អត្ថបទក្រុមហ៊ុន

៣ហេតុផល ដែលអ្នកគួរដាក់ប្រាក់បញ្ញើនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ


ការសន្សំប្រាក់ ស្ដាប់ទៅជារឿងមួយសាមញ្ញ ប៉ុន្ដែ ក៏ជារឿងមួយពិបាកធ្វើដែរ ប្រសិនបើយើងមិនមានទម្លាប់ក្នុងការសន្សំ។ ការសន្សំប្រាក់នេះទៀតសោត ក៏មានច្រើនវិធីណាស់ដែរ។ ប៉ុន្ដែ បើតាមអ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ការសន្សំដែលប្រឈមនឹងហានិភ័យតិចបំផុត ហើយអាចធ្វើឲ្យសាច់ប្រាក់របស់អ្នកកើនឡើងនោះ គឺការដាក់ប្រាក់សន្សំជាមួយនឹងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
៣ហេតុផល ដែលអ្នកគួរដាក់ប្រាក់បញ្ញើនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

ផ្អែកលើអត្ថបទស្រាវជ្រាវដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយចំនួន ខេមបូណូមីស សូមលើកយកនូវហេតុផលសំខាន់ចំនួន​៣យ៉ាង ដែលអ្នកគួរពិចារណាយក្នុងការដាក់ប្រាក់បញ្ញើនៅតាមធនាគារ និងហិរញ្ញវត្ថុ។

ទី១, សុវត្ថិភាពខ្ពស់ និងងាយគ្រប់គ្រងសាច់ប្រាក់

ការសន្សំប្រាក់ជាមួយនឹង​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ គឺជាជម្រើសសន្សំដ៏មានសុវត្ថិភាពខ្ពស់ ជាងការសន្សំតាមបែបផ្សេងទៀត ពោលគឺយើងមិនចាំបាច់បារម្ភខ្លាចពីការបាត់បង់ នោះឡើយ។ បន្ថែមពីនេះ ជាមួយនឹងបច្ចេកវិទ្យាកាន់តែទំនើបក្នុងប្រព័ន្ធធនាគារ លោកអ្នកពិតជាងាយស្រួលក្នុងការតាមដាន ទុកដាក់សាច់ប្រាក់ និងធ្វើការចំណាយទូទាត់នានា។ តួយ៉ាង ធនាគារជីប ម៉ុង ដែលជាធនាគារពាណិជ្ជកម្មឈានមុខគេមួយ បាន​បង្កើតឡើងនូវកម្មវិធី Chip Mong Bank App ផ្ដល់នូវភាពងាយស្រួលសម្រាប់អតិថិជនប្រើប្រាស់។

ទី២, ការសន្សំប្រាក់នៅធនាគារ ជាសំណាញ់សុវត្ថិភាព​ក្នុងអំឡុងពេលលំបាក

ការមានសាច់ប្រាក់បម្រុងទុក គឺជារឿងដ៏ល្អបំផុត​ នៅពេលពេលដែលយើងជួបបញ្ហាលំបាកណាមួយកើតឡើងនៅក្នុងជីវិត ដែលត្រូវប្រើប្រាស់ហិរញ្ញវត្ថុសម្រាប់ដោះស្រាយ។

ទី៣, បំពេញនូវគោលដៅជីវិត

មនុស្សគ្រប់គ្នាតែងតែមានគោលដៅនៅក្នុងជីវិត ដូចជាការចង់ក្លាយជាម្ចាស់អាជីវកម្ម ទិញផ្ទះ និងទិញឡានថ្មីជាដើម។ ដូច្នេះ ការសន្សំប្រាក់ គឺជាផ្នែកមួយជួយឲ្យអ្នកឈានទៅសម្រេចនូវគោលដៅទាំងនេះ។ សព្វថ្ងៃ យើងឃើញថា ការដាក់ប្រាក់បញ្ញើមានកាលកំណត់ ទទួលបានអត្រាការប្រាក់ខ្ពស់គួរឲ្យកត់សម្គាល់ នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុនានា។ ជាក់ស្ដែង នៅធនាគារជីប ម៉ុង អត្រាការប្រាក់ គឺរហូតដល់ ៦,២៥% ក្នុងមួយឆ្នាំ។ ដូច្នេះ មានន័យថា សន្សំប្រាក់ដោយសុវត្ថិភាពខ្ពស់ហើយ ថែមទាំងបានប្រាក់ចំណូលបន្ថែមលើប្រាក់សន្សំទៀត” ។

សូមបញ្ជាក់ថា ធនាគារ ជីប ម៉ុង បង្កើតដោយកូនខ្មែរ ក្នុងឆ្នាំ2019 ដែលមានទិសដៅយូរអង្វែង ក្នុងការផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មដែលគុណភាពស្តង់ដារខ្ពស់ កម្រិតអន្តរជាតិ ដើម្បីកសាងទំនុកចិត្តពីមជ្ឈដ្ឋានក្នុងស្រុក និងក្រៅស្រុក៕




អត្ថបទបន្ទាប់


កុលាលភាជន៍ ឬផលិតផលសេរ៉ាមិចរបស់ខ្មែរ កំពុងទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ

ព័ត៌មាន
កុលាលភាជន៍ ដែលប្រជាជនខ្មែរស្គាល់ភាគច្រើនថាជា ចាន ឆ្នាំង ថូរ ឬវត្ថុប្រើប្រាស់ និងតាំងលម្អរផ្សេងៗដែលធ្វើពីដីឥដ្ឋ ដោយត្រូវឆ្លងកាត់ការដុតកម្តៅច…

កម្ពុជាទទួលបានចំណូលពីការនាំចេញស្រូវច្រើនជាងការនាំចេញអង្ករជិត ៣ដង នៅ៥ខែដំបូងឆ្នាំ២០២៣

ព័ត៌មាន
ចំណូលពីការការនាំចេញអង្ករ និងស្រូវរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅ៥ខែដំបូងឆ្នាំ២០២៣នេះ សម្រេចបានប្រមាណជិត ៧៣៧លានដុល្លារអាមេរិក ក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ