អាកាសចរណ៍ Japan Airlines

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ថា គ្រោះថ្នាក់យន្តហោះបុកគ្នាថ្មីៗនេះអាចបង្កការខាតបង់ជាង១០០លានដុល្លារ


ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានប៉ាន់ប្រមាណនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា នេះថា គ្រោះថ្នាក់បុកគ្នារវាងជើងហោះហើរ JL516 របស់ខ្លួនជាមួយយន្តហោះឆ្មាំសមុទ្រជប៉ុន កាលពីថ្ងៃអង្គារ ទី០២ ខែមករា កន្លងទៅថ្មីៗនេះនឹងបង្កការខាតបង់ជាង១០៤លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
អាកាសចរណ៍ Japan Airlines
ដោយ
អំពី Japan Airlines

ក្រុមហ៊ុនអាកាសចរណ៍នេះនិយាយថា ការខូចខាតយន្តហោះទាំងស្រុងរបស់ខ្លួននឹងត្រូវរ៉ាប់រងដោយក្រុមហ៊ុនធានារ៉ាប់រង ហើយថា ខ្លួនកំពុងវាយតម្លៃពីផលប៉ះពាល់លើការព្យាករពីប្រាក់ចំណូលរបស់ខ្លួនសម្រាប់ឆ្នាំហិរញ្ញវត្ថុដែលនឹងបិទបញ្ចប់នៅថ្ងៃទី៣១ ខែមីនា។

ប្រភពឧស្សាហកម្មធានារ៉ាប់រងនិយាយថា ក្រុមហ៊ុនធានារ៉ាប់រងអាមេរិក AIG គឺជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេដែលផ្ដល់ការធានារ៉ាប់រងលើ “គ្រប់ហានិភ័យទាំងអស់” ក្នុងកញ្ចប់ថវិកា១៣០លានដុល្លារ សម្រាប់យន្តហោះ Airbus A350 របស់ក្រុមហ៊ុន Japan Airlines ដែលត្រូវភ្លើងឆេះខ្ទេច ក្រោយពីបានប៉ះទង្គិចគ្នាជាមួយយន្តហោះឆ្មាំសមុទ្រជប៉ុន នៅអាកាសយានដ្ឋាន ហាណេដា (Haneda) នាទីក្រុងតូក្យូ។

បើតាមបណ្តាញសុវត្ថិភាពអាកាសចរណ៍ (Aviation Safety Network) ឱ្យដឹងថា នេះគឺជាការខូចខាតទាំងស្រុងមិនធ្លាប់មានទូទាំងពិភពលោកសម្រាប់ម៉ូដែលយន្តហោះ A350។

ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានហក់ឡើង០.៥% ដែលឆ្លុះបញ្ចាំងពីប្រតិកម្មតិចតួចចំពោះគ្រោះថ្នាក់នេះ ខណៈការជួញដូរភាគហ៊ុនបានបន្តជាថ្មី បន្ទាប់ពីឈប់សម្រាកនៅថ្ងៃចូលឆ្នាំថ្មី។ ដំបូងឡើយភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះជាង២% មុនពេលងើបឡើងមកវិញពីការធ្លាក់ចុះនោះ។

សូមរំឭកថា មនុស្សសរុបទាំង៣៧៩នាក់នៅលើយន្តហោះរបស់ក្រុមហ៊ុន Japan Airlines បានរត់ចេញពីយន្តហោះដែលកំពុងឆេះទាន់ពេលវេលា ប៉ុន្តែមានអ្នករងរបួសជាង១០នាក់។ ចំណែកមនុស្សសរុប៦នាក់នៅលើយន្តហោះឆ្មាំសមុទ្រ គឺបានស្លាប់៥នាក់ ហើយកាពីទែនយន្តហោះនេះបានរងរបួសធ្ងន់។

អាជ្ញាធរជប៉ុន បាននិយាយកាលពីថ្ងៃពុធ សប្ដាហ៍នេះថា យន្តហោះដឹកអ្នកដំណើរខាងលើនេះត្រូវបានអនុញ្ញាតឱ្យចុះចតធម្មតា ខណៈយន្តហោះឆ្នាំសមុទ្រហោះឡើងទាំងមិនទាន់ត្រៀមខ្លួនរួចរាល់។

ពេលនេះអាជ្ញាធរទើបតែចាប់ផ្តើមការស៊ើបអង្កេត ហើយពួកគេនៅតែមានចម្ងល់ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នានេះរួមទាំងមន្ទិលថា ហេតុអ្វីទើបបានជាយន្តហោះទាំងពីរបើកនៅលើផ្លូវរត់តែមួយបែបនេះ?៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ចិនមានបន្ទុកដ៏ធំត្រូវទូទាត់បំណុលរដ្ឋបាលមូលដ្ឋានជាង៦៥០ពាន់លានដុល្លារនៅឆ្នាំនេះ

មហាយក្សចិន មានបន្ទុកដ៏ធំដែលត្រូវរ៉ាប់រងទូទាត់សងបំណុលច្រើនបំផុតមិនធ្លាប់មានរបស់រដ្ឋបាលមូលដ្ឋាន ដែលដល់ពេលកំណត់ត្រូវទូទាត់ក្នុងឆ្នាំ២០២៤ …

នៅឆ្នាំ២០២៣ កូរ៉េលក់រថយន្តបានលើស៨លានគ្រឿងជាលើកដំបូងមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៨

ទិន្នន័យឧស្សាហកម្មយានយន្តរបស់កូរ៉េខាងត្បូងបានបង្ហាញកាលពីថ្ងៃពុធ ទី៣ ខែមករា ថា ការលក់ចេញរថយន្តសរុបបញ្ចូលគ្នារបស់បណ្ដាក្រុមហ៊ុនផលិតរថយន្តក្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ