វិស័យពាណិជ្ជកម្ម

ជប៉ុន ស្នើឱ្យអាម៉េរិក លើកលែងពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់ខ្លួន


រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក យ៉ូជី មូតូ (Yoji Muto) បានលើកឡើងនៅថ្ងៃពុធ សប្តាហ៍នេះថា ប្រទេសជប៉ុន បានស្នើឱ្យសហរដ្ឋអាម៉េរិកលើកលែងពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់ខ្លួន ខណៈប្រទេសកាណាដា ទទួលអម្រែកពន្ធរបស់អាម៉េរិក យ៉ាងច្រើនរហូតដល់៥០% រួមទាំងពន្ធដែកថែបនេះផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធយ៉ាងច្រើនលើការនាំចូលដែកថែប និងអាលុយមីញ៉ូម រហូតដល់២៥% ដោយគ្មានករណីលើកលែង ឬអនុគ្រោះអ្វីឡើយ ជាមួយក្តីរំពឹងថា ពន្ធនេះនឹងជួយដល់ឧស្សាហកម្មក្នុងស្រុកដែលកំពុងខំប្រឹងប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាប្រទេសដទៃ ប៉ុន្តែវិធានការនេះអាចបង្កឱ្យមានសង្រ្គាមពាណិជ្ជកម្មពហុភាគីផ្ទុះឡើង។

ប៉ុន្តែក្រោយមក លោក ត្រាំ បាននិយាយថា លោកនឹងផ្តល់ការពិចារណាដ៏ធំធេងចំពោះសំណើរបស់ប្រទេសអូស្ត្រាលី ដែលសុំឱ្យលើកលែងពន្ធលើដែកថែបរបស់ខ្លួន ដោយសម្អាងលើហេតុផលថា ប្រទេសអូស្ត្រាលី មានឱនភាពពាណិជ្ជកម្មច្រើនជាមួយនឹងសហរដ្ឋអាម៉េរិក។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក យ៉ូជី មូតូ (Yoji Muto) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសជប៉ុន ក៏បានស្នើសុំឱ្យសហរដ្ឋអាម៉េរិក លើកលែងពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់ខ្លួនផងដែរ ប៉ុន្តែភ្លាមៗនេះមិនទាន់មានចម្លើយពីសហរដ្ឋអាម៉េរិក នៅឡើយទេ។

មន្ត្រីសេតវិមានម្នាក់បាននិយាយកាលពីថ្ងៃអង្គារ ថា ផែនការរបស់លោក ត្រាំ ក្នុងការយកពន្ធ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមនេះ នឹងបន្ថែមទៅលើពន្ធផ្សេងទៀត ដែលបានដាក់លើទំនិញកាណាដា ដោយឡើងដល់សរុប៥០% ប្រសិនបើលោក ត្រាំ ពិតជាចាប់ផ្ដើមអនុវត្តលើការនាំចូលទាំងអស់ពីកាណាដានៅក្នុងខែមីនា មែននោះ។

តែយ៉ាងណាមកដល់ពេលនេះ កាណាដា មិនទាន់បានទទួលព័ត៌មានបន្ថែមអំពីពន្ធនេះនៅឡើយទេ ប៉ុន្តែប្រភពរដ្ឋាភិបាលកាណាដា បានប្រាប់សារព័ត៌មានថា ការរៀបរាប់ខាងលើនេះស្តាប់ទៅវាទំនងជាកើតឡើងដូច្នោះមែន។

ទន្ទឹមនឹងនេះ ប្រទេសម៉ិកស៊ិក កាណាដា និងសហភាពអឺរ៉ុប បានរួមគ្នាថ្កោលទោសចំពោះពន្ធលើលោហធាតុរបស់លោក ត្រាំ ខណៈដែលរដ្ឋាភិបាលជុំវិញពិភពលោក ក៏កំពុងត្រៀមខ្លួនទប់ទល់នឹងការយកពន្ធបន្ថែមទៀតពីរដ្ឋបាលថ្មីរបស់អាម៉េរិកនេះផងដែរ ចំពេលមានការភ័យខ្លាចអំពីសង្គ្រាមពាណិជ្ជកម្មជាសកលដែលកំពុងកើនឡើងសព្វថ្ងៃនេះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


មូលនិធិរូបិយវត្ថុអន្តរជាតិថា ពេលនេះខ្លួនមិនទាន់អាចវាយតម្លៃផលប៉ះពាល់របស់ពន្ធគយអាម៉េរិកទៅលើសេដ្ឋកិច្ចពិភពលោកបាននៅឡើយទេ

លោកស្រី គ្រីស្ដាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលទីភ្នាក់ងារហិរញ្ញវត្ថុដ៏ធំមួយនៃអង្…

លោក ដូណាល់ ត្រំា បញ្ជាឱ្យរៀបចំផែនការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ

ក្រោយបង្កកជំនួយសហរដ្ឋអាម៉េរិក ដែលផ្តល់ដល់ពិភពលោកតាមរយៈអង្គការ USAID ដែលធ្វើឲ្យមានបាតុកម្មនៅទីក្រុងវ៉ាស៊ីនតោននោះ នៅដើមសប្តាហ៍នេះ លោក ដូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ