សមុទ្រចិនខាងត្បូង

ចិនចោទអាម៉េរិកថា ជាអ្នកបង្កឱ្យមានបញ្ហាសន្តិសុខដ៏ធំនៅសមុទ្រចិនខាងត្បូង


អនុរដ្ឋមន្ត្រីការបរទេសចិន លោក ស៊ុន វ៉េតុង (Sun Weidong) បាននិយាយនៅក្នុងសុន្ទរកថាដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាម៉េរិក បានបង្កបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំបំផុតនៅសមុទ្រចិនខាងត្បូង ខណៈដែលការដាក់ពង្រាយសព្វាវុធរបស់អាម៉េរិកនៅទីនោះកំពុងប្រែក្លាយតំបន់នោះទៅជា«កន្លែងប្រណាំងប្រជែងខាងសព្វាវុធ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។
សមុទ្រចិនខាងត្បូង
ដោយ

ជម្លោះដែនសមុទ្រនាពេលថ្មីៗនេះរវាងប្រទេសចិន និងហ្វីលីពីនដែលជាសម្ពន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាម៉េរិក បានធ្វើឱ្យសមុទ្រចិនខាងត្បូងក្លាយជាចំណុចក្ដៅដ៏មានសក្តានុភាព និងជាយុទ្ធសាស្ត្របំផុតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។

លោក ស៊ុន វ៉េតុង អនុរដ្ឋមន្ត្រីការបរទេសចិន បាននិយាយក្រោយពីបានចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅប្រទេសឡាវថា នាពេលបច្ចុប្បន្ន បញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំបំផុតនៅក្នុងសមុទ្រចិនខាងត្បូង គឺចេញមកពីផ្នែកខាងក្រៅតំបន់។ លោក ស៊ុន បានបន្ថែមថា កងកម្លាំងដឹកនាំដោយសហរដ្ឋអាម៉េរិក កំពុងលើកកម្ពស់ការដាក់ពង្រាយ និងសកម្មភាពយោធានៅក្នុងសមុទ្រចិនខាងត្បូង ដោយញុះញង់ឱ្យមានជម្លោះ និងបង្កើនជម្លោះដែនសមុទ្រ និងការបំផ្លាញសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃប្រទេសនៅតាមឆ្នេរសមុទ្រ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានចាត់ទុកសកម្មភាពរបស់អាម៉េរិក ក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងតំបន់សមុទ្រនេះ កំពុងអូសតំបន់នេះឱ្យធ្លាក់ចូលទៅក្នុងការប្រណាំងប្រជែងសព្វាវុធ ដែលធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលស្ថិតនៅក្រោមស្រមោលនៃជម្លោះភូមិសាស្ត្រនយោបាយ។ អនុរដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានអះអាងថា ប្រទេសចិន បានប្ដេជ្ញាចិត្តថានឹងប្រឹងប្រែងគ្រប់គ្រងជម្លោះឱ្យបានសមរម្យជាមួយនឹងភាគីពាក់ព័ន្ធនឹងជម្លោះនៅសមុទ្រចិនខាងត្បូងតាមរយៈកិច្ចសន្ទនាគ្នាដោយសន្តិភាព៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តម្រូវការមាសបានកើនឡើងយ៉ាងគំហុក ខណៈធនធានរ៉ែមាសកាន់តែខ្សត់ពិបាករក

ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក(WGC)បានលើកឡើងថា តម្រូវការមាសបានបន្តកើនឡើងយ៉ាងគំហុកនៅមួយរយៈចុងក្រោយ បន្ទាប់ពីមានកើនឡើងភាពតានតឹងផ្នែកភូម…

ប្រាក់អឺរ៉ូ ធ្លាក់ថ្លៃដោយសាររងសម្ពាធពីការធ្លាក់ថ្លៃភាគហ៊ុននៅទីផ្សារអាស៊ី និងស្ថានភាពមិនប្រាកដប្រជាផ្នែកនយោបាយនៅតំបន់អឺរ៉ុប

ប្រាក់អឺរ៉ូ ដែលជារូបិយប័ណ្ណរបស់សហភាពអឺរ៉ុប បានធ្លាក់ថ្លៃនៅថ្ងៃចន្ទ ទី១០ ខែមិថុនា នេះ ដោយសារទទួលរងសម្ពាធពីការធ្លាក់ថ្លៃភាគហ៊ុននៅទីផ្សារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ