ពលករជំនាញ

ជប៉ុនសម្លឹងអាស៊ីអគ្នេយ៍ និងឥណ្ឌាជាប្រភពសម្រាប់បំពេញតម្រូវការពលករជំនាញ


ជប៉ុនដែលកំពុងតែមានបញ្ហាខ្វះពលករជំនាញ សម្រាប់បម្រើខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេសបានសម្លឹងឃើញអាស៊ីអគ្នេយ៍ និងឥណ្ឌាជាប្រភពធនធានមនុស្សជំនាញបច្ចេកវិទ្យាដ៏ចម្បង។ ការកំណត់គោលដៅបែបនេះ ធ្វើឡើងក្រោយមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីមួយនេះ គ្រោងដាក់ផែនការជំរុញការទាក់ទាញវិនិយោគបរទេស ដែលមានតម្លៃដល់ទៅ៦៥៤ពាន់លានដុល្លារនៅក្នុងឆ្នាំ២០៣០ ខាងមុខ។
ពលករជំនាញ
ដោយ

ការិយាល័យខុទ្ទកាល័យនាយករដ្ឋមន្រ្តីជប៉ុន បានបើកកិច្ចប្រជុំក្រុមការងារមួយកាលពីថ្ងៃពុធ ដែលមានគោលបំណងពង្រីកការវិនិយោគផ្ទាល់នៅក្នុងប្រទេសជប៉ុន និងទាក់ទាញបុគ្គលិកជំនាញបច្ចេកវិទ្យាមកពីអាស៊ីអាគ្នេយ៍ និងឥណ្ឌា។ បើតាមសារព័ត៌មាន Nikkei ក្រុមការងារនេះកំពុងផ្តោតលើចំណុចចំនួន៤ ដែលរួមមានការពង្រីកឱកាសវិនិយោគ, ការធានាកម្មករ ដែលមានជំនាញខ្ពស់, ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបរទេស, និងការកែលម្អអាជីវកម្មក្នុងស្រុក និងការរស់នៅជប៉ុន។

វិស័យអាទិភាពមួយដែលស្ថិតក្រោមការពិចារណា កំពុងពិនិត្យមើលប្រព័ន្ធស្ថានភាពស្នាក់នៅ ដើម្បីបង្កភាពងាយស្រួលដល់បុគ្គលិកបច្ចេកវិទ្យាមកពីអាស៊ីអាគ្នេយ៍ និងឥណ្ឌា ក្នុងការធ្វើការនៅប្រទេសជប៉ុន។ លើសពីនេះទៀត ដើម្បីជួយក្រុមហ៊ុនបរទេសចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសជប៉ុន រដ្ឋាភិបាលកំពុងពិចារណាអនុញ្ញាតឱ្យមាននីតិវិធីសម្រាប់ការបង្កើតសាជីវកម្មធ្វើឡើងជាភាសាអង់គ្លេស។

ទីក្រុងតូក្យូបានកំណត់គោលដៅជំរុញសមតុល្យនៃការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសជប៉ុនឲ្យដល់៦៥៤ពាន់លានដុល្លារ នៅចុងឆ្នាំ២០៣០ ខណៈដែលតួរលេខវិនិយោគជាក់ស្តែងនៅក្នុងឆ្នាំ២០២២ គឺមានត្រឹមតែ៣០០ពាន់លានដុល្លារប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងផែនការនេះ លោក តាតស៊ូណូរី អ៊ីបាយ៉ាស៊ី (Tatsunori Ibayashi ) អនុរដ្ឋមន្ត្រីនៃ ការិយាល័យនាយករដ្ឋមន្រ្តីជប៉ុន ដែលបានចូលរួមកិច្ចប្រជុំក្រុមការងារបាននិយាយថា លោកបានកំណត់បញ្ហាអាទិភាព ហើយនឹងពន្លឿន ក៏ដូចជាពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានសមតុល្យ៦៥៤ពាន់លានដុល្លារនៃការវិនិយោគផ្ទាល់នៅក្នុងប្រទេសជប៉ុន៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃ លាតត្រដាងផែនការចែកប្រាក់តាមប្រព័ន្ធឌីជីថលដល់ពលរដ្ឋជាង១៣ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កាលពីពេលថ្មីៗបានបង្ហាញព័ត៌មានលម្អិតពីផែនការរបស់រដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ចដោយផ្តល់ប្រាក់តាមប្…

ការដាក់លក់សំបុត្ររបស់ Vietjet ដែលមិនដែលមានពីមុន៖ ត្រៀមខ្លួនសម្រាប់ការធ្វើដំណើរដែលមិនអាចបំភ្លេចបានរបស់អ្នកទៅកាន់ប្រទេសវៀតណាម និងប្រទេសជាច្រើនទៀត

ត្រៀមខ្លួនសម្រាប់ការប្រារព្ធពិធីដ៏វិសេសវិសាលនៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បង្ហាញ «Real Deal to New Me» ដែលជាពិធីបុណ្យដ៏ធំនៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ