ពាណិជ្ជកម្មកម្ពុជា-វៀតណាម

តើពាណិជ្ជកម្មកម្ពុជា-វៀតណាម រងផលប៉ះពាល់ដោយសារការរឹតត្បិតតាមច្រកព្រំដែនដែរឬទេ?


នៅមួយរយៈពេលចុងក្រោយនេះ ករណីឆ្លងកូវីដ-១៩នៅកម្ពុជា និងវៀតណាមគឺមានតួលេខមិនសូវចាញ់គ្នាប៉ុន្មានទេ ខណៈដែលកម្ពុជាមានករណីឆ្លងចន្លោះពីជាង៨០០ ទៅជាង ៩០០ នាក់ក្នុងមួយថ្ងៃៗ ។ចំណែកឯប្រទេសដវៀតណាមវិញ ថ្មីៗនេះ បានហក់ឡើងដល់ជាង១ពាន់នាក់ហើយក្នុងមួយថ្ងៃ។ បញ្ហាឆ្លងរីករាលដាលកូវីដ-១៩ កាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ កម្ពុជា និង វៀតណាម ក៏បានជំរុញឲ្យមានការរឹតត្បិតចរាចរណ៍មនុស្សនៅតាមច្រកព្រំដែនរវាងទាំងពីរផងដែរ។ តើវិបត្តិកូវីដ-១៩នេះ កំពុងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមយ៉ាងណាខ្លះ?។
ការដឹកជញ្ជូនទំនិញនៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងបិញ) មានសភាពធម្មតា ទោះវៀតណាមដាក់មានការរឹតបន្តឹងខ្លាំង
ដោយ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី ១១ ខែកក្កដា ឆ្នាំ​២០២១ បាន​ស្នើ​បណ្ដា​ក្រុមហ៊ុន​វៀតណាម ដែល​កំពុង​មាន​វត្តមាន​វិនិយោគ​នៅ​កម្ពុជា ផ្អាក​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​កម្ពុជា​ទៅ ឬ មក​ប្រទេស​វៀតណាម​ជា​បណ្ដោះអាសន្ន ចំពោះ​បុគ្គលិក កម្មករ​ជនជាតិ​វៀតណាម​ទាំងអស់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​កូ​វី​ដ​-១៩​។ ក្រោយ​ពី​មាន​អនុសាសន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងកសិកម្ម នៅ​ថ្ងៃ​ទី ១២ ខែកក្កដា ក៏​បាន​ចេញ​លិខិតស្នើ​ដល់​ក្រុមហ៊ុន​វៀតណាម​ដែល​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​កម្ពុជា​ទាំងអស់​ឲ្យ​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញចូល​កម្មករ​បុគ្គលិក​ជនជាតិ​វៀតណាម​ទាំងអស់​ក្នុងអំឡុងពេល​នេះ​ផង​ដែរ​។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​អះអាង​ថា ការ​ផ្អាក​ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក និង​កម្មករ​ចេញចូល​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​មិន​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ដោះ​ដូរ​ទំនិញ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ​។ ការ​អះអាង​បែប​នេះ បន្ទាប់​ពី ឯកឧត្តម​វេ​ង សា​ខុន សង្កេត​ឃើញ​ថា កម្ពុជា និង​វៀតណាម​បាន​អនុវត្ត​ការ​ដោះ​ដូរ​ទំនិញ​តាម​ព្រំដែន​ក្រោម​ទម្រង់​ថ្មី​ជិត​ពីរ​ឆ្នាំ​មក​ហើយ ដូច្នេះ​វា​មិនមែន​ជា​រឿង​ថ្មី​សម្រាប់​ប្រទេស​ទាំង​ពីរ​នោះ​ទេ​។ 

ពាក់ព័ន្ធ​ការ​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញចូល​រវាង​កម្ពុជា និង​វៀតណាម​នេះ​ដែរ លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ ដឹក​ជញ្ជូន​ទំនិញ​បាន​អះអាង​ដែរ​ថា វិធានការ​នេះ​មិន​បាន​បង្ក​ផល​ផល​ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់​កម្ពុជា​នោះ​ទេ​។ ហើយ​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៀត​សោត ក៏​មិន​រង​ការ​រំខាន​ដោយសារ​បញ្ហា​នេះ​ដែរ​។ សម្រាប់​លោក ចាន់​ដា​រ៉ា អ្វី​ដែល​កំពុង​រំខាន​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា គឺ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ព្រំដែន ដែល​បាន​ធ្វើ​ឲ្យ​រោងចក្រ និង​សហគ្រាស​មួយ​ចំនួន​បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​។

បើ​តាម​ឯកឧត្តម វេ​ង សា​ខុន ការ​ផ្អាក​ជា​បណ្តោះអាសន្ន​មិន​ឲ្យ​មានការ​ឆ្លង​ដែន​ចំពោះ​បុគ្គលិក​វៀតណាម ដែល​កំពុង​បំពេញភារកិច្ច​នៅ​កម្ពុជា គឺ​ធ្វើ​ឡើង​ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​រីក​រាលដាល​ជាស​កល​នៃ​មេរោគ​កូ​វី​ដ​-១៩ ជា​ពិសេស​ពី​ប្រទេស​នៅ​ជិតខាង​។ ឯកឧត្តម​អះអាង​ថា មិនមែន​មាន​តែ​កម្ពុជា​នោះ​ទេ សូ​ម្បី​វៀតណាម​ក៏​កំពុង​អនុវត្តន៍​វិធានការ​នេះ​ដូច​កម្ពុជា​ដែរ​។ ឯកឧត្តម វេ​ង សា​ខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា តើ​វិធានការ​នេះ​នឹង​អនុវត្ត​ដល់​ពេល​ណា ដ្បិត​បច្ចុប្បន្ន​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នៅ​តែ​បន្ត​កើនឡើង​៕

None



អត្ថបទបន្ទាប់


ឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា៖ កម្ពុជាជាប្រទេសមានសក្តានុពល ក្នុងការទាក់ទាញអ្នកវិនិយោគបរទេស

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានកត់សម្គាល់ឃើញថា កម្ពុជាជាប្រទេសដែលមានសក្តានុពលមួយនៅក្នុងតំបន់អាស៊ាន សម្រាប់វិនិយោគិនអ…

សណ្ឋាគារនៅវៀតណាមដាក់លក់កាន់តែច្រើន នៅអំឡុងពេលកូវីដ-១៩រាតត្បាត

ការដាក់លក់សណ្ឋាគារកំពុងត្រូវបានធ្វើឡើងក្នុងចំនួនកាន់តែច្រើននៅទូទាំងប្រទេសវៀតណាម ខណៈដែលម្ចាស់សណ្ឋាគារទាំងនោះកំពុងរងផលប៉ះពាល់ខាតបង់កាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ