Advertisement
Advertisement
ការព្យាករណ៍សេដ្ឋកិច្ចចិន

ធនាគារពិភពលោកព្រមានថា សេដ្ឋកិច្ចចិននឹងដាំក្បាលចុះ ២.៣% ក្នុងឆ្នាំ ២០២០នេះ


ដោយសារតែវិបត្តិមេរោគកូវីដ១៩ បានទាញទម្លាក់កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា ធនាគារពិភពលោក បានព្រមានថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន អាចនឹងថយចុះ មកនៅត្រឹម ២.៣% សម្រាប់ឆ្នាំនេះ ខណៈវិបត្តិនេះ អាចនឹងទាញមនុស្សជាង ១១លាននាក់នៅក្នុងតំបន់ ឲ្យធ្លាក់ចុះទៅក្នុង ភាពក្រីក្រ។ នេះបើយោងតាមការចេញផ្សាយ សារព័ត៌មានចិន South China Morning Post។
ធនាគារពិភពលោកព្រមានថា សេដ្ឋកិច្ចចិននឹងដាំក្បាលចុះ ២.៣% ក្នុងឆ្នាំ ២០២០នេះ
Advertisement

លោក អា​ឌី​ត​យ៉ា ម៉ា​ធូ ប្រធាន​សេដ្ឋកិច្ច​នៃ​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក បាន​គូសបញ្ជាក់​ថា វិបត្តិ​មេរោគ​កូ​វី​ដ​១៩ បាន​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដល់​សកលលោក ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​វា​បាន​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​សកល ចាប់ផ្តើម​ជាប់​គាំង និង​បង្កើន​អត្រា​ភាព​ក្រីក្រ ក្នុង​តំបន់​ថែម​ទៀត​ផង​។លោក បន្ត​ថា នៅ​ក្នុង​សេណា​រី​យ៉ូ ល្អ​បំផុត គឺថា កំណើនសេដ្ឋកិច្ច​ប្រទេស​ចិន នឹង​សម្រេច​បាន​ត្រឹមតែ ២.៣% ប៉ុណ្ណោះ ក្នុង​ឆ្នាំ ២០២០​នេះ ដែល​ធ្លាក់​ចុះ​ពី ៦.១% កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ​។ក៏​ប៉ុន្តែ នៅ​ក្នុង​សេណា​រី​យ៉ូ អាក្រក់​បំផុត​វិញ គឺថា សេដ្ឋកិច្ច​ចិន មាន​កំណើន​ត្រឹមតែ ០.១% ប៉ុណ្ណោះ សឹងតែ​នៅ​ទ្រឹង​ទៅ​ហើយ​។

ជាក់ស្តែង ប្រជាជន​ទូ​ទាំង​សកលលោក ប្រមាណ ៤០% ទៅ​ហើយ ស្ថិត​នៅ​ក្នុង វិធានការ​នៃ​ការ​បិទទ្វារ​ប្រទេស ដែល​បង្ក​ផល​អាក្រក់​ដល់​អាជីវកម្ម​គ្រប់​ប្រភេទ ហើយ​វិស័យ​ដឹក​ជញ្ជូន ក៏​ចាប់ផ្តើម​ធ្លាក់​ចុះ បើ​ទោះបីជា ប្រទេស​ចិន អាច​គេច​ផុត​ពី ការ​ធ្លាក់​ចុះ​នូវ​កំណើនសេដ្ឋកិច្ច ប៉ុន្តែ​សេដ្ឋកិច្ច​ចិន នឹង​ដើរ​យឺត​ជាង​មុន​យ៉ាង​ពិតប្រាកដ​។

សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក ដែល​មិន​រាប់​បញ្ចូល​ប្រទេស​ចិន អាច​នឹង​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ២.៨% នៅ​ក្នុង​សេណា​រី​យ៉ូ​អាក្រក់​បំផុត ខណៈ​ដែល​ឆ្នាំ ២០១៩​កន្លង​ទៅ មាន​កំណើន​ជាង ៥.៨% ឯណោះ​។ធនាគារពិភពលោក ព្រមាន​ទៀត​ថា ក្នុង​ករណី​ល្អ​បំផុត បើសិនជា​សេដ្ឋកិច្ច​សកល អាច​ងើបឡើង​វិញ​បាន​ខ្លាំង​បំផុត​នោះ ប្រជាជន​ជាង ២៤​លាន​នាក់ នៅ​ក្នុង​តំបន់ នឹង​រួច​ផុត​ពី ភាព​ក្រីក្រ ក៏​ប៉ុន្តែ​បើសិនជា សេដ្ឋកិច្ច​សកល ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ហើយ​ងើបឡើង​វិញ យឺត​នោះ ប្រជាជន ជាង ១១​លាន​នាក់ នឹង​ធ្លាក់​ចូល​ក្នុង ភាព​ក្រីក្រ ជាក់​ជា​មិន​ខាន​។

ជា​ចុង​ក្រោយ ធនាគារពិភពលោក អំពាវនាវ​ឲ្យ​មានការ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត ដោយ​ផ្តល់​អាទិភាព​ចំបង​បំផុត​ទៅ​លើ ការ​ទប់ស្កាត់​ការ​សាយភាយ​នៃ​មេរោគ​កូ​វី​ដ ហើយនឹង​ចាត់វិធានការ កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃសាំងនៅកម្ពុជាបន្តធ្លាក់ចុះកាន់តែខ្លាំងនៅដើមខែមេសានេះ ខណៈដែលលែងសូវមានអ្នកធ្វើដំណើរ

ព័ត៌មាន
តម្លៃប្រេងសាំងនៅតាមស្ថានីយប្រេងឥន្ធនៈធំៗនៅទីក្រុងភ្នំពេញបានធ្លាក់ចុះខ្លាំងនៅក្នុងខែមីនា និងបានបន្តធ្លាក់ចុះខ្លាំងថែមទៀតនៅដើមខែមេសានេះ ខ...

សហគមន៍​ផលិត​អំបិល កំពត កែប កំពុង​ត្រៀម​អំបិល​ស្តុក​ទុក អំឡុង​ពេល​វិបត្តិ​កូវីដ​១៩

ព័ត៌មាន
សហគមន៍​ផលិត​អំបិល កំពត-កែប បាន​ឲ្យ​ដឹង​ថា ក្នុង​ស្ថានការណ៍​វិបត្តិ​នៃ​ការឆ្លងរាតត្បាត​​វីរុស​កូវីដ​១៩ សហគមន៍​ផលិត​អំបិល​បាន​ត្រៀម...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ