Advertisement
តម្លៃម្រេចវៀតណាម

តម្លៃម្រេចនាំចេញរបស់វៀតណាម ធ្លាក់ចុះជាង ៦០ ភាគរយ


តម្លៃម្រេចនាំចេញរបស់វៀតណាម ជាមធ្យម នៅ៨ខែឆ្នាំនេះ បានរអិលធ្លាក់ចុះ ប្រមាណ ៦២% ធៀបនឹងតម្លៃម្រេចនៅឆ្នាំមុន ពោលគឺមានតម្លៃមកនៅត្រឹមប្រមាណ ៣.៣៣០ ដុល្លារអាមេរិក ក្នុងមួយតោន បន្ទាប់ពីទីផ្សារម្រេចពិភពលោកក៏បានធ្លាក់ចុះផងដែរ។ នេះបើតាមការអះអាងពី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។
ម្រេចវៀតណាម (http://www.vietnamblackpepper.com)
ដោយ

តាមការដក​ស្រង់​ដោយ​សារព័ត៌មាន Vietnam News បានឲ្យ​ដឹងថា ក្រសួង​កសិកម្ម​ និងអភិវឌ្ឍន៍​ជនបទ​វៀតណាម បានព្យាករ​ពីតម្លៃម្រេច​នាំចេញ​របស់​វៀតណាម ក៏ដូចជា​​តម្លៃម្រេច​ក្នុង​ទីផ្សារ​ពិភពលោក​ផងដែរ ទំនង​ជាមិន​មានភាព​ប្រសើរ​ឡើង​នោះឡើយ ដោយសារ​តែតម្រូវការ​ទីផ្សារ​ធ្លាក់ចុះ និងការ​ប្រមូល​ផល​ម្រេច​ធំ ​ពីបណ្ដា​ប្រទេស​ដាំដុះ​ម្រេចធំៗ​ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រេស៊ីល​ជាដើម ​កាន់តែ​កៀក​ខិត​ចូលមក​ដល់។

Advertisement

នៅក្នុង​ខែសីហា ប្រទេស​វៀតណាម បាននាំចេញ​ម្រេច ២ម៉ឺនតោន និង​រកចំណូល​បាន ៥៨​លាន​ដុល្លារអាមេរិក ខណៈដែល​គិតត្រឹម ៨ខែឆ្នាំនេះ ការនាំចេញ​ម្រេច​របស់​ប្រទេស​ក្បែរខាង​កម្ពុជា​មួយនេះ មានជាង ១៧​ម៉ឺនតោន ជាមួយ​នឹងប្រាក់​ចំណូល ៥៧៦​លាន​ដុល្លារ​អាមេរិក។ 

ទន្ទឹមនឹងនេះ បរិមាណ​ម្រេច​នាំចេញ​របស់​វៀតណាម នៅ៨ខែនេះ មានកំណើន​​ត្រឹមតែ ជាង ៣%​ ប៉ុណ្ណោះ ប៉ុន្ដែ​តម្លៃបាន​ធ្លាក់ចុះ ៣៦% ធៀប​នឹងរយៈពេល​ដូចគ្នា​កាល​ពីឆ្នាំមុន។

ទីផ្សារ​នាំចេញ​ម្រេច​ធំៗ របស់ប្រទេស​វៀតណាម មានដូចជា អាមេរិក ឥណ្ឌា ប៉ាគីស្ថាន អាឡឺម៉ង់ និងអារ៉ាប់រួម។ 

សម្រាប់​តម្លៃម្រេច​​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​វៀតណាម​វិញ នៅខែសីហា តម្លៃ​បាន​ធ្លាក់ចុះ ជិត​ស្មើនឹង​តម្លៃផលិតកម្ម​ទៅ​ហើយ។ តួយ៉ាង ម្រេចខ្មៅ​របស់​វៀតណាម មានតម្លៃ​ប្រមាណ ២ដុល្លារ​អាមេរិក​ក្នុងមួយ​គីឡូក្រាម។ កសិករ​វៀតណាម ជាច្រើន បានលើក​ឡើងថា សម្រាប់​តម្លៃលើទីផ្សារ​បច្ចុប្បន្ន​នេះ កំពុង​ធ្វើឲ្យពួក​គេ​រងការ​ខាតបង់៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ីសុខចិត្តបង់ខាត ១៥លានដុល្លារ ដើម្បីផ្អាកគម្រោងផ្លូវរថភ្លើងល្បឿនលឿន ពីទីក្រុងកូឡាឡាំពួរ ទៅសាំងហ្គាពួរ

ព័ត៌មាន
នៅទីបំផុត គម្រោងផ្លូវរថភ្លើងល្បឿនលឿនពីទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅប្រទេសសាំងហ្គាពួរ ប្រវែងជាង៣០០ គីឡូម៉ែត្រនោះ ត្រូវបានរដ្ឋាភិ...

ការ​ទិញ​រថយន្ត​បង់​រំលស់​ផ្តើម​ពេញ​និយម​ខ្លាំង​ ប៉ុន្តែ អ្នកជំនាញ​ហិរញ្ញ​វត្ថុ​ឲ្យ​ប្រយ័ត្ន!

ព័ត៌មាន
ការ​ទិញ​រថយន្ត​បង់​រំលស់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កំពុង​ត្រូវ​ប៉ាន់​ខ្លាំង​នៅ​កម្ពុជា។ អាជីវករ​​លក់​រថយន្ត​បង់​រំលស់ លោក ប៊...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ