នមួយចំនួនពីរដ្ឋធានីហ្សាកាតា ទៅកាន់រដ្ឋធានីថ្មីនូសានតារ៉ា ដែលកំពុងសាងសង់នៅលើកោះបូណេអូ ហើយលោក វីដូដូ មានគម្រោងរៀបចំពិធីបុណ្យឯករាជ្យជាតិ នៅថ្ងៃទី១៧ ខែសីហា របស់ឥណ្ឌូនេស៊ី នៅក្នុងរដ្ឋធានីថ្មីនេះ មុនពេលអាណត្តិរបស់លោកនឹងត្រូវបញ្ចប់នៅក្នុងខែតុលា ឆ្នាំនេះ។ ប៉ុន្តែកាលពីថ្ងៃទី១១ ខែមិថុនា លោក វីដូដូ បានបង្ហើបថា ពិធីបុណ្យឯករាជ្យជាតិ នៅឆ្នាំនេះនឹងប្រព្រឹត្តទៅទាំងនៅរដ្ឋធានីនូសានតារ៉ា និងទាំងនៅរដ្ឋធានីហ្សាកាតា ប៉ុន្តែលោកមិនបានប្រាប់ពីមូលហេតុនោះទេ។

ការបង្ហើបឱ្យដឹងរបស់លោក វីដូដូ នេះបានធ្វើឡើងបន្ទាប់ពីលោកបានប្រកាសកាលពីដើមខែនេះពីការលាឈប់ភ្លាមៗរបស់មន្ត្រីកំពូលពីរនាក់ដែលទទួលខុសត្រូវចំពោះការត្រួតពិនិត្យការសាងសង់រដ្ឋធានីថ្មីនេះ។ មន្ត្រីកំពូលទាំងពីរនេះ គឺម្នាក់ជាប្រធានអាជ្ញាធរក្រុងនូសានតារ៉ា គឺ លោក បំបាង ស៊ូសានតូណូ (Bambang Susantono) និងអនុប្រធានគឺលោក ដូនី រ៉ាហាចូ (Dhony Rahajoe)។

លោក វីដូដូ គ្រាន់តែប្រាប់ពីមូលហេតុនៃការចុះចេញពីតំណែងនេះថា គឺដោយសារផលប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែបើតាមប្រភពមួយចំនួនដែលដឹងពីមូលហេតុនេះបានប្រាប់សារព័ត៌មាននីកេអេស៊ាថា មានហេតុផលជាច្រើនចំពោះការលាឈប់ពីតំណែងនេះ។

មន្ត្រីរដ្ឋាភិបាលម្នាក់ដែលដឹងពីគម្រោងនេះបាននិយាយថា អតីតប្រធានអាជ្ញាធរក្រុងនូសានតារ៉ា លោក ស៊ូសានតូណូ មិនអាចធ្វើតាមបំណងរបស់លោក វីដូដូ ចំពោះការប្រញាប់ប្រញាល់ និងបង្កើនល្បឿនការងារនៃការសាងសង់រដ្ឋធានីថ្មីនេះបានទេ ព្រោះលោកជាមនុស្សមានការប្រុងប្រយ័ត្ន និងមានវិន័យខ្លាំងពេក ខណៈដែលមនុស្សភាគច្រើននៅទីក្រុងថ្មីនេះនៅមិនទាន់ច្បាស់លាស់ទាក់ទងនឹងការិយាធិបតេយ្យរបស់អង្គការចាត់តាំងនៅឡើយ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើនៅអាស៊ានប្រទេសណាដែលមានសន្ទស្សន៍សន្តិភាពប្រសើរជាងគេ និងអាក្រក់ជាងគេ?

សន្ទស្សន៍សន្តិភាពសកល (GPI) ដែលបានចេញផ្សាយជាសាធារណៈដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បានប…

តើបរិយាកាសវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់មហាយក្សចិន ស្ថិតក្នុងស្ថានភាពបែបណាក្នុងរយៈពេល៥ខដើមឆ្នាំ២០២៤ នេះ?

ផ្អែកតាមទិន្នន័យផ្លូវការបង្ហាញថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកបានដាំក្បាលចុះកាន់តែខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ