យោធាសហរដ្ឋអាម៉េរិក

អាម៉េរិកហាមឃាត់រថយន្តចិន BYD ចូលមូលដ្ឋានទ័ពអាកាសនៅជប៉ុន ដោយសារបារម្ភ​ពីហានិភ័យ​សន្តិសុខ


យោធាសហរដ្ឋអាម៉េរិកបានសម្រេចហាមឃាត់រថយន្តដែលផលិតដោយក្រុមហ៊ុនចិន BYD មិនឱ្យ​ចូលមូលដ្ឋានទ័ពអាកាស Kadena នៅលើកោះអូគីណាវ៉ា ប្រទេសជប៉ុននោះទេ ដោយលើកឡើង​ពី​ហានិភ័យសន្តិសុខ។ វិធានការនេះបានចូលជាធរមាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ នេះបើយោងតាមប្រភព័ត៌មាន The Japan Times។
សន្តិសុខ
ដោយ

ការព្រួយបារម្ភនេះ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាដែលបំពាក់លើរថយន្តទំនើប ដូចជា កាមេរ៉ា ឧបករណ៍ចាប់សញ្ញា និងប្រព័ន្ធតភ្ជាប់ឌីជីថល ដែលអាចប្រមូលទិន្នន័យ និងព័ត៌មានអំពីបរិស្ថានជុំវិញរថយន្ត។ យោធាអាម៉េរិកបារម្ភថា បច្ចេកវិទ្យាទាំងនេះ អាចបង្កហានិភ័យដល់ព័ត៌មានសន្តិសុខសំខាន់ៗនៅក្នុងមូលដ្ឋានយោធា។ ទោះជាយ៉ាងណា មន្ត្រីយោធាអាម៉េរិកមិនបានបញ្ជាក់លម្អិតអំពីមូលហេតុបច្ចេកទេសជាក់លាក់ ដែលនាំឱ្យមានការហាមឃាត់នេះទេ។
គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២៦ ក្រសួងការពារជាតិអាម៉េរិកបានដាក់បញ្ចូលក្រុមហ៊ុន BYD រួមជាមួយក្រុមហ៊ុនចិនមួយចំនួនទៀត ដូចជា Alibaba, Baidu និង NIO ទៅក្នុងបញ្ជីក្រុមហ៊ុនដែលអាម៉េរិកជឿថាមានការគាំទ្រដល់យោធាចិន។ ជាការឆ្លើយតប ក្រុមហ៊ុន BYD បានច្រានចោលការចាត់ថ្នាក់នេះ និងបានបញ្ជាក់ពីបំណងប្រើប្រាស់មធ្យោបាយរដ្ឋបាល និងផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
ទន្ទឹមនឹងនេះ មិនទាន់មានការបញ្ជាក់ថា វិធានការហាមឃាត់រថយន្ត BYD នឹងត្រូវពង្រីកទៅកាន់មូលដ្ឋានយោធាអាម៉េរិកផ្សេងទៀតនៅក្នុងប្រទេសជប៉ុន ឬប្រទេសដទៃទៀតក្នុងតំបន់នោះទេ។




អត្ថបទបន្ទាប់


ធនាគារនៅវៀតណាម កំពុងប្រជែងគ្នាដំឡើងអត្រាការប្រាក់បញ្ញើ ដើម្បីប្រមូលទុន ខណៈរដ្ឋាភិបាលដាក់សម្ពាធឱ្យបញ្ចុះអត្រាការប្រាក់កម្ចី

ប្រទេសវៀតណាម កំពុងជួបប្រទះនូវឧបសគ្គដ៏ស្មុគស្មាញក្នុងការរក្សាអត្រាការប្រាក់កម្ចីឱ្យនៅកម្រិតទាប ខណៈដែលតម្រូវការឥណទានក្នុងស្រុកស្ទុះឡើងយ៉ាងគំហុ…

យោធាថៃ ព្រមានថា ខ្លួននឹងតបតវិញភ្លាមៗ ប្រសិនបើមានគ្រាប់បាញ់ពីមីយ៉ាន់ម៉ា ចូលទឹកដីខ្លួនធ្វើឱ្យប៉ះពាល់ដល់ជីវិត ឬទ្រព្យសម្បត្តិពលរដ្ឋថៃ

កងកម្លាំងរបស់ថៃ បានប្រកាសដាក់ចេញវិធានការតបតចំនួន៤ ជាបន្ទាន់ ដើម្បីត្រៀមឆ្លើយតបនឹងការប្រយុទ្ធគ្នាយ៉ាងស្រួចស្រាល់នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ