អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ និងធនាគារប្រ៊ីដ ចាប់ដៃគ្នាផ្ដល់ឥណទានគេហដ្ឋានដល់អតិថិជន ជាមួយលក្ខខណ្ឌល្អប្រសើរ រយៈពេលរហូត២៥ឆ្នាំ និងអត្រាការប្រាក់ចាប់ពី៨.៥%


បុរីវិមានភ្នំពេញ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារប្រ៊ីដ ម.ក ដើម្បីផ្ដល់ជូនលក្ខខណ្ឌឥណទានគេហដ្ឋានសម្រាប់អតិថិជន កាន់តែល្អប្រសើរ ដែលមានអត្រាការប្រាក់ចាប់ពី ៨.៥% ជាមួយរយៈពេលបង់រំលស់វែងរហូត ២៥ឆ្នាំ។
ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ
ដោយ

លោក មឿង រដ្ឋា នាយកប្រតិបត្តិ ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក​ គូសបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នារវាង បុរី វិមាន ភ្នំពេញ និងធនាគារប្រ៊ីដ ម.ក នាពេលនេះ ដើម្បីជាប្រយោជន៍ដល់អ្នកដែលទិញផ្ទះនៅក្នុងគម្រោងបុរីវិមានភ្នំពេញ។ លោកបន្តថា ទិដ្ឋភាពចាំបាច់បំផុតនៃកិច្ចព្រមព្រៀងនេះ គឺការចាប់ផ្តើមនៃដំណោះស្រាយហិរញ្ញប្បទានដ៏ល្អបំផុត និងជាមធ្យោបាយងាយស្រួលបំផុតសម្រាប់អតិថិជនក្នុងការទទួលបានផ្ទះក្នុងក្តីស្រមៃរបស់ពួកគេ ក្នុងអត្រាការប្រាក់ពិសេស សម្រាប់ការរស់នៅគ្រប់កម្រិត។

បុរីវិមានភ្នំពេញ និងធនាគារប្រ៊ីដ ម.ក ចាប់ដៃគ្នាផ្ដល់ឥណទានគេហដ្ឋានក្នុងអត្រាការប្រាក់៨.៥% រយៈពេល២៥ឆ្នាំ

ជាពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើង របស់អតិថិជន ក្នុងការទិញគេហដ្ឋាន តាមរយៈបង់រំលស់ពីធនាគារ នាពេលបច្ចុប្បន្ននេះ។

បើតាមលោក មឿង រដ្ឋា ស្ថិតក្នុងស្ថានភាពដែលពិភពលោកជួបប្រឈមនឹងវិបត្តិនៅឡើយ សន្ទុះនៃការលក់ជាទូទៅ ហាក់មានការថមថយបន្តិចមែន ប៉ុន្តែ សម្រាប់សកម្មភាពទិញ-លក់ ផ្ទះ និងបុរី ហាក់នៅតែមានសកម្មភាពជាធម្មតា ជាពិសេសការបង់រំលស់ផ្ទះ និងបុរី តាមរយៈធនាគារ ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់។

បុរីវិមានភ្នំពេញ និងធនាគារប្រ៊ីដ ម.ក ចាប់ដៃគ្នាផ្ដល់ឥណទានគេហដ្ឋានក្នុងអត្រាការប្រាក់៨.៥% រយៈពេល២៥ឆ្នាំ
បុរីវិមានភ្នំពេញ និងធនាគារប្រ៊ីដ ម.ក ចាប់ដៃគ្នាផ្ដល់ឥណទានគេហដ្ឋានក្នុងអត្រាការប្រាក់៨.៥% រយៈពេល២៥ឆ្នាំ

ឆ្លើយតបនឹងតម្រូវនេះហើយ ទើបបុរី វិមាន ភ្នំពេញ និងធនាគារប្រ៊ីដ ម.ក សម្រេចចាប់ដៃគ្នា ដើម្បីផ្ដល់ជូនលក្ខខណ្ឌឥណទានគេហដ្ឋានដ៏ល្អប្រសើរ សម្រាប់អតិថិជន។ បើតាមលោក មឿង រដ្ឋា អតិថិជនរបស់ បុរី វិមាន ភ្នំពេញ ទាំងអស់ ដែលមានប្រាក់ត្រឹមតែ ២០% នៃតម្លៃអចលនទ្រព្យ នឹងទទួលបានប្រាក់កម្ចីទិញផ្ទះពិសេសរហូតដល់ ៨០% ជាមួយអត្រាការប្រាក់ទាប ៨.៥% ក្នុងមួយឆ្នាំ និងរយៈពេលសងត្រឡប់រហូត ២៥ឆ្នាំ។

បុរីវិមានភ្នំពេញ និងធនាគារប្រ៊ីដ ម.ក ចាប់ដៃគ្នាផ្ដល់ឥណទានគេហដ្ឋានក្នុងអត្រាការប្រាក់៨.៥% រយៈពេល២៥ឆ្នាំ
បុរីវិមានភ្នំពេញ និងធនាគារប្រ៊ីដ ម.ក ចាប់ដៃគ្នាផ្ដល់ឥណទានគេហដ្ឋានក្នុងអត្រាការប្រាក់៨.៥% រយៈពេល២៥ឆ្នាំ

លោក មឿង រដ្ឋា បង្ហាញគំនិតសុទិដ្ឋិនិយមថា ក្រោយការចុះកិច្ចព្រមព្រៀងនេះ មិនត្រឹមតែជួយបង្កើនទំនុកចិត្តអតិថិជនរបស់ បុរី វិមាន ភ្នំពេញ ប៉ុណ្ណោះទេ ប៉ុន្ដែក៏លើកកម្ពស់ការផ្ដល់កម្ចីរបស់ធនាគារ ប្រ៊ីដ ម.ក ផងដែរ។ បើតាមថ្នាក់ដឹកនាំជាន់ខ្ពស់ បុរី វិមាន ភ្នំពេញ ការផ្ដល់ជូនលក្ខខណ្ឌឥណទានគេហដ្ឋានដ៏ពិសេសនេះ សម្រាប់អតិថិជនទាំង ១៦គម្រោង របស់បុរី វិមាន ភ្នំពេញ។

បុរីវិមានភ្នំពេញ និងធនាគារប្រ៊ីដ ម.ក ចាប់ដៃគ្នាផ្ដល់ឥណទានគេហដ្ឋានក្នុងអត្រាការប្រាក់៨.៥% រយៈពេល២៥ឆ្នាំ

រហូតមកដល់ពេលនេះ បុរី វិមាន ភ្នំពេញ បានសាងសង់លំនៅឋានជាច្រើនប្រភេទ រួមមាន អគារពាណិជ្ជកម្ម ផ្ទះលក់ទំនិញ វីឡាទោល និងភ្លោះ ផ្ទះភ្ជាប់ និងផ្ទះល្វែង នៅលើផ្ទៃដីសរុបប្រមាណ ២០០ហិកតា ដែលលាតសន្ធឹងលើគម្រោងចំនួន ១៦ និងទីតាំងផ្សេងៗគ្នា៕

បុរីវិមានភ្នំពេញ និងធនាគារប្រ៊ីដ ម.ក ចាប់ដៃគ្នាផ្ដល់ឥណទានគេហដ្ឋានក្នុងអត្រាការប្រាក់៨.៥% រយៈពេល២៥ឆ្នាំ



អត្ថបទបន្ទាប់


សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រដ្ឋមិនបានបង្កើតពន្ធថ្មី ដើម្បីដាក់បន្ទុកលើពលរដ្ឋទេ

ព័ត៌មាន
ក្រោយមានការរិះគន់ជាបន្តបន្ទាប់នៅតាមបណ្តាញសង្គមមួយចំនួននៅប៉ុន្មានថ្ងៃចុងក្រោយពាក់ព័ន្ធនឹងពង្រឹងការអនុវត្តការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដា…

អូស្ត្រាលី និងកម្ពុជា រួមគ្នាជំរុញសមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម

ព័ត៌មាន
ស្ថានទូតអូស្រា្តលី និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៨ ខែកញ្ញា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ អំពីផែន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ