ប្រទេសចិន

ប្រទេសចិនប្រកាសបរិច្ចាគវ៉ាក់សាំង ស៊ីណូហ្វាម ៥,៧ លានដូសដល់វៀតណាម


មេរោគរាតត្បាតកូវីដ១៩ បានធ្វើឲ្យមានការរំខានយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់វៀតណាម ខណៈបច្ចុប្បន្នប្រទេសនេះ ក៏កំពុងមានល្បឿនចាក់វ៉ាក់សាំងយឺតផងដែរ។ យ៉ាងណាមិញ ប្រទេសចិន ដែលជាប្រទេសជិតខាងវៀតណាម បានប្រកាសថា នឹងបរិច្ចាគវ៉ាក់សាំងកូវីដ១៩ប្រភេទ Sinopharm សរុបប្រមាណ ៥លាន៧សែនដូស ទៅឲ្យវៀតណាម ដើម្បីសម្រាលស្ថានភាពកូវីដ១៩កំពុងបន្ដរាតត្បាត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei Asia។
រូបភាព ក្រុមគ្រូពេទ្យ ប្រទេសវៀតណាមកំពុងចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាជន
ដោយ

ប្រទេស​ចិន បាន​ប្រកាស​ថា នឹង​ផ្ដល់​វ៉ាក់សាំង Sinopharm ប្រមាណ ៥​លាន​៧​សែន​ដូ​ស ទៅ​ឲ្យ​ប្រទេស​វៀតណាម បើ​ទោះបីជា វា​មិនមែន​ជា​ជម្រើស​វ៉ាក់សាំង​ដែល​ពលរដ្ឋ​វៀតណាម​ជា​ច្រើន​ចង់បាន​ក៏​ពិតមែន ប៉ុន្ដែ វា​កំពុង​ជួយ​ប្រទេស​នេះ អាច​បំពេញ​បាន​នូវ​តម្រូវការ​គម្លាត​នៃ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ក្នុងស្រុក និង​ការ​បង្កើន​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ផង​ដែរ​។

នៅ​ក្នុង​បរិ​កា​នយោបាយ ជំនួយ​វ៉ាក់សាំង​របស់​ចិន​នេះ ក៏​បាន​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ចំពោះ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ជិតខាង​គ្នា​ទាំង​ពីរ​នេះ​ផង​ដែរ​។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក គិត​ត្រឹម​ដើមខែ​តុលា វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ចំនួន ២៨% នៃ​ចំនួន​វ៉ាក់សាំង​នៃ​ការ​ផ្គត់ផ្គង់​ទាំង​ប្រមាណ ១៧​លាន​៧ សែន​ដូ​ស​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ផ្ដល់​ជូន​ប្រទេស​វៀតណាម​។ វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ស្ថិត​នៅ​លេខ​រៀង​ទី​២ ក្នុង​ចំណែក​នៃ​ចំនួន​ចាក់​វ៉ាក់សាំង​ក្នុង​ប្រទេស​វៀតណាម បន្ទាប់​ពី​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា ដែល​មាន​ចំនួន ៤៨% ខណៈ​ដែល​វ៉ាក់សាំង​អា​មេ​រិ​ក Pfizer មាន ១១% និង Moderna មាន​៨% ។

យ៉ាងណាមិញ ដើម្បី​ទប់ទល់​នឹង​វិបត្តិ​កូ​វី​ដ​១៩ វៀតណាម​ពិតជា​ត្រូវការ​វ៉ាក់សាំង​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​របស់​ខ្លួន​ជា​ច្រើន​ថែម​ទៀត​។ ដូចនេះ ជំនួយ​បរិច្ចាគ​របស់​ចិន​លើក​នេះ ពិតជា​ធ្វើ​ឡើង​ចំ​ពេល​ដែល​វៀតណាម​ត្រូវការ​ខ្លាំង​បំផុត ហើយ​វា​កំពុង​ដើរតួ​នាទី​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​វៀតណាម​ដែល​បាន​ចាប់ផ្តើម​យឺត​ជាង​ប្រទេស​ដទៃ​ទៀត​។ ម្យ៉ាងវិញទៀត តាម​រយៈ​នយោបាយ​ការទូត​វ៉ាក់សាំង​នេះ បាន​បន្ធូរ​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​គណ​បក្សកុម្មុយនិស្ត​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ផង​ដែរ​។

សូម​ជម្រាប​ថា តាម​រយៈ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​និយាយ​ថា ប្រជាពលរដ្ឋ​ជិត ៣​លាន​នាក់​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ក្នុង​នោះ ពលរដ្ឋ​រស់នៅ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាងគេ​។ ជាក់ស្ដែង ពលរដ្ឋ​រស់នៅ​ទីក្រុង​ហូ​ជី​មិញជា​ង ៧៦%​នៃ​ពលរដ្ឋ ៧ លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​គ្រប់​២ ដូ​ស​។

ដោយឡែក បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៤ តុលា អត្រា​សរុប​នៃ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​ក្នុង​ប្រទេស​នេះ មាន​តែ ១៨% នៃ​ពលរដ្ឋ​ជាង ១០០ លាន​នាក់​ប៉ុណ្ណោះ នេះ​បើ​យោង​តាម​ទិន្នន័យ​ពិភពលោក​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន និងរោងចក្រធំៗនៅទីក្រុងហូជីមិញ ប្រឈមនឹងបញ្ហាកង្វះកម្លាំងពលកម្មកាន់តែខ្លាំង

ព័ត៌មាន
ឧស្សាហកម្មជាច្រើនជាពិសេសឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មច្រើនដូចជា រោងចក្រវាយនភ័ណ្ឌកាត់ដេរ និងស្បែក ទំនងជាងនឹងអាចជួបបញ្ហាកង្វះកម្លាំងពល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ