ការវិនិយោគជប៉ុន​

ក្រុមហ៊ុនជប៉ុនរើផលិតកម្មចេញពីចិនទៅ ឥណ្ឌា និងបង់ក្លាដេស ក៏នឹងទទួលបានការឧបត្ថម្ភធនពីរដ្ឋដែរ!


តាមអ្វីដែលជាកម្មវិធីបន្ថែមថ្មី របស់រាជរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា សម្រាប់រោងចក្រជប៉ុនដែលរើការផលិតចេញពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌា និងបង់ក្លាដេសក៏នឹងទទួលបានការឧបត្ថម្ភធនពីរដ្ឋផងដែរ។ ការជួយឧបត្ថម្ភធននេះ គឺជប៉ុនមានគោលបំណងធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួន កុំឲ្យពឹងផ្អែកលើប្រទេសចិនខ្លាំងពេក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានដ៏ធំមួយរបស់ជប៉ុន Asian Nikkei Review។
ក្រុមហ៊ុនជប៉ុន ចំនួន ១៥ នឹងរើផលិតកម្មពីចិន ចូលទៅកាន់វៀតណាម (រូបភាព៖ VN Express)
ដោយ

កញ្ចប់ថវិកា​បន្ថែម​របស់​រាជរដ្ឋាភិបាល​ជប៉ុន សម្រាប់​ឆ្នាំសារពើពន្ធ​២០២០​បាន​កំណត់​ទឹកប្រាក់​ប្រមាណ​២២១​លាន​ដុល្លារ ទុកសម្រាប់​ផ្ដល់ជូន​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​ផ្លាស់ប្តូរ​ផលិតកម្ម​របស់ខ្លួន​ចេញពីប្រទេសចិន ទៅកាន់​ប្រទេស​តំបន់អាស៊ីអាគ្នេយ៍។ បន្ថែមពីនេះ នៅពេល​ដែល​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម​ជប៉ុន បាន​បើក​ឲ្យ​មាន​ការស្នើសុំ​រើ​ផលិតកម្ម​ពីប្រទេសចិន​នៅជុំទី២នេះ ក៏បាន​បន្ថែមគម្រោង​ដែលរួមចំណែក​ដល់​ភាពធន់​នៃខ្សែចង្វាក់ផ្គត់ផ្គង់​ជប៉ុន-អាស៊ាន ទៅក្នុង​បញ្ជី​នៃការ​ផ្លាស់ប្តូរ​ដ៏ត្រឹមត្រូវ ហើយ​រាជរដ្ឋាភិបាល​ជប៉ុន ព្រមទាំង​បាន​មើលឃើញ​ពីការ​ផ្លាស់ប្តូរ​ផលិតកម្ម​ពីប្រទេស​ចិន ទៅកាន់​ប្រទេស​ផ្សេងទៀត ដូចជា​ឥណ្ឌា និងបង់ក្លាដេស​ផងដែរ។

សម្រាប់​ការ​ឧបត្ថម្ភធន​ពីរដ្ឋនេះ រោងចក្រ​របស់ជប៉ុន​ដែល​រើសពីប្រទេសចិន អាចនឹង​ទទួលបាន​ការឧបត្ថម្ភធន​លើ​ការសិក្សា​ពីលទ្ធភាព និង​កម្មវិធីសាកល្បង ហើយបើគិតជាចំនួន​ទឹកប្រាក់សរុប​សម្រាប់​ការឧបត្ថម្ភធន​សម្រាប់​ក្រុមហ៊ុន​នីមួយៗ​អាចនឹង​មាន​ដល់រាប់សិបលាន​ដុល្លារអាមេរិក។

ការជួយ​ឧបត្ថម្ភធន​សម្រាប់​រោងចក្រ​ជប៉ុន​ឲ្យ​រើចេញពី​ប្រទេសចិន​នេះ គឺ​ក្នុងគោលបំណង​កាត់បន្ថយ​ការពឹងផ្អែក​ខ្លាំង​លើ​ខ្សែចង្វាក់ផ្គត់ផ្គង់​តែពីប្រទេសចិន ហើយ​ជាការធានា​ឲ្យបាន​នូវស្ថិរភាព​ផលិតផល​ដូចជា​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ និងគ្រឿង​បង្គុំ​អគ្គិសនីជាដើម។

សម្រាប់​ការឧបត្ថម្ភធន​ជុំទី១ ដែលបាន​ប្រកាស​កាលពីខែ​កក្កដា បាន​ផ្ដល់​ថវិកា​ប្រមាណ​ជិត​១០០លាន​ដុល្លារអាមេរិក សម្រាប់​ក្រុមហ៊ុន​ជប៉ុន​ចំនួន ៣០ ដែលរើផលិតកម្ម​ពីប្រទេសចិន ទៅកាន់​តំបន់អាស៊ី ដូចជា​ ក្រុមហ៊ុន Hoya បានផ្លាស់ប្តូរផលិតកម្ម​គ្រឿងបង្គុំអេឡិចត្រូនិក​ទៅកាន់ប្រទេស​វៀតណាម និងឡាវ។ រីឯ ក្រុមហ៊ុនចំនួន​​៥៧ ផ្សេងទៀត ទទួលបាន​ការគាំទ្រ​សម្រាប់​ការផ្លាស់ប្ដូរ​ផលិតកម្ម​ពីប្រទេសចិន មកកាន់​ប្រទេស​ជប៉ុនវិញ។

ឆ្លើយតប​ទៅនឹង​ការរើ​ផលិតកម្មរបស់​ក្រុមហ៊ុន​បរទេស​​ចេញពីប្រទេសចិននេះដែរ ក៏ធ្លាប់​ត្រូវបាន​រដ្ឋាភិបាល​ចិន​បញ្ជាក់ថា  វាជាធម្មជាតិ​នៃការប្រែប្រួល​ជា​ធម្មតា​របស់​ទីផ្សារ​ប៉ុណ្ណោះ ដោយបណ្តា​វិនិយោគិន​ទាំងអស់ ត្រូវការ​ផ្លាស់ប្តូរ​គំរូ​ឧស្សាហកម្ម និងការ​ប្រើប្រាស់​ធនធាន​របស់ពួកគេ ស្វែង​រកកន្លែង​ដែលចំណាយ​ធនធានតិច មានបរិយាកាស​ពាណិជ្ជកម្ម​ប្រសើរ​ជាងនេះ និងមាន​ស្ថិរភាព​នៃខ្សែ​ចង្វាក់​ផ្គត់ផ្គង់ជាដើម៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនចុះបញ្ជីវិនិយោគនៅកម្ពុជា ១៤៤គម្រោង ក្នុងតម្លៃជិត ៣ពាន់លានដុល្លារ គិតត្រឹមខែកក្កដាឆ្នាំ២០២០នេះ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គិតត្រឹមខែកក្កដាឆ្នាំ២០២០នេះ (គិតពីឆ្នាំ១៩៩៤ ដល់​ដំណាច់​ខែ​កក្កដា ឆ្នាំ២០២០) មានគម្រោង​វិនិយោគម…

៣០០លានដុល្លារ កម្ពុជារកបានពីការនាំចេញអង្ករ នៅ៨ខែឆ្នាំនេះ

ព័ត៌មាន
កម្ពុជារកចំណូលពីការនាំចេញអង្ករលក់នៅក្រៅប្រទេសបានប្រមាណ ៣០០លានដុល្លារអាមេរិក នៅក្នុងរយៈពេល ៨ខែ ដំបូងនៅឆ្នាំ២០២០នេះ កម្ពុជាខណៈដែលបរិមាណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ