តើកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

តើកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំនេះ វាជាដំឡូងក្តៅ ឬថ្មក្តៅសម្រាប់ម្ចាស់ផ្ទះឡាវ?


ប្រទេសឡាវកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤។ កិច្ចប្រជុំដ៏សំខាន់នេះ កំពុងស្ថិតក្រោមក្រសែភ្នែកតាមដាន និងរង់ចាំអ៊ុតលទ្ធផលសម្រេចនានាយ៉ាងអន្ទះសាពីប្រទេសនានាក្នុងតំបន់ និងលើពិភពលោក ដ្បិតបញ្ហាប្រឈមនានារួមទាំងវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានបទនៃកិច្ចប្រជុំកំពូលមួយនេះ។
តើកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ
ដោយ

តើកិច្ចប្រជុំកំពូលអាស៊ានដែលឡាវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ អាចក្លាយជាវេទិកាជជែកវែកញែកដ៏តានតឹងដែរឬទេ?

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំស្ថានភាពនៅអាស៊ានមិនមានភាពធូរស្រាលនោះទេ ដោយសារតែបញ្ហាប្រឈមមុខនានារបស់អាស៊ាន ក៏ដូចជានៅក្នុងតំបន់ ពុំទាន់មានការដោះស្រាយចេញទាំងអស់ ក្នុងនោះរាប់ទាំងបញ្ហាប្រឈមនៅសមុទ្រចិនខាងត្បូង បញ្ហានៅច្រកសមុទ្រតៃវ៉ាន់ បញ្ហានៅឧបទ្វីបកូរ៉េ បញ្ហារវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងជម្លោះនៅតំបន់មជ្ឈិមបូព៌ា សុទ្ធតែជាឥទ្ធិពលជះមកលើកិច្ចប្រជុំនៅនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។ បញ្ហាទាំងនេះ ត្រូវបានអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយរូបនេះ លើកឡើងថា វាជារឿងដ៏លំបាកសម្រាប់រដ្ឋាភិបាលឡាវ ដែលជាម្ចាស់ផ្ទះ ក្នុងការសម្របសម្រួល ខណៈរឿងរ៉ាវទាំងអស់មិនទាន់ចុះកម្តៅនៅឡើយទេ ដែលអាចជំរុញឱ្យមានការជជែកគ្នាច្រើន ពិសេសនៅក្នុងរបៀបវារៈនៃការប្រគួតប្រជែងគ្នាខាងភូមិសាស្រ្តនយោបាយរបស់ប្រទេសមហាអំណាច។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជារូបនេះវាយតម្លៃថា កិច្ចប្រជុំកំពូលអាស៊ាន ដែលប្រទេសឡាវ ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះទំនងជាមិនអាចចេញសេចក្ដីថ្លែងការណ៍ដោយរលូននោះទេ ព្រោះវាត្រូវការការពិភាក្សាគ្នាច្រើន ប៉ុន្តែលោកថា ជាទម្លាប់របស់អាស៊ាន គឺអាចនឹងចេញសេចក្ដីថ្លែងការណ៍ជារួមប៉ុណ្ណោះ ហើយនៅក្នុងសេចក្ដីថ្លែងការណ៍ទៀតសោត ក៏ទំនងជាមិនដាក់ចេញជាវិធានការ ឬការឆ្លើយតបជាក់លាក់ណាមួយឱ្យពិតប្រាកដនោះដែរ។

សម្រាប់លោកបណ្ឌិត គិន ភា ការតភ្ជាប់ ឬការជំរុញភាពធន់នៃសេដ្ឋកិច្ចអាស៊ាននៅតែបន្តជួបបញ្ហាប្រឈម ក្នុងនោះមានទាំងបញ្ហាធនធានមនុស្ស គម្លាតសេដ្ឋកិច្ច គម្លាតនៃការតភ្ជាប់ និងប្រព័ន្ធច្បាប់ ព្រមទាំងប្រព័ន្ធនយោបាយជាដើម ខណៈបណ្ដាប្រទេសនានា កំពុងតែងើបចេញពីវិបត្តិ ហើយប្រទេសជាសមាជិកអាស៊ានខ្លះមានការប្រកួតប្រជែងគ្នាជាងការសហការគ្នា ពោលគឺគិតផលប្រយោជន៍រៀងៗខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី៨ខែតុលា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤។ កិច្ចប្រជុំកំពូលនេះធ្វើឡើងក្រោមមូលបទ«អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ដែលនឹងផ្តោតទៅលើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ានឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និង ភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើត មានប្រកបដោយប្រសិទ្ធភាព៕អត្ថបទ៖ បូ ដូឡា ,រូបភាព ឯកសារ

អត្ថបទ៖ បូ ដូឡា ,រូបភាព ឯកសារ




អត្ថបទបន្ទាប់


អាជ្ញាធរខេត្តកែបព្រមានចាត់វិធានការក្តៅដោយបិទអាជីវកម្ម ចំពោះអាជីវករណាដែលលក់ល្មើសនឹងការណែនាំ

រដ្ឋបាលខេត្តកែបប្រកាសចាត់វិធានការតឹងរ៉ឹង ឬឈានដល់ការផ្អាកអាជីវកម្មចំពោះអាជីវករណា ដែលបម្រើសេវាម្ហូបអាហារថ្លៃល្មើសការណែនាំ ដើម្បីស្ដារមុខម…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបសំណេះសំណាល និងដឹកនាំកិច្ចប្រជុំរបស់ លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៨​ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ