អត្ថបទក្រុមហ៊ុន

សហគ្រិនខ្មែរជំរុញសហគ្រាសធុនតូច និងមធ្យម (SME) ក្នុងស្រុកឲ្យពង្រឹងការនាំចេញកញ្ចប់ទំនិញខ្នាតតូច


បណ្ដាសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា កំពុងតែបោះជំហានឆ្ពោះទៅរកឱកាស នៃការនាំចេញផលិតផលរបស់ខ្លួនចេញក្រៅប្រទេស តាមរយៈកម្មវិធី “ជើងឯកអ្នកនាំចេញកញ្ចប់ ទំនិញខ្នាតតូច” (SPEC) ដែលគាំទ្រដោយសហគ្រិនខ្មែរ និងស្វីសខន់ថាក់ (Swisscontact) ដោយមានការសហការពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និងសមាគមសហគ្រិនស្ត្រី កម្ពុជា (CWEA) ។
សហគ្រិនខ្មែរជំរុញសហគ្រាសធុនតូច និងមធ្យម (SME) ក្នុងស្រុកឲ្យពង្រឹងការនាំចេញកញ្ចប់ទំនិញខ្នាតតូច

កម្មវិធី “ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូច” នេះ​បានចាប់ផ្ដើមអនុវត្ត ​ដំណើរការ​នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ក្រោម​គម្រោង​ “ធ្វើឱ្យប្រសើឡើងនូវពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់ សហគ្រាសធុនតូចនិងមធ្យម (SeT4SME)” ដែលមានគោលបំណង​ពង្រឹង​សមត្ថភាព​របស់ភាគី ពាក់ព័ន្ធសំខាន់ៗ​នៅ​ក្នុង​វិស័យ​នាំចេញ​កញ្ចប់ ទំនិញខ្នាតតូច ហើយ​ធ្វើឲ្យ​បណ្ដា​ក្រុមហ៊ុន​នាំចេញ​កញ្ចប់ទំនិញខ្នាតតូចអាច​ផ្ញើកញ្ចប់ទំនិញរបស់ខ្លួន ទៅកាន់ទីផ្សារ​អន្តរជាតិ​កាន់តែ​ងាយ​ស្រួល ឆាប់រហ័ស និង​មានប្រសិទ្ធភាពចំណាយជាងមុន ។

ឯកឧត្តម បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយក​ប្រតិបត្តិ សហគ្រិន​ខ្មែរ បានមានប្រសាសន៍ថា៖ “ការធ្វើឌីជីថលនីយកម្មអជីវកម្មជា​យុទ្ធសាស្ត្រថ្មីមួយក្នុងការស្វែងរកទីផ្សារ ​ដែលបានធ្វើឡើងស្របតាម សសរស្តម ‘ធុកិច្ចឌីជីថល’ ក្នុងចំនោមសសរស្តមទាំង៣នៃ ‘ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១_២០៣៥ នៃរាជរដ្ឋាភិបាល​កម្ពុជា’។ ដូចនេះ សហគ្រិនខ្មែរ​ សង្ឃឹមថានិន្នាការនៃការធ្វើអាជីវកម្មបែបនេះនឹង​ក្លាយជាច្រកទ្វាថ្មីសម្រាប់បង្កើនការលក់ រួមទាំងការ នាំចេញនូវកញ្ចប់ទំនិញ​​​ពីបណ្ដាសហគ្រាសធុនតូចនិងមធ្យមនានាក្នុងស្រុកទៅកាន់ទីផ្សារ​អន្តរជាតិ” ។

លោក Rajiv Pradha នាយកប្រចាំប្រទេស​របស់ ស្វីសខន់ថាក់​កម្ពុជា និងជា​អ្នកសម្រប​សម្រួល សម្ព័ន្ធ​សកល​សម្រាប់ការ​សម្រប​សម្រួលពាណិជ្ជកម្ម​ ប្រចាំកម្ពុជា​ បានថ្លែងថា៖ “យើងមានក្ដីសប្បាយរីករាយដែលបានរៀបចំ​បង្កើតកម្មវិធី ‘ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូច’ នេះឡើង ​ជាមួយនឹង​សហគ្រិនខ្មែរ និង​សមាគម​សហគ្រិនស្ត្រីកម្ពុជា ដោយមានការគាំទ្រពី​ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ។ ខ្ញុំមានជំនឿ​ចិត្តថា តួអង្គគំរូ​នៅ​ក្នុង​កម្មវិធី ‘ជើងឯកអ្នកនាំចេញ កញ្ចប់ទំនិញខ្នាតតូច’ នេះ ​នឹងជួយដល់សហគ្រាស​ធុនតូច និងមធ្យម​ផ្សេងទៀតឲ្យ​ពង្រីក​​ទីផ្សារ​ របស់ខ្លួនជា​លក្ខណៈអន្តរជាតិ ហើយ​ជួយពង្រឹង​ដល់ភាព​សក្ដិសិទ្ធ​​នៃសកម្មភាពនាំចេញ​កញ្ចប់ទំនិញ​ ខ្នាតតូច​​ពីក្នុង​ប្រទេស​ផងដែរ។ សហគ្រាស​ធុនតូច និងមធ្យម​ ដែលចូលរួម​នៅ​ក្នុងកម្មវិធីនេះ នឹង​អាចទទួលបាន​ចំណេះដឹងទាក់ទងនឹង​ក្បួនច្បាប់ និងនីតិវិធី​ ក៏ដូចជា​ការអនុវត្តជាក់ស្ដែង​​ក្នុងការ ​នាំចេញ​កញ្ចប់ទំនិញ​ខ្នាតតូច​ទៅកាន់ទីផ្សារ​គោលដៅ​របស់ខ្លួន។ យើង​ក៏សង្ឃឹមផងដែរថា ការ​អនុវត្ត សាកល្បង​ដែលយើងកំពុងធ្វើឡើងតាមរយៈ​កម្មវិធី ‘ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូច’ នេះ មានភស្តុតាង​បង្ហាញ​ពិតៗ ហើយ​កម្មវិធី ‘ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូច’ នេះ នឹង​ក្លាយជា​កម្មវិធីសំខាន់​សម្រាប់​វិស័យ​នាំចេញកញ្ចប់ទំនិញខ្នាតតូចនៅកម្ពុជា” ។

កម្មវិធី “ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូច (SPEC)” បាននិងកំពុងជួយគាំទ្រ​ដល់​​សហគ្រាស ​ធុនតូចនិងមធ្យមនានា​ ដែល​មានបំណង​ចង់​នាំចេញ​ទំនិញកញ្ចប់ខ្នាតតូច​ទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជា​ជំរុញ​កំណើន​នាំចេញរបស់ខ្លួន។ ​ សហគ្រាសធុនតូច និងមធ្យមក្នុង​វិស័យវាយនភ័ណ្ឌកសិកម្ម សិប្បកម្ម កែច្នៃចំណីអាហារ និង​ឧស្សាហកម្ម​ភស្តុភារកម្ម ជាសហគ្រាស​គោលដៅក្នុងការទទួល ជំនួយនេះ។ ផលិតផល​ដែល​សមស្រប​ គឺជាផលិតផ​ល​ដេល​ផលិត​ក្នុងស្រុក ហើយអាច​នាំចេញ​ជា ​កញ្ចប់ខ្នាតតូច​បាន ក្នុងទម្ងន់រហូតដល់ទៅ ២០ គីឡូក្រាម ​តាមរយៈ​សេវាប្រៃសណីយ៍ ឬ ​សេវា​ដឹក ជញ្ជូនបញ្ញើរហ័ស ហើយទំនិញទាំងអស់នោះមិនត្រូវជាប់ក្នុងបញ្ជីទំនិញ​ហាមឃាត់សម្រាប់ការនាំ ចេញ​នោះឡើយ។ បណ្ដា​សហគ្រាសធុនតូច និងមធ្យម ​បានសម្ដែង​ការអរគុណចំពោះការ​ផ្ដល់ ឱកាស​ចូលរួម​នៅ​ក្នុងកម្មវិធីនៅអំឡុងពេលសម្ពោធដាក់ឲ្យអនុវត្តកម្មវិធី “ជើងឯកអ្នកនាំចេញកញ្ចប់ ទំនិញខ្នាតតូច (SPEC)” ហើយ​ពួកគាត់នឹងបន្តចូលរួមក្នុងកម្មភាពជាបន្តបន្ទាប់​ពីកម្មវិធី “ជើងឯកអ្នក នាំចេញកញ្ចប់ទំនិញខ្នាតតូច (SPEC)” ។

លោកស្រី សេង តក្កនារី ស្ថាបនិក​ក្រុមហ៊ុន Sentosa Silk មានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍នេះ ល្អណាស់ ហើយ​ជា​វេទិកា​មួយល្អ​សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ដូចចជា អង្ការស្វីសខន់ថាក់កម្ពុជា ប្រៃសណីយ៍កម្ពុជា សហគ្រិនខ្មែរ និង​ភាគីពាក់ព័ន្ធជា​ច្រើនផ្សេងទៀត។ ប្រសិនបើយើងនិយាយពី​ ដំណោះស្រាយ ព្រឹត្តិការណ៍នាថ្ងៃនេះ ពិតជាបានជួយបំភ្លឺ​ពីរាល់ជំហាន​​បន្ទាប់​​នៅក្នុងការ​រៀបចំ ឯកសារនិង​ដំណើរការ​ផ្សេងៗ​ទៀត។ ឱកាស​គឺមាននៅនឹងមុខ​យើង ហើយយើងពិតជា​អាច​​អភិវឌ្ឍ កម្មវិធីនេះ​ឲ្យបានរីកចម្រើនមួយកម្រិតថែមទៀត” ។

លោកស្រី ហោ សុគន្ថា មកពីក្រុមហ៊ុន sokunthea Natural Rice មានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍ថ្ងៃនេះ ពិតជា​ល្អណាស់ ហើយខ្ញុំមានសេចក្ដីរីករាយ​ ដែលយើងមានវេទិកា​បែបនេះ ដើម្បីចែក​រំលែកនូវ​គំនិត​យោបល់​របស់យើង​។ សកម្មភាពនានាក្នុងថ្ងៃនេះ គួរឲ្យចាប់អារម្មណ៍ ដែល​អនុញ្ញាត​ឲ្យសិក្ខាកាម​អាចចូលរួមបានយ៉ាងពេញលេញ” ។

បណ្ដា​សហគ្រាសធុនតូច និងមធ្យម​ បានទទួលការបណ្ដុះបណ្ដាលតម្រង់ទិស​ទាក់ទង​នឹង​កម្មវិធី ពាណិជ្ជកម្មអេឡិច​ត្រូនិច​ និង​​ការ​រៀបចំឯកសារ​ភស្តុភារកម្ម ជាពិសេស​ពាណិជ្ជកម្មអេឡិច​ត្រូនិច​ ឆ្លងប្រទេស និង​ការ​រចនា​ផលិតផល​សម្រាប់ទីផ្សារ​នាំចេញ​។ បន្ទាប់មកទៀត សហគ្រាស​នឹង​ត្រូវ​ ឆ្លង​កាត់​វគ្គ​បង្ហាត់បង្ហាញ​ ក្នុងការជម្រុញ ដល់ការ​នាំចេញផលិតផល​រទៅកាន់ទីផ្សារក្រៅប្រទេស។ ជាង​ចុង​ក្រោយ សហគ្រាស​ធុនតូច និងមធ្យម ចំនួន១៥ នឹង​ទទួលបាន​វិញ្ញានប័ត្រ​​ជា​ ជើងឯកអ្នកនាំចេញ ហើយ​សហគ្រាស​ធុនតូច និងមធ្យម ដែលនាំមុខគេ​ចំនួន៣ ​នឹងទទួលបាន ​ជំនួយ​ជាទឹកប្រាក់​តាមរយៈការ​ប្រកួតប្រជែង​នៅវគ្គផ្ដាច់ព្រ័ត្រ​ ។




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នាទីក្រុងញូយ៉ក នៅថ្ងៃស្អែក

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នាទីក្រុងញូយ៉ក សហរ…

ចិនក្ដៅស្លឹកត្រចៀក ក្រោយលឺលោកចូ បៃដិនថា កងទ័ពប្រចាំការរបស់អាមេរិក នឹងជួយការពារតៃវ៉ាន់

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចេញមុខមកនិយាយចំៗថា កងកម្លាំងសហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ ប្រសិនបើមានការឈ្លានពានពីសំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ