
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនទី១ និងបង្កើតឡើងដោយសហគ្រិនខ្មែរមួយនៅកម្ពុជា បាននិងកំពុងបង្កើនសមត្ថភាពលើការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបចុងក្រោយ និងល្អបំផុត នៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដើម្បីធានាថា គ្រប់ម៉ាកផលិតផល ដែលផលិតចេញ ពីរោងចក្រមួយនេះ ត្រូវបានអនុលោមគ្រប់ទៅតាមស្ដង់ដារខ្សែច្រវាក់ផលិតកម្មលំដាប់ពិភពលោក និងការការពារបរិស្ថាន។ ជាក់ស្ដែង ផលិតផល ទឹកពិសាកម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រៅតែពីមានរំលេចនូវក្បាច់រចនាបែបខ្មែរ ដែលបង្ហាញពីអត្តសញ្ញាណជាតិហើយនោះ សម្បកដបរបស់ ទឹកពិសាកម្ពុជា ត្រូវបានផលិតឡើងក្នុងកម្រាស់ជ័រស្ដើងបំផុត ក្នុងគោលបំណងកាត់ បន្ថយនូវការប្រើប្រាស់ផ្លាស់ស្ទិក ការពារបរិស្ថាន ស្របតាមស្ដង់ដារផលិតកម្មពិភពលោក ជាមួយនឹងរូបរាងដ៏ស្រលូនប្រណិតងាយស្រួលកាន់ ក្នុងការទទួលទានពេលធ្វើដំណើរ ហាត់កីឡា និងរាល់តម្រូវការគ្រប់ពេលវេលា។

មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងបច្ចេកវិទ្យា SMART TRIPLE FILTER ដ៏ទំនើបចុងក្រោយពីប្រទេសអាល្លឺម៉ង់ ការផលិតទឹកពិសាកម្ពុជា ត្រូវបានធ្វើឡើងតាមរយៈឧបករណ៍វាស់ស្ទង់ដោយស្វ័យប្រវត្តិ ដែលមិនអនុញ្ញាឲ្យទឹកច្រកចូលទៅក្នុងដបដោយខុសស្ដង់ដារសូម្បីតែមួយដបនោះឡើយ។
ប្រព័ន្ធបច្ចេកវិទ្យា SMART TRIPLE FILTER មានបែងចែកមុខងារសំខាន់ៗចំនួន០៣ រួមមាន៖
- Ultra Filter គឺមានមុខងារច្រោះដកចេញនូវសារធាតុកករ និងពពួកបាក់តេរីចេញដែលមានទំហំធំជាង ២០០មេក្រុង
- Active Carbon Filter មានមុខងារដកសាធាតុពណ៌ និងក្លិន ដែលបង្កផលប៉ះពាល់ដល់សុខភាព
- និង Reverse Osmosis មានមុខងារដកយកសាធាតុរ៉ែ ដែលមិនចាំបាច់សម្រាប់សុខភាព ដោយអនុលោមទៅតាមបទបញ្ញត្តិរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
តាមរយៈមុខងារទាំងបីនេះ បានធ្វើឲ្យគ្រប់ដំណក់នៃទឹកពិសាកម្ពុជា ត្រូវបានបន្សុទ្ធឡើងតាមស្ដង់ដារគុណភាពខ្ពស់លំដាប់ពិភពលោក ជាមួយនឹងកម្រិត pH ល្អបំផុត ដែលផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពបេះដូង ចលនាសាច់ដុំ ជួយប្រព័ន្ធប្រសាទ ពង្រឹងស្មារតី ការចងចាំ និងជួយឲ្យ ស្បែក ស្រស់ថ្លា ផងដែរ៕









