គម្រោងនេះមានការវិនិយោគក្នុងកញ្ចប់ថវិកាចំនួន ៤ពាន់៥ រយលានដុល្លារ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍបច្ចេកវិទ្យាទំនាក់ទំនងជំនាន់ចុងក្រោយគេបំផុត។ គម្រោងផែនការអភិវឌ្ឍន៍បច្ចេកវិទ្យាបណ្តាញ 6G នេះធ្វើឡើង ខណៈដែលការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធ ៥G នៅមិនចេញនៅឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានជប៉ុន Nikkei។
Story: ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនដ៏ធំមួយឈ្មោះថា Beyond 5G Promotion Consortium បានប្រកាសឲ្យដឹងក្នុងកិច្ចប្រជុំកំពូលឌីជីថលសកលឆ្នាំ ២០២១ ថាខ្លួននឹងចុះកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះជាមួយនឹងក្រុមហ៊ុនរបស់ប្រទេសហ្វាំងឡង់ ឈ្មោះថា 6G Flagship ដើម្បីពួតដៃគ្នាអភិវឌ្ឍបណ្តាញគមនាគមន៍ 6G ឲ្យបានលឿនរហ័ស ស្របពេលដែលចិនជាដៃគូប្រជែង បានបោះជំហានទៅមុខមុនមួយជំហានហើយ ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍មួយនេះ។
ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនដ៏ធំមួយឈ្មោះថា Beyond 5G Promotion Consortium បានប្រកាសឲ្យដឹងក្នុងកិច្ចប្រជុំកំពូលឌីជីថលសកលឆ្នាំ ២០២១ ថាខ្លួននឹងចុះកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះជាមួយនឹងក្រុមហ៊ុនរបស់ប្រទេសហ្វាំងឡង់ ឈ្មោះថា 6G Flagship ដើម្បីពួតដៃគ្នាអភិវឌ្ឍបណ្តាញគមនាគមន៍ 6G ឲ្យបានលឿនរហ័ស ស្របពេលដែលចិនជាដៃគូប្រជែង បានបោះជំហានទៅមុខមុនមួយជំហានហើយ ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍មួយនេះ។
បន្ថែមពីលើនេះ គម្រោងខាងលើក៏ត្រូវបានគេព្រលយឲ្យដឹងថា មានក្រុមហ៊ុនរៀមច្បងវ័យចំណាស់ គឺក្រុមហ៊ុន Nokia របស់ហ្វាំងឡង់ ក៏អាចនឹងចូលរួមសហការផងដែរ។
គំនិតផ្តួចផ្តើមនេះធ្វើឡើងនៅបន្ទាប់ពីមានការប្តេជ្ញាចិត្តមួយរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកកាលពីខែមេសា តាមរយៈកញ្ចប់ថវិកាចំនួន ៤ពាន់៥ រយលានដុល្លារ ឆ្ពោះទៅរកការអភិវឌ្ឍបច្ចេកវិទ្យាទំនាក់ទំនងជំនាន់ចុងក្រោយគេបំផុត។
គួរជម្រាបបន្ថែមថា ក្រៅតែពីក្រុងហ៊ុនជប៉ុនដ៏ធំ និងក្រុមហ៊ុនរបស់ហ្វាំងឡង់ គំនិតផ្តួចផ្តើមខាងលើនឹងមានការចូលរួមសហការពីក្រុមហ៊ុនគមនាគមន៍របស់សហរដ្ឋអាមេរិក បូករួមនឹងភាគីមួយទៀតដែលមិនអាចខ្វះបានគឺក្រុមហ៊ុនផលិតបន្ទះឈីប Intel របស់អាមេរិក។
សូមបញ្ជាក់ថា កិច្ចសហការដ៏ធំលើកនេះ គឺជាការធ្វើឲ្យប្រាកដថា ជប៉ុន និងអាមេរិកនឹងមិនខកខាន ហើយនឹងមិនដើរក្រោយប្រទេសចិនក្នុងការអភិវឌ្ឍប្រព័ន្ធ 6G មួយនេះទៀតទេ ព្រោះថាកាលពីប៉ុន្មានឆ្នាំមុន អាមេរិកបានបរាជ័យក្នុងការប្រកួតប្រជែងប្រព័ន្ធ 5G ជាមួយចិនម្តងហើយ។ គេនៅចាំបានថាគ្រានោះ ក្រុមហ៊ុនរបស់ចិន Huawei ជាអ្នកអភិវឌ្ឍប្រព័ន្ធ 5G បានទទួលជោគជ័យមុនគេ និងជោគជ័យជាងគេ។
ចំណែកភាគីជប៉ុនឯណេះវិញ បានប្តេជ្ញាក្នុងអភិវឌ្ឍបណ្ដាញ 6G ឲ្យបានមុនគេ និងមានគោលដៅបង្កើនចំណែកនៃការទទួលបានអាជ្ញាបណ្ណ ឬបាតង់ 6Gនេះ ឲ្យបាន ១០%ក្នុងទីផ្សារនៅពេលអនាគត៕