កូវីដ១៩-ជប៉ុន

ជប៉ុន​ពិចារណា​លើកការរឹតត្បិតចំពោះ​អ្នកដំណើរ​មកពី​ថៃ វៀតណាម អូស្ត្រាលី និង​ញូវហ្ស៊ីលែន ក្នុងពេលឆាប់ៗ​ខាងមុខ


ប្រទេសជប៉ុន​កំពុងពិចារណាលើកលែង​ការរឹតត្បិត​ចូល​ទៅលើ​អ្នកធ្វើដំណើរមកពី​ប្រទេស​ថៃ វៀតណាម អូស្ត្រាលី និង​ញូវហ្ស៊ីលែន ដោយសារសង្កេតឃើញថា ប្រទេស​ទាំងនេះ​មានការថយ​ចុះ​នូវ​ករណីឆ្លង​វីរុស​កូវីដ១៩។ នេះ​បើ​យោងតាម​កាសែតជប៉ុន ឈ្មោះ Yomiuri។
ជប៉ុន​ពិចារណា​លើកការរឹតត្បិតចំពោះ​អ្នកដំណើរ​មកពី​ថៃ វៀតណាម អូស្ត្រាលី និង​ញូវហ្ស៊ីលែន ក្នុងពេលឆាប់ៗ​ខាងមុខ។
ដោយ

កាសែតនេះបានសរសេរ​ថា រដ្ឋាភិបាលជប៉ុន​អាចនឹងដក​ការរឹតត្បិត​នេះ នៅ​ដើម​ខែ​រដូវក្ដៅខាងមុខនេះ (រដូវក្ដៅ គឺចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់​ថ្ងៃទី២២ ខែកញ្ញា)។ 

បើតាមកាសែតដដែល ដែលដកស្រង់​ប្រភពមន្ត្រី​រដ្ឋាភិបាលជប៉ុន ភ្ញៀវទេសចរ​ដែលមកពីប្រទេស​ទាំង​បួន​ខាងលើនេះ នឹងត្រូវ​តម្រូវឲ្យ​បង្ហាញ​ឯកសារ​បញ្ជាក់​ថា ពួកគេបានធ្វើ​តេស្ត​អវិជ្ជមាន​វីរុស​កូវីដ១៩ នៅមុនចាកចេញពីប្រទេស​របស់ខ្លួន ហើយ​ពេល​មក​ដល់​ប្រទេសជប៉ុនភ្លាម នឹងត្រូវ​ធ្វើតេស្តឡើងវិញម្ដងទៀត។ 

រដ្ឋាភិបាលលោក​ ស្ហ៊ិនហ្សូ អាបេ នៅតែប្រយ័ត្នប្រយែងខ្ពស់​ចំពោះ​ការ​បន្ធូរបន្ថយ​ការរឹត្បិតចំពោះ​ការធ្វើដំណើររបស់ប្រជាជន​មកពីប្រទេសចិន ដោយសារតែខ្លួនគិតថា ការឆាប់បើកឲ្យ​ចិន​ចូលពេក អាចនឹងនាំឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស​ពីសំណាក់​សហរដ្ឋ​អាមេរិក ដោយសារសហរដ្ឋអាមេរិក​បានរិះគន់ចិន​ចំពោះចំណាត់ការរបស់ចិន​ក្នុងការដោះស្រាយ​ការឆ្លងរាតត្បាត​នៃ​វីរុសកូវីដ១៩។ 

ទន្ទឹមនឹងនេះដែរ ជប៉ុនក៏នៅប្រយ័ត្នប្រយែងដូចគ្នាចំពោះ​ភ្ញៀវទេសច​មកពីកូរ៉េខាងត្បូង ដោយសារតែនៅកូរ៉េខាងត្បូង​ករណីឆ្លង​វីរុស​កូវីដ១៩ នៅកំពុង​កើនឡើងនៅឡើយ៕




អត្ថបទបន្ទាប់


ទាហាន​មួកខៀវ​ខ្មែរ​ម្នាក់បានស្លាប់​ដោយសារ​កូវីដ១៩ ខណៈ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី

អង្គការសហប្រជាជាតិ (អ.ស.ប.) នៅថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ​២០២០នេះ បាន​ប្រកាស​អំពី​មរណភាព​របស់​ទាហាន​រក្សា​សន្តិភាព​​ ២រូប ដោយសារជំងឺវីរុ…

ក្រុមហ៊ុន​យក្សមួយ​របស់​វៀតណាម​សម្លឹង​មើល​ទីផ្សារ​អាមេរិក សម្រាប់​ការនាំចេញ​រថយន្ត​​និង​ទូរស័ព្ទ​ស្មាតហ្វូន

ក្រុមហ៊ុនធំជាងគេបំផុតមួយ នៅវៀតណាម គឺក្រុមហ៊ុន Vingroup បាន​ដាក់​ចេញ​នូវ​ផែនការ​ដ៏មហិច្ឆតា​និង​ដ៏លំបាក​មួយ​ ដើម្បី​នាំចេញ​រថយន្ត​ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ