ទុនបម្រុងអន្តរជាតិ

ទុនបម្រុងអន្តរជាតិ ជាលុយយន់ចិន និងដុល្លារអូស្ត្រាលី កំពុងកើនឡើង ខណៈទុនបម្រុងជាលុយដុល្លារអាម៉េរិក ធ្លាក់ចុះ


ទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញថា ទុនបម្រុងអន្តរជាតិ ជារូបិយប័ណ្ណយន់របស់ចិន និងដុល្លារអូស្ត្រាលី នៅក្នុងពិភពលោកមានការកើនឡើងនៅត្រីមាសទី២ ឆ្នាំ២០២៥ នេះ ខណៈដែលទុនបម្រុងអន្តរជាតិ ជាប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះ។ ហើយទន្ទឹមនេះ អ្វីដែលជាការកត់សម្គាល់ឃើញថា ប្រាក់យន់ចិន កំពុងខិតកាន់តែជិតវ៉ាឈ្នះលុយផោនរបស់អង់គ្លេសក្លាយជារូបិយប័ណ្ណដែលត្រូវបានជួញដូរច្រើនបំផុតទី៤ ក្នុងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ធំៗជាច្រើន។
ទុនបម្រុងអន្តរជាតិ
ដោយ

ទុនបម្រុងអន្តរជាតិ ជារូបិយប័ណ្ណយន់របស់ចិន បានកើនឡើងជាង២% ខណៈដែលទុនបម្រុងអន្តរជាតិ ជារូបិយប័ណ្ណដុល្លារអូស្រ្តាលី ក៏បានកើនឡើងជាង២% ដូចគ្នាដែរនៅត្រីមាសទី២ ឆ្នាំ២០២៥ ខណៈទុនបម្រុងអន្តរជាតិ ជារូបិយប័ណ្ណដុល្លារអាម៉េរិក និងប្រាក់អឺរ៉ូ បានធ្លាក់ចុះបន្តិច។ នេះបើយោងតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ។

ផ្អែកតាមការវិភាគទិន្នន័យដែលមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប្រមូលចងក្រងពីបណ្ដាអ្នកគ្រប់គ្រងទុនបម្រុងអន្តរជាតិ នៅ១៤៩ប្រទេសក្នុងពិភពលោកបានបង្ហាញថា ទោះបីជាទុនបម្រុងអន្តរជាតិ ជារូបិយប័ណ្ណយន់របស់ចិន និងដុល្លារអូស្ត្រាលី បានកើនឡើង០,០៣% នៃចំណែកទីផ្សារយ៉ាងណាក្ដី ក៏ពេលនេះទាំងប្រាក់យន់ និងប្រាក់ដុល្លារអូស្ត្រាលី មានចំណែកគ្របដណ្ដប់ត្រឹមតែជាង២%​ប៉ុណ្ណោះ នៃទុនបម្រុងអន្តរជាតិ រហូតដល់ទៅ១៣ទ្រីលានដុល្លារអាម៉េរិក ដែលត្រូវបានរក្សាទុកទូទាំងពិភពលោក។

ចំណែកឯប្រាក់ដុល្លារអាម៉េរិក ទោះបីជាធ្លាក់ចុះ០,១២% នៃចំណែកទុនបម្រុងអន្តរជាតិយ៉ាងណាក្ដី ក៏ប្រាក់ដុល្លារអាម៉េរិកនៅតែមានចំណែកគ្របដណ្ដប់រហូតដល់ទៅ៥៦,៣២% នៃទុនបម្រុងអន្តរជាតិ ទូទាំងពិភពលោក គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំនេះ ដោយរក្សាតំណែងជារូបិយប័ណ្ណបម្រុងធំបំផុតរបស់ពិភពលោក ខណៈដែលប្រាក់អឺរ៉ូ មានចំណែកគ្របដណ្ដប់ ២១,១៣%។

ទន្ទឹមនេះ អ្វីដែលជាការកត់សម្គាល់ឃើញថា រូបិយប័ណ្ណយន់របស់ចិន ខិតកាន់តែជិតវ៉ាឈ្នះលុយផោនរបស់អង់គ្លេសក្លាយជារូបិយប័ណ្ណដែលត្រូវបានជួញដូរច្រើនបំផុតទី៤ក្នុងពិភពលោក​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​​ Bloomberg៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សិង្ហបុរី កំពុងជួបបញ្ហាកំណើនមនុស្សវ័យចំណាស់ខ្ពស់ជាងគេនៅតំបន់អាស៊ាន

ស្ថិតិផ្លូវការបានបង្ហាញថា ចំនួនប្រជាជនសិង្ហបុរី អាយុចាប់ពី៦៥ឆ្នាំឡើងទៅបានកើនឡើងដល់ជិត២១% នៃចំនួនប្រជាជនសរុបរបស់ខ្លួនជាង៦លាននាក់ ដែលជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ