ជប៉ុន​វិនិយោគ​នៅវៀតណាម

វិនិយោគិនជប៉ុន នឹងបន្តពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម


បើទោះបីជា ការស្វែងរកប្រាក់ចំណេញពីការវិនិយោគនៅក្នុងប្រទេសវៀតណាម មានសភាពតានតឹងយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនវិនិយោគិនជប៉ុនប្រមាណ ៦៤% នៅតែបន្តវិនិយោគនៅក្នុងប្រទេសមួយនេះ ហើយគ្រោងនឹងពង្រីកអាជីវកម្មរបស់ពួកគេថែមទៀតផង។ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្មពី អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO។
ជប៉ុន ចាត់ទុកវៀតណាមជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតក្នុងតំបន់អាស៊ានក្នុងឆ្នាំ ២០២០ (រូបភាព៖vietnamplus.vn)
ដោយ

កាលពី​ឆ្នាំ ២០១៩ វិនិយោគិន​ជប៉ុន បាន​ចាក់​បញ្ចូល​ទុន​វិនិយោគ​ជាង ២,៨ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​ក្នុង​គម្រោង​ចំនួន ៦៥៥ ក្នុង​ប្រទេស​វៀតណាម ហើយ​ក្នុង​នោះ ៦៦% នៃ​វិនិយោគិន​ជប៉ុន បាន​រាយការណ៍​ថា ទទួល​បាន​ផល​ចំណេញ​គាប់ប្រសើរ​ពី ប្រតិបត្តិការ​ក្នុង​ឆ្នាំ ២០១៩​។

លោក ណា​កា​ជី​ម៉ា តាកែវ តំណាង​ប្រធាន​ការិយាល័យ​ទីក្រុង​ហាណូយ​របស់ អង្គការ JETRO បាន​គូសបញ្ជាក់​ថា ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​អា​មេ​រិ​ក និង​ចិន បាន​រុញច្រាន​ឲ្យ​មានការ​ចាក់​បញ្ចូល​ទុន​វិនិយោគ មក​កាន់ ប្រទេស​វៀតណាម ហើយ​បរិយាកាស​វិនិយោគ និង​អាជីវកម្ម កាន់តែ​អំណោយផល បាន​ទាក់ទាញ វិនិយោគិន​ជប៉ុន ឲ្យ​ចូល​មក​វៀតណាម កាន់តែ​ច្រើន​។

លើស​ពី​នេះ​ទៅ​ទៀត វៀតណាម ក៏​ទទួល​បាន​នូវ​ការ​វាយតម្លៃ​ខ្ពស់​ពី សំណាក់​ក្រុមហ៊ុន​ជប៉ុន ដែល​ចាត់​ទុក វៀតណាម ជា​គោលដៅ​វិនិយោគ​ដ៏​ទាក់ទាញ​បំផុត​របស់​ពួក​គេ ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន សម្រាប់​ឆ្នាំ ២០២០​នេះ ដោយសារ​តែ​ប្រទេស​វៀតណាម នៅ​មាន​សក្តានុពល​សម្រាប់​ការ​លូតលាស់​ខ្ពស់ និង​មាន​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ និង​តម្លៃ​ប្រាក់​ឈ្នួល​ទាប​។

គួរ​ជម្រាប​ថា បើ​តាម​របាយការណ៍​របស់ ទីភ្នាក់ងារ​វិនិយោគ​បរទេស ស្ថិត​ក្រោម​ក្រសួងផែនការ និង​វិនិយោគ​វៀតណាម បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ ២០១៩ ប្រទេស​វៀតណាម ទទួល​បានការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស ប្រមាណ ៣៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​កើនឡើង ៧% ធៀប​នឹង​ឆ្នាំ ២០១៨ ហើយ​តួលេខ​នេះ គឺ​កើន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ក្នុង​ចំណោម ១២៥​ប្រទេស ដែល​វិនិយោគ​នៅ​ក្នុង​ប្រទេស​វៀតណាម គឺ​ប្រទេស​កូរ៉េ​ខាងត្បូង ឈរ​លើ​កំពូល​តារាង ហើយ​ហុងកុង ឈរ​លេខ ២ និង​សិង្ហ​បុរី ឈរ​លេខ ៣ ខណៈ​ដែរ ជប៉ុន ឈរ​នៅ​លេខ​រៀង​ទី ៤៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លំហូរទឹកប្រាក់វិនិយោគទូទាំងពិភពលោក សម្រេចបាន ១,៤ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០១៩

ព័ត៌មាន
ក្នុងឆ្នាំ ២០១៩កន្លងទៅ មានបញ្ហារកាំរកូសច្រើន ជាពិសេសជម្លោះពាណិជ្ជកម្មរវាង អាមេរិក និងចិន ដែលបង្កជាចលាចល ដល់បណ្តាប្រទេសសេដ្ឋកិច្ចតូចៗជាច្រើ…

ភ្នាក់ងារទូទាត់សាច់ប្រាក់ក្នុងផ្សារមូលបត្រកើនឡើងដល់ ៤ ក្រុមហ៊ុន

ព័ត៌មាន
ស្របពេលដែលវិស័យមូលបត្រកម្ពុជាបង្ហាញពីសន្ទុះកើនឡើង ដោយមានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយមូលបត្រកាន់តែច្រើន និងសកម្មភាពជួញដូរកាន់តែមមាញឹកនោះ គេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ