ចំនួនអ្នកបាត់បង់ការងារ​នៅថៃ

អ្នកបាត់បង់ការងារនៅប្រទេសថៃ កើនដល់៧០ម៉ឺននាក់ ខណៈរោងចក្រជាច្រើនបិទទ្វារ


ចំនួនពលរដ្ឋចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការបាត់បង់ការងារធ្វើនៅអំឡុងពេលវិបត្តិកូវដី-១៩ នៅក្នុងប្រទេសថៃ បានកើនឡើងជិតទ្វេដង ពោលគឺមានដល់ទៅ ៧០ម៉ឺននាក់ហើយ គិតចាប់តាំងពីខែធ្នូឆ្នាំ២០១៩ មកទល់នឹងពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
កម្មករថៃធ្វើការនៅក្នុងរោងចក្រតំឡើងម៉ូតូនៅប្រទេសថៃ (https://thethaiger.com)
ដោយ

សារព័ត៌មាន​ក្នុងស្រុក​ថៃ ដដែលនេះ បាន​គូសបញ្ជាក់ទៀតថា គិតក្នុងខែ​មីនា តែមួយប៉ុណ្ណោះ ចំនួន​អ្នកចុះឈ្មោះ​ស្នើសុំ​អត្ថប្រយោជន៍​ពីការ​បាត់បង់​ការងារ​ធ្វើ​មានដល់ចំនួន ១៤ម៉ឺននាក់។

ចំនួន​ពលរដ្ឋ​ថៃ ដែលបាន​បាត់បង់​ការងារធ្វើ​រាប់ម៉ឺននាក់នេះ គឺដោយសារតែ​មានរោងចក្រ​មួយចំនួន បាន​បិទទ្វារ​ ចំពេល​ដែល​មាន​បញ្ហារីករាល​នៃមេរោគ Covid-19។ នេះបើតាម​ការបញ្ជាក់​របស់​នាយកដ្ឋាន​ការពារ និងសុខុមាលភាព​ការងារ។

លោក Apinya Sujarittanan អគ្គនាយក​នៃនាយកដ្ឋាន​ការពារ និងសុខុមាលភាព​ការងារ បាន​បញ្ជាក់​កាលពីពេល​ថ្មីៗនេះថា មូលនិធិ​សន្ដិសុខសង្គម​ បាន​ទទួលបាន​ការចុះឈ្មោះ​ពីសំណាក់​ពលរដ្ឋ​ដែលបាន​ដាក់ពាក្យ​ស្នើសុំ​អត្ថប្រយោជន៍​ពី​ការបាត់បង់​ការងារ ចំនួនជាង ៧០នាក់ហើយ។ លោក​បន្ថែមថា វាគឺមាន​ការហក់កើនឡើងខ្លាំង បើប្រៀបធៀបនឹង​ចំនួន ៣៦ម៉ឺននាក់ ដែលបបាន​ចុះឈ្មោះ​ស្នើសុំ​ដូចគ្នានេះ កាលពីអំឡុងខែធ្នូ​ឆ្នាំ២០១៩។

លោក Apinya គូសបញ្ជាក់ទៀថា​តួលេខនេះ គឺបានឆ្លុះបញ្ចាំង​ពីចំនួន​អ្នកដែលត្រូវបាន​បញ្ឈប់ពីការងារ​ថ្មីៗ ហើយលោក​ជឿជាក់ថា នឹងមាន​ចំនួន​អ្នកបាត់បង់ការងារ​ការកើនឡើង​ថែមទៀត ​នៅក្នុង​ចុងខែ​មេសានេះ ខណៈដែល​ប្រទេសថៃ បន្ត​ទប់ស្កាត់ការឆ្លង​មេរោគ​កូវី-១៩ និងសេដ្ឋកិច្ច​ក៏មាន​ការ​ធ្លាក់ចុះ។

លោក Apinya បាននិយាយទៀតថា ចន្លោះពីខែតុលាឆ្នាំ២០១៩ ដល់ខែ មីនា​ឆ្នាំ២០២០នេះ មាន​អាជីវកម្ម​សរុប​ចំនួន ៩៩២ អាជីវកម្ម​បាន​បិទទ្វារ ធៀបនឹង​អំឡុងពេលដូចគ្នា​នេះ កាលពីឆ្នាំ២០១៩-២០១៩ គឺមាន​ចំនួន ៥១១ អាជីវកម្ម។

នៅអំឡុង​ខែ តុលាឆ្នាំ២០១៩ ដល់ខែ មីនា ឆ្នាំ២០២០នេះដែរ ក៏មានអាជីវកម្ម​ចំនួន ១.១១៣ អាជីវកម្ម​បាន​ផ្អាក​ដំណើរការ​ជាបណ្ដោះអាសន្ន ពោល​គឺមានការកើនឡើង ពី ចំនួន ១១៧ អាជីវកម្ម​ នៅអំឡុង​ពេលដូចគ្នានេះ កាលពីឆ្នាំ២០១៨-២០១៩។ ចំនួន អ្នកដែលបាន​បាត់បង់ការងារ​ធ្វើ​ព្រោះតែ​អាជីវកម្ម​បិទទ្វារ​បណ្ដោះអាសន្ននោះ មាន​ជាង ២៧​ម៉ឺននាក់ ធៀបនឹងកាល​ពីមុន​មាន​ប្រមាណ ៣,៨ ម៉ឺននាក់។

ថ្មីៗនេះ ក្រុមហ៊ុន​ធំៗ​ដូចជា រោងចក្រ​ Mitsubishi Electric នៅ​ខេត្ត​ ឈុនបូរី បាន​បញ្ឈប់ការងារ​បុគ្គលិក​ជាប់​កិច្ចសន្យា​ជាង ១ពាន់នាក់។ ទោះយ៉ាងណា រដ្ឋាភិបាលថៃ នឹងតាមដាន​ពីករណីទាំងនេះ និងធានាថា កម្មករ​នឹងទទួលបាន​សំណង​សមរម្យ​បន្ទាប់ពី​ត្រូវបាន​បញ្ឈប់ពីការងារ៕

None



អត្ថបទបន្ទាប់


«វិថីសុវត្ថិភាពសម្តេច សង្ឃរាជ ទេព វង្ស» ក្នុងខេត្តព្រះសីហនុ ចំណាយថវិការដ្ឋសាងសង់ជិត ៧៧ លានដុល្លារ

រដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១៧ ខែមេសា កន្លងទៅនេះ បានបើកការដ្ឋានសាងសង់ផ្លូវថ្មីមួយខ្សែ ក្នុងខេត្តព្រះសី…

ដោយសារខ្វះស្បៀង ប្រទេសទីម័រខាងកើត ស្នើសុំឲ្យកម្ពុជានាំអង្ករចូល

ដោយសារតែបញ្ហា Covid-19 ប្រទេសទីម័រខាងកើត ដែលធ្លាប់តែទិញអង្ករពីវៀតណាមនោះ កំពុងជួបនូវបញ្ហាកង្វះស្បៀងអាហារ ក្រោយពីវៀតណាមបានបិទការនាំចេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ