វិស័យអប់រំនៅកម្ពុជា

ក្រុមអ្នកជំនាញរំពឹងការដាក់ឱ្យដំណើរឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរជួយលើកកម្ពស់វិស័យអប់រំនៅកម្ពុជា


នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡារួមជាមួយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(KAPE) និងក្រុមហ៊ុន Meta សម្រេចដាក់ឱ្យដំណើរការកម្មវិធីអក្ខរកម្មខ្មែរឌីជីថលនៅក្នុងកម្មវិធីសិក្សារបស់សាលារៀនជំនាន់ថ្មី ក្នុងគោលបំណងជួយបំពេញបន្ថែមលើកម្មវិធីដែលមានស្រាប់នៅក្នុងសាលារៀនជំនាន់ថ្មី។
វិស័យអប់រំនៅកម្ពុជា
ដោយ

ការដាក់ចេញនូវកម្មវិធីនេះ មានគោលបំណងសំខាន់ ក្នុងកាជួយរដោះស្រាយបញ្ហាប្រឈម ក៏ដូចជាលើកម្ពស់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាប្រកបដោយគុណភាព។ ជុំវិញការដាក់ឲ្យប្រើប្រាស់ឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរនេះ ត្រូវបានក្រុមអ្នកជំនាញក្នុងវិស័យអប់រំចាត់ទុកថា ជាធាតុចូលដ៏សំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍវិស័យអប់រំកម្ពុជាឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត ស្រពពេលការកែកំណែទម្រង់ក្នុងវិស័យអប់រំនៅតែជាការងារអាទិភាពមួយក្នុងចំណោមការកែកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ និងយុវជន និងកីឡា គូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកការធ្វើកំណែទម្រង់ក្នុងវិស័យអប់រំ គឺជាការងារអាទិភាពមួយ ក្នុងចំណោមការកែកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ គឺផ្ដោតសំខាន់ទៅលើការលើកកម្ពស់គុណភាពអប់រំចាប់ពីកម្រិតមតេយ្យរហូតដល់កម្រិតទុតិយភូមិ។ បើតាមលោកជំទាវ គឹម សេដ្ឋានី ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ដីពីឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរ គឺជាការបោះជំហ៊ានឆ្ពោះទៅការកែទម្រង់ប្រកបដោយគុណភាព។ ម្យ៉ាងវិញទៀត ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ដីពីឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរ ក៏ជាការដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងនៅក្នុងវិស័យអប់រំផងដែរ។

មន្ត្រីជាន់ខ្ពស់រូបនេះកត់សម្គាល់ឃើញថា បើទោះបីវិស័យអប់រំនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្តី តែបញ្ហាប្រឈមក្នុងវិស័យនេះនៅតែបន្តកើតមាន ជាពិសេសបញ្ហាកង្វះហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងគ្រូបង្រៀនតែម្តង។ កត្តាទាំងនេះហើយទើបនៅក្នុងក្របខណ្ឌកម្មវិធីសិក្សាថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ២០១-២០១៧ គឺបានផ្ដោតសំខាន់លើកត្តាមួយចំនួនដូចជា សុខភាព កីឡា និងបច្ចេកវិទ្យាឌីជីថល។ រដ្ឋលេខាធិការក្រសួងអប់រំរូបនេះ បានបង្ហាញគំនិតសុទិដ្ឋិនិយមថា តាមរយៈការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ដីពីឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរ នឹងកាន់តែធ្វើឲ្យវិស័យអប់រំនៅកម្ពុជាមានការរីកចម្រើនថែមមួយកម្រិតទៀត។

ជាមួយគ្នានេះ លោក ហេង ភក្ដី តំណាងក្រុមហ៊ុនមេតាយល់ឃើញថា ស្ថិតក្នុងបរិបទនៃការអប់រំក្នុងសម័យបច្ចេកវិទ្យា ឌីជីថល ការពង្រឹងអក្ខរកម្មឌីជីថល ពិតជាមានសារសំខាន់ណាស់សម្រាប់សិក្សានុសិស្ស ដើម្បីយកទៅអនុវត្តផ្ទាល់ក្នុងជីវិតការងារ និងចូលរួមក្នុងការអភិវឌ្ឍន៍សង្គម-ជាតិ។ បើតាមលោក ហេង ភក្ដី ដោយមើលឃើញនូវសក្ដានុពល និងអត្ថប្រយោជន៍ជាច្រើនរបស់អក្ខរកម្មឌីជីថល ក្នុងសង្គមកម្ពុជា ទើបក្រុមហ៊ុនមេតា បានសម្រេចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍវិស័យនេះនៅកម្ពុជា។ តំណាងក្រុមហ៊ុនមេតារូបនេះជឿជាក់ថា ឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរ ដែលដាក់ឲ្យអនុវត្តនេះ ពិតជាមានគុណភាពល្អ ដែលនឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះអ្នកគ្រូ លោកគ្រូ ក្នុងកិច្ចការបង្រៀនសិក្សានុសិស្ស។ បញ្ហាប្រឈមសម្រាប់លោកគ្រូ អ្នកគ្រូ ក្នុងការពង្រឹងទៅលើអក្ខរកម្មឌីជីថល នាពេលកន្លងមក គឺការខ្វះខាតនូវធនធាន និងឯកសារនានា។ នេះបើតាមការលើកឡើងរបស់លោក ហេង ភក្ដី ដែលបានបន្តថា ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ដីពីឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរ វានឹងក្លាយជាធាតុចូលដ៏សំខាន់មួយសម្រាប់លើកកម្ពស់ និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

សូមបញ្ជាក់ថា ការដាក់ឱ្យដំណើរការកម្មវិធីអក្ខរកម្មខ្មែរឌីជីថលនៅក្នុងកម្មវិធីសិក្សារបស់សាលារៀនជំនាន់ថ្មីវានឹងជួយផ្តល់អត្ថប្រយោជន៍រួម និងឆ្លើយតបទៅនឹងកំណែទម្រង់វិស័យអប់រំឆ្ពោះទៅរកគុណភាព ដោយក្នុងនោះសាលារៀនជំនាន់ថ្មីចំនួន៦ ត្រូវបានជ្រើសរើស ដើម្បីសាកល្បងអនុវត្តនូវកម្មវិធីថ្មីនេះ។ តាមរយៈយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលដៅលើកកម្ពស់ការរៀន និងបង្រៀន តាមរយៈការសិក្សា បង្កើនបំនិនសត្សវត្សទី២១ សម្រាប់ជួយសិស្សនៅគ្រប់កម្រិតសិក្សានៅទូទាំងប្រទេសកម្ពុជា៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ ប្រឈមមុខនឹងសវនកម្មពន្ធដារ និងការស៊ើបអង្កេត

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ Foxconn Technology Group ដែលជាអ្នកផ្គត់ផ្គង់ដ៏ច្រ…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចេញសេចក្តីសម្រេច និង ចាត់តាំងក្រុមអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីចំនួន៥រូប

ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានបង្ហាញសមាសភាពក្រុមអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រីចំនួន៥រូប ដែលមាន ឯកឧត្តម អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ