វៀតណាម-អាមេរិក

តើមូលហេតុអ្វីបានជាអាមេរិកផ្តល់តម្លៃផ្នែកការទូតទៅវៀតណាមកាន់តែខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ?


វត្តមានរបស់ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកនៅអាស៊ាននាខែដើមកញ្ញាកំពុងស្រពិចស្រពិល ប៉ុន្តែប្រធានាធិបតីអាមេរិកវ័យចំណាស់រូបនេះបានបញ្ជាក់ចេញពីមាត់ផ្ទាល់របស់ លោកថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ។ លោកបានអះអាងថា មូលហេតុ គឺដោយសារវៀតណាមចង់លើកកម្ពស់ទំនាក់ទំនងរបស់ខ្លួន និងចងក្លាយជាដៃគូដ៏សំខាន់ជាមួយសហរដ្ឋអាមេរិក។
លោក ចូ បៃដិន ប្រាប់ពីមូលហេតុ ដែលលោកនឹងចុះចតនៅវៀតណាម
ដោយ

បើទោះបីជា ធ្លាប់ជាគូសត្រូវប្រវត្តិសាស្ត្រនឹងគ្នាក៏ពិតមែន ប៉ុន្ដែចាប់តាំងពីឆ្នាំ២០០០ មកដល់បច្ចុប្បន្នភាព ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង វៀតណាម ត្រូវបានស្តារយ៉ាងឆាប់រហ័ស ហើយទំនាក់ទំនងនេះកាន់តែរីកចម្រើនទៅមុខជាលំដាប់ ក្រោយពេលដែលវៀតណាម និង ចិន បានជួបបញ្ហាទំនាស់ទឹកដីនៅសមុទ្រចិនខាងត្បូង រហូតមកដល់ពេលបច្ចុប្បន្ននេះ។
សករាជនៃទំនាក់ទំនងដែលប្រែក្លាយពីភាពជាសត្រូវ មកកាន់ដៃគូរសហប្រតិបត្តិការ គឺត្រូវបានស្តារដោយលោកប្រធានាធិបតី បៀល គ្លីនតុន ដោយលោកបានមកបំពេញទស្សនៈកិច្ចជាផ្លូវការដំបូង នៅខែវិច្ឆិកា ឆ្នាំ២០០០។
ចាប់តាំងពីពេលនោះមក ប្រធានាធិបតីអាមេរិកជាបន្តបន្ទាប់សុទ្ធតែបានផ្តល់តម្លៃជាពិសេស ដល់ទំនាក់ទំនងទ្វេភាគី អាមេរិក-វៀតណាម ដោយរួមទាំង រដ្ឋបាលលោក ប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្វើឲ្យទំនាក់ទំនងអាមេរិក និង អាស៊ានធ្លាក់ចុះដល់កម្រិតមួយ ដ៏ទាប បំផុតមិនធ្លាប់មាន ។
នៅពេលនេះ លោក បៃដិន នៅក្នុងនាមជាមេដឹកនាំរដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន បានអះអាងថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម "ក្នុងពេលដ៏ខ្លី" ដោយសារតែប្រទេសនេះចង់លើកកម្ពស់ទំនាក់ទំនងរបស់ខ្លួន និងក្លាយជាដៃគូដ៏សំខាន់ជាមួយសហរដ្ឋអាមេរិក។
ទោះយ៉ាងណា ជុំវិញព័ត៌មានលម្អិតនៃដំណើររបស់ លោក បៃដិន មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែគេដឹងថា ដំណើរទស្សនកិច្ចនេះ អាចនឹងកើតមាននៅក្នុងអំឡុងពេល ដែលលោកត្រូវចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា នៅក្នុងអំឡុងខែកញ្ញា ។
ទាក់ទងនឹងបច្ចុប្បន្នភាពរវាងអាមេរិក និង វៀតណាម គេបានដឹងថា ចាប់តាំងពីជំនួបខែមេសា រវាងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនថូនី ប្លិនខេន (Antony Blinken) វៀតណាមបានសម្តែងនូវបំណងចង់ធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ខណៈដែលទីក្រុងវ៉ាស៊ីនតោនស្វែងរកការពង្រឹងទំនាក់ទំនងជាមួយដៃគូក្នុងតំបន់អាស៊ី ដើម្បីទប់ទល់នឹងប្រទេសចិនដែលកំពុងតែពង្រីកឥទ្ធិពលកាន់តែ ខ្លាំងក្លា។
ជុំវិញបញ្ហានេះ អ្នកវិភាគបានអះអាងថា ដើម្បីទប់ឥទ្ធិពលចិន វ៉ាស៊ីនតោនបាននិងកំពុងធ្វើការជាមួយនឹងប្រទេសណា ដែលខ្លួនគិតថា មានសក្តានុពល ហើយវៀតណាម ជាទីតាំងយុទ្ធសាស្រ្តឈានមុខមួយ ដូច្នេះហើយទើបវ៉ាស៊ីនតោនចាំបាច់ត្រូវតែបំភ្លេចភាពជាសត្រូវប្រវត្តិសាស្រ្ត ហើយត្រូវតែ លើកកម្ពស់ទំនាក់ទំនងជាមួយទីក្រុងហាណូយទៅជាភាពជាដៃគូ "យុទ្ធសាស្ត្រ" ដោយសារវៀតណាមកំពុងតែមានជម្លោះដ៏ស្រួចស្រាល់នៅសមុទ្រចិនខាងត្បូង។

ម្យ៉ាងវិញទៀត អាមេរិកក៏នឹងអាចប្រើប្រាស់ការពង្រឹងទំនាក់ទំនងនេះជាមួយនឹងវៀតណាម ដើម្បីទប់នឹងឥទ្ធិពលរបស់រុស្ស៊ី ខណៈដែលគេដឹងថា នៅពេលនេះ វៀតណាម ជាខ្នងបង្អែក ការទូតមួយដ៏សំខាន់របស់រុស្ស៊ី ស្របពេលដែលអាវុធយុទ្ធសាស្រ្តភាគច្រើនរបស់វៀតណាម គឺមានប្រភពពីរុស្ស៊ី ។
ក្រោយពេលដែលទំព័រទំនាក់ទំនងទ្វេភាគីអាមេរិក-វៀតណាម ត្រូវបានត្រួសត្រាយដោយ លោក បៀល គ្លីនតុន ដែលបានជាន់ទឹកដីប្រទេសវៀតណាមមុនគេចាប់តាំងពីសង្រ្គាមវៀតណាម បន្ទាប់មក លោក ចច ដាប់បែលយូ ប៊ូស នៅខែ វិច្ឆិកា ឆ្នាំ២០០៦ ហើយបន្ទាប់មកទៀត លោក បារ៉ាក់ អូបាម៉ា នៅខែ ឧសភា ឆ្នាំ២០១៦ ហើយ លោក ដូណាល់ ត្រាំ គឺ នៅខែ វិច្ឆិកា ឆ្នាំ ២០១៧ និង ខែ កុម្ភៈ ឆ្នាំ២០១៩ ៕
សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ដោយមានប្រហែលជិត៣០% នៃការនាំចេញទំនិញសរុប។ យ៉ាងណាមិញ នៅ៦ខែដំបូឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិក និងវៀតណាមមានដល់ជាង៣១៦ពាន់លានដុល្លារ ធ្លាក់ចុះជាង១៥% ។ ក្នុងនោះ ការនាំចេញរបស់វៀតណាមទៅអាមេរិកសម្រេចបានជាង១៦៤ពាន់លានដុល្លារ ថយចុះ ជាង១២% និងការនាំចូលមកវិញមានជាង១២១ពាន់លានដុល្លារ ខណៈការនាំចូលពីអាមេរិកមកវិញមានជាង១៥២ពាន់លានដុល្លារ ថយចុះជាង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ស្ពានឆ្លងទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រទៅកោះនរា នឹងដាក់ឲ្យប្រើប្រាស់នៅមុនថ្ងៃពិធិបុណ្យអុំទូក

ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រទៅកាន់ទីក្រុងរណបកោះនរាសម្រេចការសាងសង់បានប្រមាណ៩០% ហើយ ដោយគ្រោងភ្ជាប់កំណ…

លោក ពូទីន កំពុងពិចារណាចូលរួមកិច្ចប្រជុំG20ផ្ទាល់ខែក្រោយនេះ ទោះបីត្រូវជួបមេដឹកនាំលោកខាងលិចក្តី

ប្រភពពីមន្ត្រីវិមានក្រឹមឡាំងបានប្រាប់សារព័ត៌មានNBCឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន កំពុងពិចារណាសម្រេចថា ត្រូវចូលរួមកិច្ចប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ