បន្ទះឈីប

ជប៉ុន ដាក់គោលដៅក្លាយជាប្រទេសឈានមុខគេលើវិស័យបន្ទះឈីបទំនើបនៅក្នុងតំបន់ តើអាចទៅរួចទេ?


ក្រុមហ៊ុនផលិតបន្ទះឈីបធំៗរបស់ជប៉ុន រួមមានទាំងក្រុមហ៊ុន Sony Group និងក្រុមហ៊ុន Mitsubishi Electric ផង គ្រោងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៣១ពាន់លានដុល្លារអាម៉េរិកឯណោះដល់ឆ្នាំ២០២៩ ដើម្បីបង្កើនការផលិតបន្ទះឈីបគ្រប់គ្រងថាមពលអគ្គិសនី និងបន្ទះឈីបគ្រប់គ្រងស៊ិនស័រផ្ដិតយករូបភាព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei។
បន្ទះឈីប
ដោយ

សារព័ត៌មានជប៉ុន Nikkei Asia បានប្រមូលចងក្រងផែនការបោះទុនវិនិយោគសម្រាប់សារពើពន្ធឆ្នាំ២០២១ ដល់ឆ្នាំសារពើពន្ធ២០២៩ របស់ក្រុមហ៊ុនផលិតបន្ទះឈីបធំៗចំនួន៨របស់ប្រទេសជប៉ុន រួមមានក្រុមហ៊ុន Sony Group ក្រុមហ៊ុន Mitsubishi Electric ក្រុមហ៊ុន រ៉ូម (Rohm) ក្រុមហ៊ុន តូស៊ីបា (Toshiba) ក្រុមហ៊ុន គីអុកសៀ ហូលឌីង (Kioxia Holdings) ក្រុមហ៊ុន រេនីសាសា អេឡិចត្រូនិក (Renesas Electronics) ក្រុមហ៊ុន រ៉ាភីតដឺស (Rapidus) និងក្រុមហ៊ុន ហ្វូជី អេឡិកទ្រិក (Fuji Electric)។

ដោយស្វះស្វែងស្តារឡើងវិញនូវឧស្សាហកម្មបន្ទះឈីបក្នុងស្រុក ក្រុមហ៊ុនធំៗទាំងនេះនឹងបង្កើនការវិនិយោគលើការផលិតបន្ទះឈីបគ្រប់គ្រងថាមពលអគ្គិសនី បន្ទះឈីបគ្រប់គ្រងស៊ិនស័រផ្ដិតយករូបភាព បន្ទះឈីបគ្រប់គ្រងប្រព័ន្ធអេឡិចត្រូនិច និងគ្រប់គ្រងបច្ចេកវិទ្យាស្នូលក្នុងវិស័យកំណើនសំខាន់ៗដូចជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងរថយន្តអគ្គិសនីជាដើម។

ការស្ទង់មតិរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន បានបង្ហាញថា ការបោះទុនវិនិយោគក្នុងវិស័យឧបករណ៍ទំនាក់ទំនងរួមទាំងការផលិតបន្ទះឈីបផង បានកើនឡើង៣០% ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះឈានដល់ជាង១៣ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំសារពើពន្ធ២០២២។

សូមបញ្ជាក់ថា ក្រុមហ៊ុន Sony Group កំពុងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ១០ពាន់លានដុល្លារអាម៉េរិកពីឆ្នាំសារពើពន្ធ២០២១ ដល់ឆ្នាំសារពើពន្ធ២០២៦ ខណៈកាមេរ៉ាទូរសព្ទស្មាតហ្វូន និងផលិតផលផ្សេងៗទៀតមានតម្រូវការខ្លាំង៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ប្រធានអង្គការពាណិជ្ជកម្មពិភពលោក ព្រមានថា ពាណិជ្ជកម្មពិភពលោកកំពុងឈានទៅរកការបែកបាក់គួរឱ្យបារម្ភ

ប្រធានអង្គការពាណិជ្ជកម្មពិភពលោក(WTO) ដែលមានការិយាល័យកណ្ដាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានព្រមានថា ពាណិជ្ជកម្មពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្ន…

តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្រូវស្បៀងនៅចិនធ្លាក់ចុះ ខណៈនៅឥណ្ឌាកើនឡើងនៅ១០ឆ្នាំខាងមុខ?

ស្របពេលឥណ្ឌាដណ្តើមបានតំណែងជាប្រទេសមានប្រជាជនច្រើនបំផុតពីចិន កាលពីពេលថ្មីៗកន្លងទៅ នៅពេលអនាគតឥណ្ឌា ក៏នឹងក្លាយជាប្រទេសដែលត្រូវការស្បៀងច្រើនជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ