
ចំណែកឯរថយន្ត RAM គឺជាប្រភេទរថយន្តPick Up ប្រភេទធំ ដែលត្រូវបានគេដឹងថាជាប្រភេទរថយន្តដែលធន់ និងអាចប្រើប្រាស់បានយូរបំផុតនៅ សហរដ្ឋអាមេរិក ដែលនេះសរបញ្ជាក់ថា រថយន្តនេះអាចប្រើប្រាស់បានលើសពីដែនកំណត់ ប្រកបដោយភាពងាយស្រួល និងបច្ចេកវិទ្យាទំនើប។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងសម្រាប់ ការទទួលសិទ្ធិផ្តាច់មុខលើការផ្តល់សេវាកម្មថែទាំ និងជួសជុលរថយន្តម៉ាក Jeep® និង RAM ដល់អតិថិជននៅកម្ពុជា។ ក្រុមការងារយើងខ្ញុំមានជំនាញយ៉ាងច្បាស់លាស់ ព្រោះគាត់ទំាងអស់គ្នាសុទ្ធតែទទួលបានការបង្ហាត់បង្រៀន និងទទួលស្គាល់ពីសមត្ថភាពក្នុងការផ្តល់សេវាកម្ម និងបម្រើជូនអតិថិជនស្របតាមស្តង់ដាត្រឹមត្រូវរបស់ម៉ាកទាំងពីរនេះ។

លោក Daniel Gonzalez, ប្រធានប្រតិបត្តិប្រតិបត្តិការ នៃStellantis ប្រចាំអាស៊ាន បានលើកឡើងថា
«ស្របតាមការប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការផ្តល់នូវគុណភាពសេវាកម្មដល់អតិថិជន កិច្ចសហការការងារជាដៃគូជាមួយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. នឹងពង្រឹងបទពិសោធន៍សេវាកម្មក្រោយការលក់ចំពោះការថែទាំ និងជួសជុល រថយន្ត Jeep® និង RAM ជូនដល់អតិថិជនក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរជាងមុន។ ក្រុមការងាររបស់យើងខ្ញុំមានភាពជឿជាក់យ៉ាងពេញទំហឹង ក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវជំនួយផ្នែកសេវាកម្មកម្រិតខ្ពស់បំផុត ដើម្បីធានាថា រថយន្តម៉ាក Jeep® និង RAM នៅតែបន្តផ្តល់នូវដំណើរការដ៏ពិសេសដែលឆ្លុះបញ្ចាំងពីគុណភាព និងភាពជឿជាក់ចំពោះម៉ាកល្បីទាំងពីរនេះដូចដែលគេបានស្គាល់កន្លងមក។»
អតិថិជនអាចមកកាន់មជ្ឈមណ្ឌលសេវាកម្មថែទាំ និងជួសជុលរថយន្តម៉ាក Jeep® និង RAM នៅកែងមហាវិថីឧកញ៉ា ហ៊ុន នាង និងមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣២ ឆ្នាំមកហើយចាប់តាំងពីឆ្នាំ១៩៩២ ក្នុងការផ្តល់ជូននូវសេវាកម្ម និងនាំយកផលិតផលល្បីៗលើពិភពលោកមកកាន់ទីផ្សារកម្ពុជា រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឃ្លាំង សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មជួលរថយន្ត។
ក្រុមហ៊ុននេះជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើនដូចជា៖ រថយន្តហ្វដ (Ford) ដែលជារថយន្តជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងទីផ្សារឧស្សាហកម្មយានយន្តកម្ពុជារយៈពេល ៥ ឆ្នាំជាប់ៗគ្នា ដែលភាពជោគជ័យរបស់វិស័យយានយន្តហ្វដនេះ ជំរុញឱ្យមានការបើកនូវរោងចក្រតំឡើងរថយន្តហ្វដ នៅក្នុងខេត្តពោធិ៍សាត់កាលពីឆ្នាំ២០២២ បន្ថែមពីនេះក៏មានរថយន្តម៉ាក Land Rover រថយន្ត ChangAn សេវាកម្មជួលជុល និងថែទាំរថយន្ត Mercedes-Benz គ្រឿងចក្រធុនធ្ងន់ម៉ាកជេស៊ីប៊ី (JCB) រថយន្តដឹកទំនិញFUSO គ្រឿងយន្តកសិកម្មចនឌារ (John Deere) កង់បីព្យាចូ (Piaggio) អាគុយRB ថ្នាំពណ៌RM ម៉ាស៊ីនលើកដាក់ទំនិញម៉ាកTCM ឧបករណ៍សម្អាត និងផលិតផលជាច្រើនទៀតផងដែរ។

Stellantis N.V. (NYSE: STLA / Euronext Milan: STLAM / Euronext Paris: STLAP) គឺជាក្រុមហ៊ុនដែលឈានមុខគេបំផុតក្នុងពិភពលោកសម្រាប់ការផលិតនិងចែកចាយរថយន្ត។ ប្រវត្តិ និងភាពលេចធ្លោពីម៉ាកដ៏ល្បីនេះ បានឆ្លុះបញ្ចាំងពីទស្សនៈនិងចក្ខុវិស័យរបស់ស្ថាបនិកយីហោនេះ អំពីការបំពេញតម្រូវការអតិថិជននាពេលបច្ចុប្បន្ន ក្នុងការផលិតនិងថែទាំចំពោះម៉ាកល្បីៗមួយចំនួនរួមមាន Abarth, Alfa Romeo, Chrysler, Citroën, Dodge, DS Automobiles, Fiat, Jeep®, Lancia, Maserati, Opel, Peugeot, Ram, Vauxhall, Free2move និង Leasys។ ដោយសារឥទ្ធិពលនៃភាពចំរុះម៉ាកបែបនេះហើយ ដែលធ្វើអោយក្រុមហ៊ុនយើងខ្ញុំនៅតែឈានមុខគេ ក្នុងការជំរុញអោយក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាយានយន្តដែលល្អជាងគេបំផុត បើទោះបីមិនមែនជាក្រុមហ៊ុនដែលធំបំផុតក៏ដោយ ហើយយើងខ្ញុំនឹងនៅតែបន្តបង្កើតតម្លៃបន្ថែមសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ក៏ដូចជាសហគមន៍។










