វិស័យ សេដ្ឋកិច្ច

ធនាគារយក្សអាម៉េរិក JPMorgan បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចអាម៉េរិក ពី២% មកនៅត្រឹម១,៣% នៅឆ្នាំនេះ


JPMorgan ដែលជាធនាគារវិនិយោគខ្នាតយក្សរបស់អាម៉េរិក ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក ពី២%មកនៅត្រឹម១,៣% នៅឆ្នាំនេះ។ អ្នកវិភាគនៅធនាគារនេះ អះអាងថា ការបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់អាម៉េរិកនេះ គឺផ្អែកជាចម្បងលើបញ្ហាភាពមិនច្បាស់លាស់នៃគោលនយោបាយពន្ធបដិការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យ សេដ្ឋកិច្ច
ដោយ

អ្នកវិភាគនៅធនាគារខ្នាតយក្សរបស់អាម៉េរិក JPMorgan បានលើកឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ថា គោលនយោបាយពាណិជ្ជកម្ម ជាពិសេសពន្ធបដិការរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក នឹងក្លាយជាមូលហេតុចម្បងក្នុងការទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោក និងធ្វើឱ្យអត្រាអតិផរណានៅសហរដ្ឋអាម៉េរិកមានការកើនឡើង។ កត្តានេះបានជំរុញឱ្យធនាគារនេះ បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចអាម៉េរិក មកនៅត្រឹម១,៣% នៅឆ្នាំនេះ ទាបជាងអ្វីដែលខ្លួនបានព្យាករកាលពីដើមឆ្នាំ ដែលរំពឹងសម្រេចក្នុងរង្វង់២%។

ធនាគារខ្នាតយក្សដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិកនេះ បានសង្កត់ធ្ងន់ថា ការជំរុញឱ្យមានស្ថិរភាពសេដ្ឋកិច្ច និងអតិផរណានៅសហរដ្ឋអាម៉េរិក មានទំនាក់ទំនងយ៉ាងជិតស្និទ្ធមិនអាចកាត់ផ្តាច់បានឡើយពីគោលនយោបាយពន្ធ។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅធនាគារ JPMorgan បានអះអាងថា បញ្ហាសេដ្ឋកិច្ចមានកំណើនយឺត និងកម្រិតអតិផរណាខ្ពស់នៅសហរដ្ឋអាម៉េរិក ធ្លាប់កើតមានតាំងពីទស្សវត្សរ៍ឆ្នាំ១៩៧០ មកម្ល៉េះ។

ដោយឡែកបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ការកំណត់ពន្ធខ្ពស់របស់លោក ដូណាល់  ត្រាំ វានឹងជំរុញឱ្យតម្លៃទំនិញកើនឡើង ហើយអ្នកលក់រាយនឹងប្រឈមមុខនឹងបញ្ហាកំណត់តម្លៃ ដែលសមស្រប ដើម្បីធានារនិរន្តភាពទីផ្សារ ប៉ុន្តែជាទូទៅក្រុមអ្នកលក់រាយ ក៏ប្រឈមមុខនឹងបញ្ហានេះខ្លាំងផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីចិន អំពាវនាវឱ្យប្រទេសនានា កុំរុញច្រានបញ្ហាពាណិជ្ជកម្មឱ្យក្លាយជាបញ្ហានយោបាយ ឬសន្តិសុខ

នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) កាលពីថ្ងៃទី២៥ ខែមិថុនាបានអំពាវនាវឱ្យប្រទេសនានា សហការល្អលើពាណិជ្ជកម្ម ទោះប្រឈមនឹងការដំឡើងពន្ធ ន…

សេដ្ឋីនីម្នាក់រួចផុតពីការប្រហារជីវិត ក្រោយវៀតណាម កែប្រែច្បាប់ប្រហារជីវិត

រដ្ឋាភិបាលវៀតណាម បានសម្រេចលុបចោលទោសប្រហារជីវិតលើឧក្រិដ្ឋកម្មចំនួន៨រួមទាំងការស៊ីសំណូក និងការកេងបន្លំផងដែរ។ មន្ត្រីសភាជាន់ខ្ពស់របស់វៀតណា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ