មហាសេដ្ឋីពិភពលោក

ជេក ម៉ា៖ ទៅថ្ងៃ​អនាគត មនុស្ស​នឹង​​ធ្វើការតែ​៤ម៉ោង​​ក្នុង​មួយថ្ងៃ!


ថ្មីៗ​នេះ មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​របស់​ចិន លោក ជេក ម៉ា ធ្វើ​ដំណើរទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក ហើយ​នៅទីនោះ​ លោក​បាន​ផ្ដល់​បទ​សម្ភាស​ឲ្យ​ទូរទស្សន៍​ CNBC របស់​អាមេរិក។ លោក​ថា ទៅថ្ងៃ​អនាគត មនុស្ស​នឹង​ធ្វើការកាន់តែ​តិច​ម៉ោង។
លោក ជេក ម៉ា ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ Alibaba។
ដោយ

លោក ម៉ា ថា ជីវិតរស់នៅរបស់​មនុស្ស​លោក​នឹងកាន់តែ​ងាយស្រួល​​ដោយសារ​មាន​ជំនួយ​ពី​គ្រឿង​ម៉ាស៊ីន​ដែល​កាន់តែវ័យ​ឆ្លាត​ឡើងៗ ដែល​នឹង​អាច​ជំនួស​ដៃជើង​មនុស្ស​សម្រាប់​ការងារ​ជាច្រើន។ 

មហាសេដ្ឋី​ចិន​ដ៏​ល្បី​ឈ្មោះ​ដដែល ថ្លែង​ថា ៖ «ខ្ញុំគិតថា ក្នុងពេល​៣០​ឆ្នាំ​ខាង​មុខ​នេះ មនុស្ស​នឹង​ធ្វើការតែ​ ៤ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ហើយ​ប្រហែល​ជា​ធ្វើការតែ ៤ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ ជីតា​ខ្ញុំ​ធ្វើការ ១៦ម៉ោង ក្នុង​មួយ​ថ្ងៃ នៅចម្ការ ហើយ​គិត​ថា គាត់​រវល់​ណាស់។ សព្វ​ថ្ងៃ យើង​ធ្វើការ​តែ ៨ម៉ោង​ក្នុង​មួយថ្ងៃ ៥ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ហើយ​យើង​គិត​ថា យើងរវល់​ណាស់»


👉 គួរអាន ! ជេក ម៉ា ថា បច្ចេកវិទ្យាថ្មី​អាច​នឹង​បង្ក​ជា​សង្គ្រាម​លោក​លើក​ទី៣

លោក ជេក ម៉ា ជាស្ថាបនិក​និង​អគ្គនាយក​ក្រុមហ៊ុន Alibaba ដែល​លក់​ទំនិញ​នៅ​លើ​អនឡាញ​ដ៏​ធំ​ផុត​នៅ​ប្រទេស​ចិន។ បើតាម​តួលេខ​ចុង​ក្រោយ លោក ជេក ម៉ា មានទ្រព្យសម្បត្តិ ៣៤ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០១៧នេះ៕

អាន​អត្ថបទ​ដើម​ជា​ភាសា​អង់គ្លេស នៅ​លើ​គេហ​ទំព័រ ASIA TRIBUNE




អត្ថបទបន្ទាប់


ប្រទេស​​ណា​​​ដែលមាន​បណ្ឌិត​ច្រើនជាង​គេ​បង្អស់​?

ព័ត៌មាន
ការអប់រំ គឺជាគន្លឹះសំខាន់ដើម្បី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។​ មិនតែប៉ុណ្ណោះ​ការ​អប់​រំកម្រិត​ឧត្ដម​សិក្សា​ គឺជា​បេះដូង​ នៃ​គំនិត​ច្នៃប្រឌិ…

កម្ពុជា ថៃ មីយ៉ាន់ម៉ា ដុត​គ្រឿង​ញៀន​តម្លៃ​១ពាន់​លាន​ដុល្លារ​ចោល នៅ​ទិវា​​ប្រឆាំង​គ្រឿង​ញៀន​ពិភព​លោក

ព័ត៌មាន
ថ្ងៃ​ទី​២៦ មិថុនា ជា​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ពិភព​លោក ហើយ​នៅ​ថ្ងៃនេះ ប្រទេស​ជា​ច្រើន​បង្ហាញ​ពី​ឆន្ទៈ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ