ឧកញ៉ា ចាន់ ស៊ីថា ដែលជាម្ចាស់ចម្ការម្រេចនៅខេត្តកំពត និង ជាអគ្គនាយកក្រុមហ៊ុនផលិតទឹកត្រីអ៊ីឆេ ង៉ូវហេង ខេត្តកំពត បានវាយតម្លៃថា ទិន្នផលម្រេចកំពតឆ្នាំនេះនឹងមានការធ្លាក់ចុះជាងឆ្នាំមុន ដោយសារកសិករមួយចំនួនបានបោះបង់ចម្ការម្រេច ព្រោះគ្មានលទ្ធភាពបន្តលើការងារថែទាំ និងដាំដុះ ក្រោយពួកគេជួបវិបត្តិហិរញ្ញវត្ថុដោយសារការរាលដាលនៃជំងឺកូវីដ-១៩។ បញ្ហាអាកាសធាតុមិនអំណោយផលនៅឆ្នាំនេះ ក៏ជាមូលហេតុមួយ ធ្វើទិន្នផលម្រេចធ្លាក់ចុះផងដែរ។ ទោះបីយ៉ាងណា តម្លៃម្រេចកំពតឆ្នាំនេះ នៅតែល្អ ចន្លោះពី ១៥ដុល្លារ ដល់ ២៨ដុល្លារក្នុង១គីឡូ។
លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានព្យាករថា ទិន្នផលម្រេចកំពតឆ្នាំនេះនឹងអាចទទួលបានពី៩០តោនទៅ១០០តោន ដែលអាចមានការធ្លាក់ចុះតិចតួច បើធៀបនឹងឆ្នាំ២០២០ ដោយសារតែ ការប្រមូលផលឆ្នាំនេះហាក់មានយឺតជាងឆ្នាំមុន ហើយកសិករបានជួបបញ្ហាមួយចំនួនក្នុងការថែទាំ និងដាំដុះម្រេច។
ជាមួយគ្នានេះដែរ ឧកញ៉ា ចាន់ ស៊ីថា ដែលជាម្ចាស់ចម្ការម្រេចនៅខេត្តកំពត និង ជាអគ្គនាយកក្រុមហ៊ុនផលិតទឹកត្រី អ៊ីឆេ ង៉ូវហេង ខេត្តកំពត បានវាយតម្លៃថាទិន្នផលម្រេចកំពតឆ្នាំនេះនឹងមានការធ្លាក់ចុះជាងឆ្នាំមុន ដោយសារកសិករមួយចំនួនបានបោះបង់ចម្ការម្រេច ព្រោះគ្មានលទ្ធភាពបន្តលើការងារថែទាំ និងដាំដុះ ក្រោយពួកគេជួបវិបត្តិហិរញ្ញវត្ថុដោយសារការរាលដាល នៃជំងឺកូវីដ-១៩។ បញ្ហាអាកាសធាតុមិនអំណោយផលនៅឆ្នាំនេះ ក៏ជាមូលហេតុមួយ ធ្វើទិន្នផលម្រេចធ្លាក់ចុះផងដែរ។
ប្រធានសមាគមម្រេចកំពត លោក ងួន ឡាយបានគូសបញ្ជាក់ដែរថា មកទល់នឹងដើមខែមេសា នេះ ម្រេចកំពតមិនទាន់បានប្រមូលផលនៅឡើយទេ ខណៈដែលកាលពីឆ្នាំមុន នៅដើមខែមេសា គេអាចប្រមូលផលបានពី៣០% ទៅ៥០%រួចទៅហើយ។ ទោះបីមានការយឹតយ៉ាវក្នុងការប្រមូលប៉ុន្តែវាមិនប៉ះពាល់ដល់ការនាំចេញម្រេចកំពតនៅឆ្នាំនេះនោះទេ ពោលគឺគ្រាន់តែពន្យារពេលក្នុងការប្រមូលផលប៉ុណ្ណោះ។ ទិន្នន័យពីសមាគមម្រេចកំពតបង្ហាញថា បច្ចុប្បន្នម្រេចកំពតនៅតែមានទីផ្សារ និងតម្លៃដដែល ដោយម្រេចខ្មៅ១គីឡូក្រាម លក់ចេញក្នុងតម្លៃ១៥ដុល្លារ ម្រេចក្រហម១គីឡូក្រាម២៥ដុល្លារ និងម្រេចស១គីឡូក្រាម ២៨ដុល្លារ៕