វិស័យហិរញ្ញវត្ថុ

ចិនមានបន្ទុកដ៏ធំត្រូវទូទាត់បំណុលរដ្ឋបាលមូលដ្ឋានជាង៦៥០ពាន់លានដុល្លារនៅឆ្នាំនេះ


មហាយក្សចិន មានបន្ទុកដ៏ធំដែលត្រូវរ៉ាប់រងទូទាត់សងបំណុលច្រើនបំផុតមិនធ្លាប់មានរបស់រដ្ឋបាលមូលដ្ឋាន ដែលដល់ពេលកំណត់ត្រូវទូទាត់ក្នុងឆ្នាំ២០២៤ នេះ ហើយនេះ គឺជាការធ្វើតេស្តសាកល្បងសមត្ថភាពរបស់រដ្ឋាភិបាលថ្នាក់ជាតិ នៅក្នុងការជួយរដ្ឋបាលមូលដ្ឋានទាំងនោះរៀបចំហិរញ្ញប្បទានឡើងវិញ និងជៀសឱ្យផុតពីការខកខានទូទាត់បំណុល។
វិស័យហិរញ្ញវត្ថុ
ដោយ

បំណុលរបស់រដ្ឋបាលមូលដ្ឋាន (LGFV) នៃប្រទេសចិន ជាបំណុលដែលក្រុមហ៊ុននានាខ្ចីតាងនាមឱ្យរដ្ឋបាលថ្នាក់ក្រុង និងថ្នាក់ខេត្តតាមរយៈការបោះផ្សាយសញ្ញាប័ណ្ណ ឬមូលបត្របំណុល ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាគម្រោងផ្លូវថ្នល់ និងកំពង់ផែជាដើម។ បំណុលដែលមានទំហំរហូតដល់ទៅជាង៦៥០ពាន់លានដុល្លារអាម៉េរិកនេះ ត្រូវដល់ពេលកំណត់ទូទាត់ក្នុងឆ្នាំ២០២៤ នេះ ដោយវាមានការកើនឡើងប្រមាណ១៣% បើធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យប្រមូលដោយសារព័ត៌មានដ៏ល្បីល្បាញ Bloomberg។

លោកស្រី ជើលីណា ជឹង (Zerlina Zeng) អ្នកវិភាគឥណទានជាន់ខ្ពស់នៅក្រុមហ៊ុនស្រាវជ្រាវហិរញ្ញវត្ថុអន្តរជាតិ ក្រេឌីតសៃ អ៊ីង (Creditsights Inc) បានលើកឡើងថា ការទប់មិនឱ្យរីករាលដាលនូវការខកខានការទូទាត់បំណុល និងហានិភ័យហិរញ្ញវត្ថុជាប្រព័ន្ធ ដែលបង្កឡើងពីវិស័យបំណុលរបស់រដ្ឋបាលមូលដ្ឋាននៅតែជាអាទិភាពកំពូលសម្រាប់រដ្ឋាភិបាលថ្នាក់ជាតិនៅក្នុងឆ្នាំនេះ។

រដ្ឋាភិបាលក្រុងប៉េកាំង បានចាត់វិធានការមួយចំនួនរួចហើយ ដើម្បីសម្រាលបញ្ហាដ៏រ៉ាំរ៉ៃរបស់ប្រទេសចិន ជាមួយនឹងបំណុលរបស់រដ្ឋបាលមូលដ្ឋាននេះ ដែលបានធ្វើឱ្យបណ្ដាវិនិយោគិនមានសុទិដ្ឋិនិយមឡើងវិញ។

កាលពីឆ្នាំ២០២៣ រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញកម្មវិធីគាំទ្រមួយមានតម្លៃ១៤០ពាន់លានដុល្លារអាម៉េរិក ដែលអនុញ្ញាតឱ្យរដ្ឋបាលមូលដ្ឋានដោះដូរបំណុល LGFV មួយចំនួនជាមួយនឹងសញ្ញាប័ណ្ណ ឬមូលបត្របំណុលផ្លូវការ ដែលមានអត្រាការប្រាក់ទាបជាង។ នេះបើតាមការចុះផ្សាយបស់សារព័ត៌មាន Bloomberg News កាលពីខែសីហា កន្លងទៅ។

ហើយជាលទ្ធផលឃើញថា ក្រុមដែលទូទាត់សងបំណុលលឿនមុនពេលកំណត់បានកើនឡើងយ៉ាងឆាប់រហ័ស ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញវិធានការខាងលើនេះ ដែលធ្វើឱ្យបណ្ដាវិនិយោគិនធូរស្រាលចិត្ត និងមានសុទិដ្ឋិនិយមឡើងវិញជាបណ្ដោះអាសន្ន៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមគ្រោងសាងសង់ផ្លូវដែកល្បឿនលឿនតម្លៃ១០ពាន់លានដុល្លារ តភ្ជាប់រវាងហូជីមិញ និងព្រែកឫស្សី

ព័ត៌មាន
ប្រទេសវៀតណាម ដែលជាប់ភូមិផងរបងជាមួយកម្ពុជា គ្រោងស្ថាបនាផ្លូវដែកល្បឿនលឿនមួយខ្សែក្រោមទុនវិនិយោគរហូតដល់ទៅប្រមាណ១០ពាន់លានដុល្លារអាម៉េរិក តភ្…

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ថា គ្រោះថ្នាក់យន្តហោះបុកគ្នាថ្មីៗនេះអាចបង្កការខាតបង់ជាង១០០លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានប៉ាន់ប្រមាណនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា នេះថា គ្រោះថ្នាក់បុកគ្នារវាងជើងហោះហើរ JL516 របស់ខ្លួនជាមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ