គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​លក់ភាគហ៊ុន

ធនាគារកូរ៉េធំមួយសម្រេចទិញភាគហ៊ុន ៧០% ពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុប្រាសាក់ ក្នុងតម្លៃប្រមាណ៦០០លានដុល្លារ


ធនាគារពាណិជ្ជកូរ៉េខាងត្បូង KB Kookmin Bank បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូនេះថា ខ្លួនបានយល់ព្រមទិញភាគហ៊ុន ៧០% នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក្នុងតម្លៃជាទឹកប្រាក់ ៦០៣,៤ លានដុល្លារអាមេរិក ពីក្រុមហ៊ុនផ្ដល់កម្ចីមិនមែនធនាគារ LOLC Holdings ដែលមានមូលដ្ឋាននៅប្រទេសស្រីលង្កា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានដ៏ល្បីរបស់កូរ៉េ The Korea Herald។
គ្រឹះស្ថានមីក្រូហិរញ្ញប្រាសាក់

ប្រភពព័ត៌មាន​បាន​ឲ្យដឹងទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ប្រាសាក់ គឺជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទី១ ដែលមាន​​សិទ្ធិ​ទទួលការ​ដាក់​ប្រាក់បញ្ញើពីអតិថិជន និងមានចំណែកទីផ្សារ​​ជាង ៤០% នៅក្នុងប្រទេស​កម្ពុជា ដែលមាន​ចំនួន​សាខា​១៧៧ សាខា។

ធនាគារកូរ៉េ KB Kookmin អះអាងថា នឹង​បិទបញ្ចប់​កិច្ចព្រមព្រៀង​ទិញលក់ភាគហ៊ុននេះ នៅក្នុងរយៈពេល ៣ខែ បន្ទាប់ពីមាន​ការយល់ព្រម​ពីអាជ្ញាធរ​ហិរញ្ញវត្ថុ​នៃប្រទេសទាំងពីរ គឺកម្ពុជា និងកូរ៉េ។

កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថា នឹង​អនុញ្ញាត​ឲ្យ​ធនាគារ KB Kookmin ពង្រឹង​បណ្ដាញអតិថិជន​ធនាគារ​របស់ខ្លួន​នៅក្នុង​ប្រទេស​តំបន់អាស៊ីអាគ្នេយ៍មួយនេះ។ 

សាខា​ធនាគារ KB Kookmin នៅកម្ពុជា (រូបភាព៖ គេហទំព័រ ធនាគារ KB Kookmin)

មានប្រតិបត្តិការ​សាខាធនាគារ​ចំនួន ៦ នៅកម្ពុជា ធនាគារ KB Kookmin បានទទួល​ការ​យល់ព្រមរួចហើយ​នៅកម្ពុជា សម្រាប់​ការទិញយក​ភាគហ៊ុន​នៅក្នុង​ខែឧសភា។

ធនាគារ KB Kookmin បាន​បញ្ជាក់​ទៀតថា តាមគម្រោង​របស់ខ្លួន នឹងទិញភាគហ៊ុន​នៅសល់​៣០% ពី​គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ​ប្រាសាក់បន្ថែមទៀត ដោយ​យ៉ាងហោចណាស់​នឹងត្រូវចាំ ដល់ ២ឆ្នាំក្រោយ​បន្ទាប់ពី​ប្រតិបត្តិការទិញលក់​ដំបូងនេះ។

គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុប្រាសាក់ មានប្រាក់ចំណេញសុទ្ធ​ ៧៨,៧លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ កើនឡើង​៣៦,៧% ធៀបនឹងឆ្នាំ២០១៧ នេះបើតាមការបញ្ជាក់​នៅក្នុង​ឯកសារ​ដែល​ក្រុមហ៊ុន KB Financial Group ទទួលបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃខុនដូលក់មិនដាច់នៅថៃ ត្រូវបាន​រំពឹងថានឹងបន្ដដាំក្បាលចុះ!

ព័ត៌មាន
ខុនដូលក់មិនដាច់ និងបានសាងសង់ជិតរួចរាល់ដើម្បីផ្ដល់ជូនអ្នកទិញនៅឆ្នាំក្រោយ ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ថ្លៃ ដោយសារតែកត្តាអវិជ្ជមាននៅពីក្…

IMF៖ បើ​សិន​មានការព្យួរ EBA អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​​ខ្លាំង​ដល់​​សេដ្ឋកិច្ច​កម្ពុជា

ព័ត៌មាន
មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​និយាយ​នៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ​នេះ ថា​ប្រសិន​បើ​មាន​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ដោយ​សហភាព​អឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ