Advertisement
Advertisement
Advertisement
ដំណាំស្វាយនៅកម្ពុជា

តើកម្ពុជាអាចមានសង្ឃឹមនាំស្វាយចេញទៅទីផ្សារចិនបានឬទេនៅសប្តាហ៍ក្រោយ?


តើកម្ពុជាមានសង្ឈឹមថា អាចនឹងនាំស្វាយចេញទៅកាន់ទីផ្សារចិនដែរឬទេ នៅសប្តាហ៍ក្រោយនេះ? បើតាម រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ឯកឧត្តម វេង សាខុន បានអះអាងប្រាប់ ខេមណូមីស ថា បើភាគីចិនឆ្លើយតបយល់ព្រម នៅសប្ដាហ៍ក្រោយនេះ កម្ពុជាអាចនឹងនាំស្វាយទៅកាន់ទីផ្សារចិនបានដែរហើយ។ ការអះអាងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម យ៉ាងណាដូច្នេះ បន្ទាប់ពីមានការវាយតម្លៃរួមគ្នា រវាងតំណាងអគ្គរដ្ឋបាលគយចិន និង ក្រុមការងារអគ្គនាយកដ្ឋានកសិកម្មកម្ពុជា មុនការអនុញ្ញាតឲ្យនាំផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសចិន នាពេលថ្មីៗនេះ។
កម្មករលាងសំអាតផ្លែស្វាយត្រៀមកែឆ្នៃដើម្បីនាំចេញ ក្នុងរោងចក្រកែឆ្នៃមួយនៃខេត្តកំពង់ស្ពឺ
ដោយ
Advertisement

ឯកឧត្តម វេ​ង សា​ខុន បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា យោង​តាម​របាយការណ៍​វាយតម្លៃ​រួម​គ្នា​រវាង​ភាគី​ទាំង​ពីរ បាន​បង្ហាញ​លទ្ធផល​ថា មានការ​ត្រូវរ៉ូវ​គ្នា​ច្រើន​ហើយ នៅ​មាន​ចំណុច​តិចតួច​ប៉ុណ្ណោះ ដែល​ត្រូវ​កែសម្រួល ហើយ​បើសិនជា​មានការ​កែ​លម្អ​រួចរាល់ ហើយ​ភាគី​ចិន​អនុញ្ញាត​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ កម្ពុជា​អាច​នឹង​នាំ​ស្វាយ​ចេញ​ទៅ​ទីផ្សារ​ចិន​ជា​ផ្លូវការ​បាន​ហើយ​។

យ៉ាងណាមិញ ចំពោះ​ទំហំ​នៃ​ការ​នាំ​ចេញ​ស្វាយ​កម្ពុជា ជា​ជំហាន​ដំបូង​ទៅ​កាន់​ទីផ្សារ​ចិន មាន​ចំនួន​ប៉ុន្មាន​តោន​នោះ? រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​គ្រាន់តែ​បញ្ជាក់​ថា ត្រូវ​រង់ចាំ​លទ្ធភាព​នៃ​ការ​ប្រមូល​ផល​ជា​មុន​សិន ទើប​អាច​បញ្ជាក់​បាន​។

ទាក់​ទាង​ទៅ​នឹង​ការ​នាំ​ចេញ​ស្វាយ​ទៅ​កាន់​ទីផ្សារ​ចិន​នេះ​ដែរ លោក វណ្ណ ឫ​ទ្ធី នាយក​ប្រតិបត្តិ នាយកដ្ឋាន​នាំ​ចេញ​កសិផល នៃ ក្រុមហ៊ុន​អង្គរ​ហ្គ្រី​ន (Angkor Green) បាន​សម្តែង​ក្តី​ត្រេកអរ​ចំពោះ​ដំណឹង​នេះ ក៏​ប៉ុន្តែ​ដោយសារ​តែ​ជំហាន​ដំបូង​នេះ ចំនួន​ចំការ​ដែល​ទទួល​បានការ​អនុញ្ញាត គឺ​មាន​តិច​តូច​ពេក ដូច្នេះ​លោក​ស្នើ​ឲ្យ​ក្រុមការងារ​ជំនាញ​របស់​ក្រសួងកសិកម្ម ត្រួតពិនិត្យ​មើល​ចំការ​ស្វាយ​ដទៃ​ឲ្យ​កាន់តែ​ច្រើន ដើម្បី​ឲ្យ​ការ​នាំ​ចេញ​របស់​កសិករ បាន​កាន់តែ​ទូលំទូលាយ​។

សូម​បញ្ជាក់​ថា ចំការ​ស្វាយ​ដែល​នឹង​ទទួល​បានការ​អនុញ្ញាត ឲ្យ​មានការ​នាំ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន មក​ដល់​ពេល​នេះ ទើបតែ​មាន​ចំនួន ៣​ទីតាំង និង មាន​រោងចក្រ​ប្រព្រឹត្ត​កម្ម ពងរុយ​ចោះ​ផ្លែស្វាយ​ចំនួន​៤ តែ​ប៉ុណ្ណោះ​ទេ​។

បើ​តាម​ក្រសួងកសិកម្ម ប្រាប់​ពី​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​មានការ​អូស​បន្លាយ​ពេលវេលា នៃ​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ក្នុង​ការ​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ផ្លែស្វាយ​ស្រស់​ទៅ​ចិន​នោះ​គឺ​ដោយសារ​តែ ការ​យល់​ដឹង​របស់​កម្ពុជា​ទាក់ទង​ទៅ​នឹង​ការ​គ្រប់គ្រង អនាម័យ និង ភូតគាម​អនាម័យ នៅ​មាន​កម្រិត​នៅឡើយ​។

របាយការណ៍​ពី​ក្រសួងកសិកម្ម​បង្ហាញ​ថា រយៈពេល​២​ខែ ដើមឆ្នាំ​២០២១​នេះ កម្ពុជា​សម្រេច​បានការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​សរុប​មាន​ចំនួន​ជាង​៤​ម៉ឺន​៣​ពាន់​តោន​៕

សូមទស្សនាសេចក្តីរាយការណ៍ខាងក្រោមបន្ថែមទៀត​៖ 

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាស្នើរដ្ឋាភិបាលពិចារណាបើកទិដ្ឋាការសម្រាប់ភ្ញៀវទេសចរអន្តរជាតិណាដែលបានចាក់វ៉ាក់សាំងរួច

ព័ត៌មាន
វិស័យទេសចរណ៍កម្ពុជាដែលជាវិស័យទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិយ៉ាងខ្លាំង បច្ចុប្បន្នវិស័យនេះបានរងផលប៉ះពាល់ខ្លាំងជាងគេក្នុងចំណោមវិស័យសំខាន់ៗ...

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រេចថ្កោលទោស«អំពើហឹង្សា»ក្នុងប្រទេសភូមា

ព័ត៌មាន
នៅទីបំផុត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធទី១០ខែមីនា បានសម្រេចចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសការប្រើអំពើហឹង្សារបស់យោ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ