ទីផ្សារការងារ

តើយុវជនគួរត្រៀមខ្លួនបែបណា ដើម្បីចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល?


នៅក្នុងយុគ្គសម័យឌីជីថល ទម្រង់នៃការរៀនសូត្រ និងការទាក់ទងរវាងយុវជននៅក្នុងសង្គម មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលប្រការនេះទទួលឥទ្ធិពលមួយផ្នែកពីការរីកចម្រើននៃបច្ចេកវិទ្យា។ កត្តានេះបានជំរុញឱ្យទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា បានរៀបចំវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី៖«ការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល» តើយុវជនគួរត្រៀមខ្លួនបែបណា ដើម្បីចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល?
ទីផ្សារការងារ
ដោយ

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការត្រៀមខ្លួនចូលក្នុងទីផ្សារការងារ គឺផ្ដើមចេញពីការជ្រើសរើសការសិក្សានៅសាកលវិទ្យាល័យ។ ឯកឧត្តមបានចាត់ទុកការសម្រេចចិត្តចូលរៀនក្នុងមុខជំនាញ និងកម្រិតណាមួយ គឺជាការសម្រេចចិត្ត និងជាជំហានទី១ ដែលជាមូលដ្ឋានក្នុងការចាប់យកទីផ្សារការងារនាពេលខាងមុខ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានចាត់ទុកសកម្មភាពដែលរួមសហការគ្នាធ្វើ គឺជាចំណែកដ៏សំខាន់នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលស្របជាមួយយុទ្ធសាស្រ្តបញ្ចកោលដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។

​ជុំវិញការរៀបចំវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី«ការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល»នេះដែរ ត្រូវបានលោកបណ្ឌិត ផុន ណារិន នាយកសាកលវិទ្យាល័យពាណិជ្ជសាស្ដ្រ អេស៊ីលីដា ចាត់ទុកថា គឺជាឱកាសដ៏សំខាន់សម្រាប់និស្សិត ដែលកំពុងសិក្សា ហើយត្រៀមស្វែងរកការងារធ្វើនៅតាមក្រុមហ៊ុននានា។

​ជាមួយគ្នានេះ និស្សិតនៅសាកលវិទ្យាល័យពាណិជ្ជសាស្ដ្រ អេស៊ីលីដា បានចាត់ទុកការរៀបចំវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង គឺជាឱកាសដ៏ល្អសម្រាប់និស្សិតក្នុងការស្វែងរកការងារ ដ្បិតការងារមួយចំនួនពុំត្រូវការបទពិសោធន៍នោះទេ។ ការណ៍នេះ នឹងជួយឱ្យពួកគេទទួលបានបទពិសោធន៍ការងារដំបូង ដើម្បីឈានដល់ការដើរតាមក្ដីស្រមៃរបស់ខ្លួន។ បើតាមក្រុមនិស្សិតនៅសាកលវិទ្យាល័យនេះ គឺពួកគេបានត្រៀមខ្លួនរួចរាល់ក្នុងការចាប់យកឱកាសការងារនៅតាមក្រុមហ៊ុននានា ដែលកំពុងមានតម្រូវការបុគ្គលិក។

​គួរបញ្ជាក់ថា នៅក្នុងយុគសម័យឌីជីថលប្រព័ន្ធបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើឱ្យការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងការផ្តល់សេវាកម្មនានាទាំងក្នុងវិស័យរដ្ឋនិងឯកជន ជាពិសេសក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតែម្តង។ កត្តានេះ វានឹងក្លាយឱកាសសម្រាប់សិស្ស និស្សិត ដែលរៀនក្នុងជំនាញនេះ ក្នុងការទទួលបានឱកាសការងារល្អៗជាមួយនឹងប្រាក់ចំណូលខ្ពស់ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


ប្រធានាធិបតីបារាំង ប្រឹងប្រែងដើម្បីកែលម្អភាពរអាក់រអួលសេដ្ឋកិច្ចបារាំងដោយសារតែកំណើនសេដ្ឋកិច្ចធ្លាក់ចុះ

ប្រធានាធិបតីបារាំង លោក អេម៉ាញូអែល ម៉ាក្រុង បានប្រឹងប្រែងស្ដារសេដ្ឋកិច្ចបារាំងឡើងវិញដោយសារតែកំណើនសេដ្ឋកិច្ចបារាំងកំពុងធ្លាក់ចុះ ខណៈដែលផ…

មិត្តហ្វូនសម្ពោធផ្លូវការ កម្មវិធីទូរទស្សន៍ឌីជីថល TV360 បទពិសោធន៍ថ្មីទស្សនាទូរទស្សន៍តាមអ៊ីនធឺណិត

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីរំលឹកខួបលើកទី១៥ឆ្នាំនៃការបង្កើតក្រុមហ៊ុន ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ