Advertisement
សេរីភាព​សារព័ត៌មាន

ភារធារី​ទូត​អាមេរិក៖ សព្វថ្ងៃ សារព័ត៌មាន​កំពុង​រង​​ការ​គំរាម​កំហែង នៅ​ជុំវិញ​ពិភពលោក​និង​នៅ​កម្ពុជា


លោកភារធារី Michael Newbill នៃ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​វិច្ឆិកា ថា សព្វថ្ងៃ សារព័ត៌មាន​កំពុងតែ​ស្ថិត​នៅ​ក្រោម​ការគំរាម​កំហែង នៅ​ជុំវិញ​ពិភពលោក និង​នៅ​កម្ពុជា​ផងដែរ ដោយ​លោក​បានអះអាង​ថា ពីមុន កម្ពុជា​ធ្លាប់​មាន​សេរីភាព​ព័ត៌មាន ប៉ុន្តែ អាច​នឹង​មាន​សេរីភាព​ឡើងវិញ​នៅ​ថ្ងៃ​ណា​មួយ។
លោក Michael Newbill ភារធារី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា។ រូបភាព៖ គេហ​ទំព័រ ThmeyThmey
ដោយ
Advertisement

នៅឯ​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​សារព័ត៌មាន​ថ្មីៗ ស្តីពី «សេរីភាព​សារព័ត៌មាន៖ សារព័ត៌មាន​សម្រាប់​ការអភិវឌ្ឍ» នៅ​ខេត្ត​ព្រះសីហនុ លោក​ភារធារី Michael Newbill បាន​និយាយ​ដូច្នេះ​ថា «ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ដឹង​ហើយ ថា សព្វថ្ងៃ​នេះ សារព័ត៌មាន​កំពុង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង - នៅ​ជុំវិញ​ពិភព​លោក និង​នៅទីនេះ ក្នុង​ប្រទេស​កម្ពុជា។»

លោក​បាន​បន្ត​ថា មាន​ការ​គំរាម​កំហែង​ផ្សេងទៀត​ដែល​អ្នក​សារព័ត៌មាន​ប្រឈមមុខ​ផងដែរ ដូចជា កង្វះ​សិទ្ធិអំណាច​សម្រេច​អំពីដំណឹង​ដែលត្រូវធ្វើ ការ​បំភិត​បំភ័យ​ដោយ​អ្នក​ដែល​មិន​ចង់​ឲ្យ​ការពិត​ចេញ​ក្រៅ និង​ការ​កើន​ឡើង​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។

លោក Michael Newbill បាន​បន្ត​ថ្លែង​ប្រាប់​អ្នក​ចូលរួម​ប្រមាណ​ជា ៣០​នាក់ ដូច្នេះ​ថា «វា​ជា​ការសំខាន់​ណាស់ ដែល​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន អ្នក​ត្រូវ​យល់ដឹង​ពី​ការ​គំរាម​កំហែង​ទាំង​នេះ និង​រៀន​ពី​យុទ្ធសាស្ត្រ​ដើម្បី​ជួយ​អ្នក​ឱ្យ​បន្ត​រាយការណ៍​ព័ត៌មាន​សំខាន់ៗ​បាន។»

លោក Michael Newbill បាន​អះអាង​ថា សហរដ្ឋ​អាមេរិក​ជឿជាក់​ថា សេរីភាព​សារព័ត៌មាន​គឺ​ជា​គ្រឹះ​នៃ​ប្រជាធិបតេយ្យ ហើយ​ដើម្បី​ឱ្យ​សង្គម​មាន​ការ​ទទួលខុស​ត្រូវ​និង​មាន​អំណាច។

លោក មាស សោភ័ណ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន តំណាងរបស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ក្នុង​សិក្ខាសាលា​នោះ​ថា រដ្ឋាភិបាល​តែងតែ​ខិតខំ​ប្រឹងប្រែង​តស៊ូ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា សំដៅ​ឱ្យ​ប្រទេស​ជាតិ រក្សា​បាន​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​សេរីភាព​សារព័ត៌មាន។

លោក មាស សោភ័ណ បាន​និយាយ​ដូច្នេះ​ថា «សម្រាប់​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​យើង​វិញ មាន​ការ​រីក​ចម្រើន​គួរ​ជា​ទីមោទនៈ តាមរយ:​ការអភិវឌ្ឍ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។»

លោក មាស សោភ័ណ បាន​និយាយ​ថា គិត​មក​ដល់​ត្រីមាស​ទី៣ ឆ្នាំ​២០១៩​នេះ កម្ពុជា​មាន​សមាគម​អ្នកសារព័ត៌មាន​ចំនួន ៤៤, ទូរទស្សន៍៍​អាណាឡុក និង​​ឌីជីថល​ចំនួន​២៧​ស្ថានីយ, ទូរទស្សន៍​ខ្សែ​កាប ២១​ប៉ុស្តិ៍, វិទ្យុ អែហ្វអឹម និង​អាអឹម ចំនួន​២១២​ស្ថានីយ, កាសែត​បោះពុម្ព​ផ្សាយ​ចំនួន​៤៥០, ទស្សនាវដ្តី​ចំនួន​១៩៦, ព្រឹត្តបត្រ​ព័ត៌មាន​ចំនួន​២១, គេហទំព័រ និង​ទូរទស្សន៍​អនឡាញ មាន​ចំនួន ៥០៤ អង្គភាព៕

Advertisement



អត្ថបទបន្ទាប់


អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រំពឹងទទួលបានអ្នកដំណើរ ៦ លាននាក់ នៅដំណាច់ឆ្នាំ២០១៩

ព័ត៌មាន
ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានរំពឹងទុកថា កំណើនអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដែលជាអាកាសយានដ្ឋានមមាញឹកខ្លាំងជាងគេរបស់ក...

អគ្គលេខាធិការ​ អ.ស.ប ព្រួយ​បារម្ភ​អំពី​ការ​រឹតត្បិត​​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ, ការ​ជួបជុំ​គ្នា​ នៅ​កម្ពុជា

ព័ត៌មាន
លោក​អគ្គលេខាធិការ អង្គការ​សហប្រជាជាតិ ANTÓNIO GUTERRES មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការរឹតត្បិត​របស់​អាជ្ញាធរ​កម្ពុជា ទៅ​លើ​សេរីភាព​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ