ទស្សនៈ ជេក ម៉ា

ទស្សនៈទាំង ៥ ដែល ជេក ម៉ា ជឿថា កំពូលមេដឹកនាំត្រូវមាន និងរួមគ្នាធ្វើ


មនុស្សជាច្រើន រមែងតែតែងចង់ធ្វើជាអ្នកដឹកនាំ តែមិនសូវជាចង់ស្ថិតនៅក្រោមការដឹកនាំរបស់គេនោះឡើយ។ ប៉ុន្ដែ ភាពជាអ្នកដឹកនាំមិនមែន គ្រប់គ្នាសុទ្ធតែអាចធ្វើបានល្អនោះឡើយ។ ឆ្លើយនឹងសំណួរ អ្វីទៅជាភាពដឹកនាំ (Leadership)? របស់និស្សិតនៃសាលាយោធា West Point របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ លោក Jack Ma មហាសេដ្ឋីដែលមានវោហារសព្ទចាក់ទឹកមិនលិចនោះ បានបញ្ជាក់ពីហេតុផលមួយចំនួនដែលលោកជឿថា មេដឹកនាំពូកែត្រូវមាន និងរួមគ្នាធ្វើ។
ទស្សនៈ៥ ដែល ជេក ម៉ា ជឿថាកំពូលមេដឹកនាំត្រូវមាន និងរួមគ្នាធ្វើ (https://www.alizila.com)
ដោយ

១, ភាពជាអ្នកដឹកនាំ គឺ​ត្រូវបាន​បញ្ជាក់​ដោយ​បេសកកម្ម៖ គឺសំដៅ​ដល់​គោលដៅ​នៃកិច្ចការ ដែលយើង​ម្នាក់ៗកំពុងធ្វើ។ លោក ជេក ម៉ា និយាយថា «សម្រាប់​មនុស្សជាច្រើន​ ពួកគេមើល​ឃើញ​ពីអ្វីមួយ​ហើយទើបជឿ​ជាក់លើវា។ ប៉ុន្ដែ សម្រាប់​យើងដែល​ជាអ្នកដឹកនាំ​ យើង​ជឿជាក់ ហើយ​បាន​យើងមើល​ឃើញ​តាម​ក្រោយ។ មានន័យថា យើងត្រូវ​មើលឃើញ​ពីអ្វី ដែលមនុស្ស​ដទៃទៀត មើលមិនឃើញ»។

២, ពិភពលោកថ្ងៃនេះ ត្រូវការ​ភាពជាអ្នកដឹកនាំ៖ មិនត្រឹមតែ​បញ្ជាក់ថា អ្នកតែឯង​ល្អកម្រិតណាទេ តែ​ត្រូវ​ជំរុញ​​ធ្វើ​ឲ្យមនុស្សជាច្រើន​ផ្សេងទៀត ចូលរួ​ដោះស្រាយ​បញ្ហា​ទាំងអស់គ្នា។ លោក ជេក ម៉ា បន្ថែមថា យើងត្រូវ​ធ្វើការងារ​ដែលធ្វើឲ្យ​អនាគត​មានការប្រសើរឡើង ដោយបង្កើតនូវ​គុណតម្លៃ​កាន់តែច្រើន។ មេដឹកនាំ គួរធ្វើ​រឿង​ណា​ដែល​មនុស្ស​ជាច្រើន​ដែល​មិនធ្លាប់​បាន​គិតដល់ រឿង​ដែលចាំបាច់​បំផុត​សម្រាប់​សង្គម អ្នកប្រើប្រាស់​ និងមនុស្សជាតិ។ មេដឹកនាំ ត្រូវតែឆ្លាត (Smart) ហើយក៏ត្រូវ​មាន​បញ្ញាដែរ (Wise)។ មនុស្សឆ្លាត​អាចរស់នៅ​សប្បាយ​ចិត្ត ប៉ុន្ដែ​មនុស្សមាន​បញ្ញាអាចរស់​នៅបាន​យូរ ព្រោះពួកគេ​ដឹងច្បាស់​ពីអ្វី​ដែលត្រូវ​លះបង់។ មេដឹកនាំ ត្រូវការ​ភាពក្លាហាន តែក្លាហាន​​មិនមែន​ដោយសារតែ​កម្លាំងបាយទេ តែវា​កើតចេញពី​ក្ដីស្រឡាញ់។ 

៣, បច្ចេកវិទ្យា​លូតលាស់ខ្លាំង ក៏ត្រូវ​មាន​ភាពជាអ្នក​ដឹកនាំ​ខ្លាំងដែរ៖ សព្វថ្ងៃ យើង​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដ៏ធំធេង ក្នុងប្រវត្តិសាស្ត្រ មាន​សម្ភារ​ប្រើប្រាស់​ល្អៗ និងធនធាន​សម្បូរបែប ប៉ុន្ដែ មិនសូវ​មាន​ភាពជាអ្នក​ដឹកនាំសម្បូរ​បែបទេ។ ​បច្ចេកវិទ្យា អាច​បង្កើន​បាន​ តែ​ភាពជា​អ្នកដឹកនាំ មិនអាចទេ។ អ្នកអាច​ស្រមៃមើលថា ប្រសិនបើ អាវុធ​សុទ្ធតែមាន​សមត្ថភាពខ្លាំង តែ​ភាពជា​អ្នកដឹកនាំ មិនមាន នោះ វា​គឺជាការគំរាម​កំហែងមួយ​ដល់អ្នក និងពិភពលោក​ទាំងមូល​ផងដែរ។

៤, កុំគិតអ្វីសុទ្ធ​តែអាក្រក់៖ សព្វថ្ងៃ​មនុស្សជាច្រើន​កំពុង​ព្រួយបារម្ភ​ពីការ​បាតប់ងការងារ ដោយសារតែ​បច្ចេកវិទ្យា ប៉ុន្ដែ ជាអ្នកដឹកនាំ អ្នកត្រូវ​បង្កើត​នូវគុណតម្លៃ និង​ទទួលយក​ទំនួលខុសត្រូវ។ បើគេព្រួយ​ចិត្តពីរឿង​បច្ចេកវិទ្យា​ដណ្ដើមការងារ​មនុស្ស អ្នកត្រូវ​គិត និងធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យាទាំងនោះ បង្កើត​ការងារ​សម្រាប់មនុស្ស។ មេដឹកនាំ ត្រូវគិត​ឲ្យច្រើន និងស៊ីជម្រៅ​ជាង​អ្នកដទៃ។ 

៥, មេដឹកនាំ​ត្រូវ​ត្រៀមខ្លួន​សម្រាប់​បដិវដ្ដ​បច្ចេកវិទ្យា​លើកទី៣៖ ជេក ម៉ា បាននិយាយ​ទៅកាន់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​សាលា​យោធា​West Point ថា កាលពី​បដិវត្តបច្ចេកវិទ្យា​លើកទី១ វាបានបណ្ដាល​ឲ្យ​កើត​មានសង្គ្រាម​លោកលើកទី១។ បដិវត្ត​បច្ចេកវិទ្យា​លើកទី២ បានបង្កើត​ឲ្យមាន​សង្គ្រាម​លោកលើកទី២។ ហើយ​បច្ចុប្បន្ន​យើង​កំពុងស្ថិត​នៅក្នុង​បដិវត្ត​បច្ចេកវិទ្យា​ទី៣ ដែលវា​គួរតែ​ជាសង្គ្រាម​ប្រឆាំងនឹង​ភាពក្រីក្រ ជំងឺ និង​ការបំពុលបរិស្ថាន៕  

None



អត្ថបទបន្ទាប់


វៀតណាម នាំចេញទៅឡាវ ក្នុងតម្លៃជាទឹកប្រាក់ ជិត១០០ លានដុល្លារ

វៀតណាម បាននាំចេញក្នុងតម្លៃជាទឹកប្រាក់ ប្រមាណជិត ១០០ លានដុល្លារអាមេរិក ទៅកាន់ប្រទេសឡាវ ក្នុងរយៈពេល ២ខែដំបូង នៃឆ្នាំ២០១៩នេះ ដែលមានកំណើ…

ក្រោយ​ទស្សនកិច្ច​ អឺរ៉ុប​សង្ឃឹម​ថា​នឹង​មាន​ការ​វិវត្តន៍​ជុំវិញ​រឿង EBA

បន្ទាប់​ពី​ទស្សនកិច្ច​២​ថ្ងៃ​នៅ​កម្ពុជា គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ខ្លួន​សង្ឃឹម​ថា នឹង​មាន​ការ​រីកចម្រើន​ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ